បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ypq សំណួរទី ៧ ទំ. ២១-២៣
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលមានការបង្ខំឲ្យរួមភេទ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរធ្វើយ៉ាងណាពេលមានការបង្ខំឲ្យរួមភេទ?
  • ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • អត្ថបទស្រដៀងគ្នា
  • តើការរួមភេទនឹងធ្វើឲ្យស្នេហាស្អិតរមួតឬ?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • តើ​ខ្ញុំ​អាច​ពន្យល់​យ៉ាង​ណា​អំពី​ជំនឿ​របស់​ខ្ញុំ​ស្ដី​អំពី​ការ​រួម​ភេទ?
    សំណួរពីយុវវ័យ
  • តើការរួមភេទតាមមាត់ជាការរួមភេទទេ?
    សំណួរពីយុវវ័យ
  • ចូរពិគ្រោះជាមួយកូនអ្នកអំពីទំនាក់ទំនងខាងផ្លូវភេទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
ypq សំណួរទី ៧ ទំ. ២១-២៣
ក្មេងស្រីជំទង់ម្នាក់បដិសេធយ៉ាងដាច់ខាតចំពោះការចែចង់របស់បុរសវ័យក្មេងម្នាក់

សំណួរ​ទី​៧

តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា​ពេល​មាន​ការ​បង្ខំ​ឲ្យ​រួម​ភេទ?

មូលហេតុ​ត្រូវ​ដឹង

ការ​សម្រេច​ចិត្ត​របស់​ប្អូន​ចំពោះ​ការ​រួម​ភេទ​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​អនាគត​របស់​ប្អូន។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: នីតា​បាន​ស្គាល់​សម្បត្ដិ​តែ​ពីរ​ខែ​ប៉ុណ្ណោះ តែ​នាង​មាន​អារម្មណ៍​ថា​ហាក់​ដូច​ជា​បាន​ស្គាល់​គ្នា​ជា​យូរ​មក​ហើយ។ ពួក​គេ​ទាំង​ពីរ​តែង​ផ្ញើ​សារ​ឲ្យ​គ្នា ទូរស័ព្ទ​និយាយ​គ្នា​ម្ដង​ៗ​អស់​រាប់​ម៉ោង ហើយ​រហូត​ដល់​យល់​ចិត្ត​គ្នា​ទៀត​ផង! ប៉ុន្តែ​ឥឡូវ សម្បត្ដិ​ចង់​ធ្វើ​អ្វី​ដែល​លើស​ពី​ការ​និយាយ​គ្នា។

ក្នុង​អំឡុង​ពីរ​ខែ​នោះ សម្បត្ដិ​និង​នីតា​មិន​បាន​ធ្វើ​អ្វី​លើស​ពី​ការ​កាន់​ដៃ​គ្នា ឬ​ថើប​គ្នា​តិច​តួច​នោះ​ឡើយ ពី​ព្រោះ​នីតា​មិន​ចង់​ធ្វើ​ហួស​ពី​នោះ​ទៀត។ តែ​នាង​ក៏​មិន​ចង់​បាត់​បង់​សម្បត្ដិ​ដែរ ហើយ​នាង​គិត​ថា​សម្បត្ដិ​ជា​បុរស​តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត និង​មាន​អារម្មណ៍​ថា​ខ្លួន​ពិសេស។ នាង​ប្រាប់​ខ្លួន​ឯង​ថា ‹ល្អ​ជាង​នោះ​ទៅ​ទៀត ខ្ញុំ​និង​សម្បត្ដិ​ស្រឡាញ់​គ្នា . . . ›។

បើ​ប្អូន​មាន​អាយុ​ល្មម​នឹង​មាន​សង្សារ ហើយ​បើ​ប្អូន​ជា​នីតា តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

គិត​មុន​គូរ!

អាវមួយបានត្រូវប្រើជាក្រណាត់ជូត

ការ​រួម​ដំណេក​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ សម្រាប់​តែ​ប្ដី​ប្រពន្ធ​ដែល​បាន​រៀប​ការ​ហើយ​ប៉ុណ្ណោះ។ ការ​រួម​ដំណេក​មុន​រៀប​ការ​គឺ​មិន​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​នោះ​ឡើយ។ នេះ​ប្រៀប​ដូច​ជា​ប្អូន​យក​អាវ​ដ៏​ស្អាត​មួយ​ដែល​គេ​បាន​ឲ្យ​ប្អូន មក​ធ្វើ​ជា​ក្រណាត់​ជូត​វិញ

បើ​ប្អូន​មិន​ធ្វើ​តាម​ច្បាប់​ធម្មជាតិ​ដូច​ជា​ច្បាប់​ទំនាញ​ផែន​ដី នោះ​ប្អូន​នឹង​មាន​គ្រោះ​ថ្នាក់។ ឧទាហរណ៍ បើ​ប្អូន​ខំ​លោត​ហោះ​ដូច​ជា​សត្វ​ស្លាប​ពី​ដើម​ឈើ​ខ្ពស់​មួយ នោះ​ប្អូន​នឹង​រង​ការ​ឈឺ​ចាប់​មិន​ខាន។ ដូច​គ្នា​ដែរ បើ​ប្អូន​មិន​ធ្វើ​តាម​ច្បាប់​សីលធម៌​របស់​ព្រះ​ទេ នោះ​ប្អូន​នឹង​រង​ទុក្ខ។ ច្បាប់​សីលធម៌​មួយ​ចែង​ថា​៖ ‹ចូរ​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ›។—ថែស្សាឡូនិច​ទី១ ៤:៣

តើ​ការ​មិន​ធ្វើ​តាម​បង្គាប់​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី? គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។ (​កូរិនថូស​ទី១ ៦:១៨​) ហេតុ​អ្វី​ពាក្យ​ទាំង​នោះ​គឺ​ជា​ការ​ពិត?

អ្នក​ស្រាវ​ជ្រាវ​ផ្សេង​ៗ​បាន​រក​ឃើញ​ថា​យុវវ័យ​ជា​ច្រើន​ដែល​រួម​ភេទ​មុន​រៀប​ការ ជា​ទូ​ទៅ​នឹង​ជួប​បញ្ហា​ណា​មួយ​ឬ​ច្រើន​ជាង​ដូច​ខាង​ក្រោម​នេះ​៖

  • ក្រៀម​ក្រំ​ចិត្ត។ យុវវ័យ​ភាគ​ច្រើន​ដែល​បាន​រួម​ភេទ​មុន​រៀប​ការ​និយាយ​ថា​ពួក​គេ​ស្ដាយ​ក្រោយ​ណាស់។

  • លែង​ទុក​ចិត្ត។ ក្រោយ​ពី​រួម​ភេទ​ហើយ ដៃ​គូ​ម្ខាង​ៗ​ប្រហែល​ជា​ចាប់​ផ្ដើម​ឆ្ងល់​ថា ‹តើ​គាត់​ធ្លាប់​គេង​ជា​មួយ​នឹង​អ្នក​ណា​ទៀត​ទេ?›។

  • ស្រងាក​ចិត្ត។ តាម​ពិត មនុស្ស​ស្រី​ជា​ច្រើន​ចង់​បាន​មនុស្ស​ប្រុស​ដែល​អាច​ការពារ​ពួក​គេ​បាន មិន​មែន​កេង​ប្រយោជន៍​ពី​ពួក​គេ​ទេ។ រីឯ​មនុស្ស​ប្រុស​ជា​ច្រើន​វិញ​គិត​ថា​ពួក​គេ​មិន​សូវ​ជាប់​ចិត្ត​នឹង​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ងាយ​ឡើយ។

  • ចំណុច​សំខាន់: បើ​ប្អូន​រួម​ភេទ​មុន​រៀប​ការ នោះ​ប្អូន​បន្ទាប​បន្ថោក​ខ្លួន​ប្អូន ហើយ​ប្អូន​បាត់​បង់​នូវ​ភាព​បរិសុទ្ធ។ (​រ៉ូម ១:២៤​) ខ្លួន​ប្រាណ​របស់​ប្អូន​មាន​តម្លៃ​ខ្ពស់​ណាស់ មិន​គួរ​ប្រគល់​ឲ្យ​គេ​តាម​តែ​គេ​សុំ​នោះ​ទេ!

សូម​បង្ហាញ​ថា​ប្អូន​ជា​មនុស្ស​រឹង​ប៉ឹង​ដែល​អាច​«​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​ថែស្សាឡូនិច​ទី១ ៤:៣​) បើ​ថ្ងៃ​ណា​មួយ​ប្អូន​រៀប​ការ នោះ​ប្អូន​អាច​រួម​ដំណេក​បាន។ យ៉ាង​នេះ ប្អូន​នឹង​សប្បាយ​រីក​រាយ​នឹង​ការ​រួម​ដំណេក ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ គ្មាន​ការ​ស្ដាយ​ក្រោយ និង​គ្មាន​ការ​សង្ស័យ ដែល​មក​ពី​ការ​រួម​ភេទ​មុន​រៀប​ការ​ឡើយ។—សុភាសិត ៧:២២, ២៣; កូរិនថូស​ទី១ ៧:៣

តើ​ប្អូន​គិត​យ៉ាង​ណា?

  • បើ​អ្នក​ណា​ម្នាក់​បំពាន​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ប្អូន តើ​នេះ​បង្ហាញ​ថា​គាត់​ស្រឡាញ់​ប្អូន​ដោយ​ស្មោះ​ឬ?

  • បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​ប្អូន​បាត់​បង់​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ តើ​នេះ​បង្ហាញ​ថា​គាត់​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្អូន​ឬ​ទេ?—ហេប្រឺ ១៣:៤

សម្រាប់​ស្រី

យុវតីម្នាក់អង្គុយគិតពិចារណា

បុរស​មួយ​ចំនួន​និយាយ​ថា​ពួក​គេ​នឹង​មិន​រៀប​ការ​ជា​មួយ​នឹង​នារី​ដែល​ពួក​គេ​ធ្លាប់​គេង​ជា​មួយ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ចង់​បាន​មនុស្ស​ស្រី​ដែល​មាន​សីលធម៌​ល្អ!

តើ​នេះ​ធ្វើ​ឲ្យ​ប្អូន​ភ្ញាក់​ផ្អើល​ឬ​ខឹង​ទេ? បើ​ប្អូន​មាន​អារម្មណ៍​ដូច្នេះ ប្រហែល​ជា​មក​ពី​ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ដែល​ច្រើន​តែ​បង្ហាញ​ថា ការ​រួម​ភេទ​នៅ​គ្រា​យុវវ័យ​គឺ​ជា​អ្វី​ដែល​សប្បាយ ហើយ​គ្មាន​គ្រោះ​ថ្នាក់ ថែម​ទាំង​ជា​ស្នេហ៍​ពិត​ទៀត​ផង។

ប៉ុន្តែ កុំ​ធ្វើ​ជា​មនុស្ស​ឆោត​ឲ្យ​សោះ! ប្រុស​ណា​ដែល​ខំ​លួង​លោម​ប្អូន​ឲ្យ​រួម​ភេទ​មុន​រៀប​ការ ប្រុស​នោះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។—កូរិនថូស​ទី១ ១៣:៤, ៥

សម្រាប់​ប្រុស

យុវជនម្នាក់អង្គុយគិតពិចារណា

បើ​ប្អូន​មាន​សង្សារ សូម​សួរ​ខ្លួន​ប្អូន​ថា ‹តើ​ខ្ញុំ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ទេ?›។ បើ​ប្អូន​ថា​មែន តើ​ប្អូន​នឹង​ធ្វើ​ដូច្នោះ​តាម​របៀប​ណា? គឺ​ប្អូន​ត្រូវ​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​ច្បាប់​របស់​ព្រះ ប្អូន​ត្រូវ​មាន​ប្រាជ្ញា​ដើម្បី​ជៀស​វាង​ពី​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​ប្អូន​ចាញ់​សេចក្ដី​ល្បួង ហើយ​ប្អូន​នឹង​គិត​អំពី​ប្រយោជន៍​របស់​នាង​ជា​មុន ដោយ​សារ​ប្អូន​ស្រឡាញ់​នាង។

បើ​ប្អូន​មាន​គុណ​សម្បត្ដិ​ដូច​នោះ សង្សារ​ប្អូន​ទំនង​ជា​មាន​អារម្មណ៍​ដូច​ស្ត្រី​ក្រមុំ​ក្រុង​ស៊ូឡាម​ដែល​មាន​សីលធម៌​ល្អ ហើយ​នាង​បាន​និយាយ​ថា​៖ ‹ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​គាត់​ដែរ›។ (​បទ​ចម្រៀង​សាឡូម៉ូន ២:១៦​) និយាយ​ឲ្យ​ចំ​ទៅ នាង​នឹង​ស្រឡាញ់​ប្អូន​កាន់​តែ​ខ្លាំង!

យោបល់

បើ​អ្នក​ណា​ម្នាក់​ព្យាយាម​លួង​លោម​ប្អូន​ឲ្យ​រួម​ភេទ ដោយ​និយាយ​ថា ​«​បើ​អូន​ស្រឡាញ់​បង​មែន អូន​គួរ​តែ​គេង​ជា​មួយ​បង​»។ ពេល​នោះ​សូម​ប្អូន​ឆ្លើយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា ​«​បើ​បង​ពិត​ជា​ស្រឡាញ់​អូន បង​នឹង​មិន​និយាយ​ដូច្នេះ​ទេ!​»។

ស្តី​អំពី​ការ​ប្រព្រឹត្ត​ជា​មួយ​នឹង​មនុស្ស​ភេទ​ផ្ទុយ សូម​ធ្វើ​តាម​ឱវាទ​នេះ: បើ​ប្អូន​មិន​ចង់​ឲ្យ​ឪ​ពុក​ម្ដាយ​ដឹង​អំពី​ទង្វើ​ណា​មួយ នោះ​ប្អូន​មិន​គួរ​ធ្វើ​ទង្វើ​នោះ​ឡើយ។

ចូរ​អនុវត្ត

  • តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា​បើ​អ្នក​ណា​ម្នាក់​សុំ​ប្អូន​ឲ្យ​រួម​ដំណេក​ជា​មួយ​គាត់?

  • តើ​ក្រោម​ស្ថានភាព​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្អូន​ពិបាក​បដិសេធ?

  • តើ​តាម​របៀប​ណា​ប្អូន​អាច​ជៀស​វាង​ពី​ស្ថានភាព​ដូច​នោះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក