បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៨ ទំ. ២៤-ទំ. ២៥ វ. ៥
  • ពួកគាត់រត់គេចពីអ្នកគ្រប់គ្រងអាក្រក់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពួកគាត់រត់គេចពីអ្នកគ្រប់គ្រងអាក្រក់
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • រត់គេចចេញពីអ្នកប្រើអំណាចផ្ដាច់ការ
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
  • ព្រះយេហូវ៉ាការពារលោកយេស៊ូ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ផ្កាយបាននាំផ្លូវពួកបុរស
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៨ ទំ. ២៤-ទំ. ២៥ វ. ៥
ស្តេចហេរ៉ូឌបញ្ជាឲ្យទាហានសម្លាប់ក្មេងប្រុសទាំងអស់ក្នុងភូមិបេថ្លេហិម

ជំពូក​ទី​៨

ពួក​គាត់​រត់​គេច​ពី​អ្នក​គ្រប់​គ្រង​អាក្រក់

ម៉ាថាយ ២:១៣​-​២៣

  • យ៉ូសែប ម៉ារៀ​និង​កូន​តូច​យេស៊ូ​រត់​ទៅ​ស្រុក​អេស៊ីប

  • យ៉ូសែប​នាំ​ក្រុម​គ្រួសារ​ទៅ​រស់​នៅ​ក្រុង​ណាសារ៉ែត

យ៉ូសែប​ដាស់​ម៉ារៀ​ឲ្យ​ភ្ញាក់​ឡើង​ដើម្បី​ប្រាប់​នាង​នូវ​ដំណឹង​ដ៏​បន្ទាន់​មួយ។ ទេវតា​របស់​ព្រះ​យេហូវ៉ា​បាន​លេច​មក​ក្នុង​សុបិន​របស់​យ៉ូសែប ហើយ​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​យក​បុត្រ​តូច​និង​ម្ដាយ​របស់​លោក ហើយ​រត់​ទៅ​ស្រុក​អេស៊ីប។ អ្នក​ត្រូវ​នៅ​ទី​នោះ​រហូត​ដល់​ខ្ញុំ​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ព្រោះ​ហេរ៉ូឌ​បម្រុង​នឹង​ស្វែង​រក​បុត្រ​តូច​នោះ​ដើម្បី​បំផ្លាញ​ចោល​»។—ម៉ាថាយ ២:១៣

ភ្លាម​នោះ យ៉ូសែប ម៉ារៀ និង​កូន​តូច​របស់​ពួក​គាត់​បាន​រត់​ភៀស​ខ្លួន​ទាំង​យប់។ ពួក​គាត់​បាន​រត់​ចេញ​ទាន់​ពេល ពី​ព្រោះ​ហេរ៉ូឌ​ដឹង​ថា​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ទាំង​នោះ​បាន​បោក​បញ្ឆោត​គាត់ ហើយ​មិន​ត្រឡប់​មក​រាយ​ការណ៍​ប្រាប់​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ត្រឡប់​ទៅ​ស្រុក​ខ្លួន​វិញ។ ដូច្នេះ ហេរ៉ូឌ​ខឹង​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ហេរ៉ូឌ​នៅ​តែ​ចង់​សម្លាប់​កូន​តូច​យេស៊ូ ដូច្នេះ​គាត់​បាន​បញ្ជា​ឲ្យ​គេ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​ដែល​មាន​អាយុ​ពីរ​ឆ្នាំ​ចុះ​ក្រោម​នៅ​ភូមិ​បេថ្លេហិម​និង​តំបន់​ជិត​ភូមិ​នោះ។ គាត់​ប៉ាន់​ស្មាន​អាយុ​របស់​កូន​តូច​យេស៊ូ​តាម​រយៈ​ព័ត៌មាន​ដែល​គាត់​បាន​ទទួល​ពី​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​ដែល​មក​ពី​តំបន់​ខាង​កើត។

ទាហានម្នាក់កញ្ឆក់កូនប្រុសពីម្ដាយម្នាក់

ការ​សម្លាប់​ក្មេង​ប្រុស​ទាំង​អស់​គឺ​ជា​អំពើ​សាហាវ​ឃោរ​ឃៅ​ណាស់! យើង​មិន​ដឹង​ថា​ក្មេង​ប្រុស​ប៉ុន្មាន​នាក់​បាន​ត្រូវ​គេ​សម្លាប់​នោះ​ទេ ប៉ុន្តែ​ទំនួញ​និង​ទុក្ខ​សោក​របស់​ម្ដាយ​បាន​សម្រេច​បទ​ទំនាយ​មួយ​ពី​ព្រះ​តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​យេរេមា។—យេរេមា ៣១:១៥

ដំណាល​គ្នា​នោះ យ៉ូសែប​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​រត់​ទៅ​ស្រុក​អេស៊ីប ហើយ​បន្ត​រស់​នៅ​ទី​នោះ។ បន្ទាប់​មក ទេវតា​របស់​ព្រះ​យេហូវ៉ា​លេច​មក​ក្នុង​សុបិន​របស់​យ៉ូសែប​ម្ដង​ទៀត ហើយ​ប្រាប់​ថា​៖ ​«​ចូរ​ក្រោក​ឡើង​យក​បុត្រ​តូច​និង​ម្ដាយ​របស់​លោក ហើយ​ទៅ​ស្រុក​អ៊ីស្រាអែល ព្រោះ​អ្នក​ដែល​រក​ប្រហារ​ជីវិត​បុត្រ​តូច​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​»។ (​ម៉ាថាយ ២:២០​) ឥឡូវ យ៉ូសែប​ដឹង​ច្បាស់​ថា​ក្រុម​គ្រួសារ​របស់​គាត់​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ហេតុ​ការណ៍​នេះ​បាន​សម្រេច​ទំនាយ​មួយ​ទៀត​ក្នុង​គម្ពីរ គឺ​ព្រះ​បាន​ហៅ​កូន​របស់​លោក​ពី​ស្រុក​អេស៊ីប​មក។—ហូសេ ១១:១

តាម​មើល​ទៅ យ៉ូសែប​ចង់​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​រស់​នៅ​តំបន់​យូឌា ជិត​ភូមិ​បេថ្លេហិម​ជា​កន្លែង​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ មុន​រត់​ទៅ​ស្រុក​អេស៊ីប។ ប៉ុន្តែ គាត់​បាន​ដឹង​ថា ឥឡូវ​កូន​ដ៏​អាក្រក់​ម្នាក់​របស់​ហេរ៉ូឌ​ឈ្មោះ​អាខេឡាស បាន​គ្រប់​គ្រង​ជា​ស្តេច​នៅ​តំបន់​យូឌា។ តាម​រយៈ​សុបិន ព្រះ​បាន​ព្រមាន​យ៉ូសែប​អំពី​រឿង​នោះ។ ដូច្នេះ យ៉ូសែប​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​តំបន់​ខាង​ជើង ហើយ​រស់​នៅ​ក្រុង​ណាសារ៉ែត​ក្នុង​តំបន់​កាលីឡេ ឆ្ងាយ​ពី​មណ្ឌល​សាសនា​យូដា។ លោក​យេស៊ូ​បាន​ធំ​ឡើង​នៅ​ក្រុង​ណាសារ៉ែត ហើយ​នេះ​បាន​សម្រេច​ទំនាយ​មួយ​ទៀត​ដែល​ថា​៖ ​«​លោក​នឹង​ត្រូវ​គេ​ហៅ​ជា​អ្នក​ក្រុង​ណាសារ៉ែត​»។—ម៉ាថាយ ២:២៣

  • ពេល​ពួក​អ្នក​ចេះ​ហោរាសាស្ត្រ​មិន​បាន​ត្រឡប់​ទៅ​ជួប​ស្តេច​ហេរ៉ូឌ​វិញ តើ​ហេរ៉ូឌ​បាន​ធ្វើ​អ្វី? តើ​កូន​តូច​យេស៊ូ​បាន​ត្រូវ​ការពារ​យ៉ាង​ដូច​ម្ដេច?

  • ពេល​ត្រឡប់​មក​ពី​ស្រុក​អេស៊ីប​វិញ ហេតុ​អ្វី​យ៉ូសែប​និង​ក្រុម​គ្រួសារ​របស់​គាត់​មិន​បាន​ត្រឡប់​ទៅ​ភូមិ​បេថ្លេហិម?

  • ក្នុង​អំឡុង​ពេល​នោះ តើ​ទំនាយ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​បាន​សម្រេច?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក