ចម្រៀងលេខ៧៦
តើអ្នកសប្បាយចិត្តទេ?
(ហេប្រឺ ១៣:១៥)
១. តើអ្នកសប្បាយចិត្តទេ?
ពេលខំផ្សាយនិងបង្រៀនគេ
ពេលអ្នករួមធ្វើកិច្ចការល្អ
ផ្សព្វផ្សាយដល់ជនស្មោះសរ
អ្នកខំអស់ពីកាយា
រួចព្រះនឹងបង្ហើយកិច្ចការ
ព្រោះលោកស្គាល់មនុស្សចិត្តស្មោះ
ពេញចិត្តពួកគេទាំងអស់។
(បន្ទរ)
យើងមានអំណរត្រេកអរចិន្ដា
ព្រោះជួយអស់ពីចិត្តកាយវាចា
ចូរយើងសរសើរព្រះយេហូវ៉ា
រហូតអស់មួយជីវ៉ា។
២. តើអ្នកសប្បាយចិត្តទេ?
ពេលដំណឹងទាក់ទាញចិត្តគេ
មនុស្សដែលមានចិត្តត្រឹមត្រូវ
នឹងបានរស់រហូតទៅ។
ខ្លះមិនស្ដាប់ពាក្យយើងផ្សាយ
ខ្លះទៀតត្រូវគេនាំចេញឆ្ងាយ
តែយើងអរតំណាងនាមព្រះ
បន្តផ្សាយប្រាប់យ៉ាងលះ។
(បន្ទរ)
យើងមានអំណរត្រេកអរចិន្ដា
ព្រោះជួយអស់ពីចិត្តកាយវាចា
ចូរយើងសរសើរព្រះយេហូវ៉ា
រហូតអស់មួយជីវ៉ា។
៣. តើអ្នកសប្បាយចិត្តទេ?
ជំនួយពីព្រះតែងឋិតថេរ
ហើយលោកបានប្រគល់កិច្ចការ
ជាឯកសិទ្ធិដ៏ថ្លៃថ្លា
យើងផ្សាយមានកិត្តិយស
ពាក្យក្លាហានតែផ្អែមពីរោះ
ត្រូវខំអស់ពីចិត្តកាយា
យើងជិតបង្ហើយកិច្ចការ។
(បន្ទរ)
យើងមានអំណរត្រេកអរចិន្ដា
ព្រោះជួយអស់ពីចិត្តកាយវាចា
ចូរយើងសរសើរព្រះយេហូវ៉ា
រហូតអស់មួយជីវ៉ា៕
(សូមពិនិត្យបន្ថែម សកម្ម. ១៣:៤៨; ១ថែ. ២:៤; ១ធី. ១:១១)