បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ១៦ ទំ. ៤២-ទំ. ៤៣ វ. ៨
  • លោកយេស៊ូបង្ហាញចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូបង្ហាញចិត្តខ្នះខ្នែងចំពោះការគោរពប្រណិប័តន៍ពិត
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ភាពខ្នះខ្នែងចំពោះការថ្វាយបង្គំព្រះយេហូវ៉ា
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូបណ្ដេញពួកអ្នកលក់ដូរចេញពីវិហារ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អព្ភូតហេតុទី២នៅភូមិកាណា
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូធ្វើអព្ភូតហេតុទី១
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ១៦ ទំ. ៤២-ទំ. ៤៣ វ. ៨
លោកយេស៊ូដេញពួកអ្នកដូរប្រាក់ចេញពីវិហារ

ជំពូក​ទី​១៦

លោក​យេស៊ូ​បង្ហាញ​ចិត្ត​ខ្នះ​ខ្នែង​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត

យ៉ូហាន ២:១២​-​២២

  • លោក​យេស៊ូ​សម្អាត​វិហារ

ក្រោយ​ពី​លោក​យេស៊ូ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​នៅ​ភូមិ​កាណា​ហើយ លោក​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម។ ម្ដាយ​របស់​លោក​និង​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក។

ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាពើណិម? ពី​ព្រោះ​អ្នក​កាន់​តាម​ថ្មី​ជា​ច្រើន​របស់​លោក​រស់​នៅ​ក្នុង​ក្រុង​កាពើណិម​ឬ​ក្បែរ​នោះ ដូច្នេះ​លោក​អាច​បង្ហាត់​បង្រៀន​ពួក​គាត់​ក្នុង​តំបន់​ទាំង​នោះ។ បន្ថែម​ទៅ​ទៀត ក្រុង​នេះ​ល្បី ហើយ​ធំ​ជាង​ក្រុង​ណាសារ៉ែត​និង​ភូមិ​កាណា។

អំឡុង​ពេល​លោក​យេស៊ូ​ស្នាក់​នៅ​ក្រុង​កាពើណិម លោក​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ទៀត។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​នៅ​ក្រុង​កាពើណិម​និង​នៅ​ជិត​ក្រុង​នោះ​ឮ​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ​នៅ​ទី​នោះ។ មិន​យូរ​ក្រោយ​ពី​នោះ លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​ដែល​ជា​អ្នក​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជន​ជាតិ​យូដា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​បុណ្យ​រំលង​សម្រាប់​ឆ្នាំ​៣០ គ.ស.។

ពេល​នៅ​ឯ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ឃើញ​លក្ខណៈ​ដ៏​អស្ចារ្យ​មួយ​របស់​លោក ដែល​ពួក​គាត់​មិន​ធ្លាប់​ឃើញ​ពី​មុន។

ច្បាប់​របស់​ព្រះ​តម្រូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជូន​សត្វ​ជា​គ្រឿង​បូជា​នៅ​វិហារ ហើយ​អ្នក​ដែល​ចូល​រួម​ត្រូវ​ការ​អាហារ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ទី​នោះ។ ដូច្នេះ សម្រាប់​អ្នក​ដែល​ធ្វើ​ដំណើរ​ពី​ឆ្ងាយ​ទៅ​ក្រុង​យេរូសាឡិម ច្បាប់​របស់​ព្រះ​អនុញ្ញាត​ឲ្យ​យក​ប្រាក់​ទៅ​ជា​មួយ​ដើម្បី​ទិញ​«​គោ ឬ​ចៀម​»​ឬ​ពពែ និង​របស់​ផ្សេង​ទៀត​ដែល​ចាំ​បាច់​សម្រាប់​ស្នាក់​នៅ​ក្នុង​ក្រុង​នោះ។ (​ចោទិយកថា ១៤:២៤​-​២៦​) ដូច្នេះ ពួក​ឈ្មួញ​ក្នុង​ក្រុង​យេរូសាឡិម​លក់​សត្វ​ផ្សេង​ៗ​ក្នុង​ទី​ធ្លា​ធំ​នៃ​វិហារ សម្រាប់​ជូន​ជា​គ្រឿង​បូជា។ ឈ្មួញ​ខ្លះ​កេង​ប្រវ័ញ្ច​អ្នក​ទិញ ដោយ​ដំឡើង​ថ្លៃ​យ៉ាង​ច្រើន។

ពេល​ឃើញ​ដូច​នោះ លោក​យេស៊ូ​ខឹង​យ៉ាង​ខ្លាំង ហើយ​លោក​ចាក់​កាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចោល ក៏​ផ្កាប់​តុ​របស់​ពួក​គេ ហើយ​ដេញ​ពួក​គេ​ទាំង​អស់​គ្នា​ចេញ​ពី​វិហារ។ រួច​មក លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ! ឈប់​យក​កន្លែង​គោរព​បូជា​របស់​បិតា​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ!​»។—យ៉ូហាន ២:១៦

ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​ឃើញ​ដូច្នេះ ពួក​គាត់​នឹក​ចាំ​អំពី​ទំនាយ​ស្តី​អំពី​បុត្រ​របស់​ព្រះ​ថា​៖ ​«​ខ្ញុំ​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​លោក​»។ ប៉ុន្តែ ជន​ជាតិ​យូដា​សួរ​លោក​ថា​៖ ​«​តើ​អ្នក​មាន​សញ្ញា​សម្គាល់​អ្វី​ដើម្បី​បង្ហាញ​ឲ្យ​យើង​ដឹង​ថា អ្នក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?​»។ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​ចូរ​រុះ​វិហារ​នេះ​ចោល ហើយ​ខ្ញុំ​នឹង​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​»។—យ៉ូហាន ២:១៧​-​១៩; ទំនុក​តម្កើង ៦៩:៩

ជន​ជាតិ​យូដា​ស្មានថា​លោក​យេស៊ូ​សំដៅ​ទៅ​លើ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម ដូច្នេះ​ពួក​គេ​សួរ​លោក​ថា​៖ ​«​វិហារ​នេះ​បាន​ត្រូវ​សង់​ក្នុង​រយៈ​ពេល​សែសិប​ប្រាំ​មួយ​ឆ្នាំ ដូច្នេះ​តើ​អ្នក​អាច​ធ្វើ​ឡើង​វិញ​ក្នុង​បី​ថ្ងៃ​ដូច​ម្ដេច​បាន?​»។ (​យ៉ូហាន ២:២០​) ក៏​ប៉ុន្តែ លោក​យេស៊ូ​កំពុង​សំដៅ​ទៅ​លើ​រូប​កាយ​របស់​លោក​ដែល​ប្រៀប​ដូច​ជា​វិហារ។ បី​ឆ្នាំ​ក្រោយ​មក អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​នឹក​ឃើញ​ពាក្យ​ទាំង​នេះ ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។

  • ក្រោយ​ពី​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​នៅ​ភូមិ​កាណា​ហើយ តើ​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា?

  • ហេតុ​អ្វី​លោក​យេស៊ូ​ខឹង​ពេល​លោក​ឃើញ​អ្វី​កំពុង​កើត​ឡើង​ក្នុង​វិហារ ហើយ​តើ​លោក​បាន​ធ្វើ​អ្វី?

  • ពេល​លោក​យេស៊ូ​ប្រើ​ពាក្យ​«​វិហារ​នេះ​»​ តើ​លោក​សំដៅ​ទៅ​លើ​អ្វី ហើយ​តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក