បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ijwyp អត្ថបទទី ៤៤
  • តើការរួមភេទតាមមាត់ជាការរួមភេទទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើការរួមភេទតាមមាត់ជាការរួមភេទទេ?
  • សំណួរពីយុវវ័យ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ប្អូន​គិត​យ៉ាង​ណា​អំពី​រឿង​នេះ?
  • តើ​ការ​ពិត​ជា​អ្វី?
  • ហេតុ​អ្វី​រឿង​នេះ​សំខាន់?
  • តើ​ខ្ញុំ​អាច​ពន្យល់​យ៉ាង​ណា​អំពី​ជំនឿ​របស់​ខ្ញុំ​ស្ដី​អំពី​ការ​រួម​ភេទ?
    សំណួរពីយុវវ័យ
  • ចូរពិគ្រោះជាមួយកូនអ្នកអំពីទំនាក់ទំនងខាងផ្លូវភេទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើខ្ញុំគួរធ្វើយ៉ាងណាពេលមានការបង្ខំឲ្យរួមភេទ?
    ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • គន្លឹះសុភមង្គលគ្រួសារ ចូរអប់រំកូនរបស់អ្នកឲ្យមានគោលការណ៍សីលធម៌ក្នុងខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
សំណួរពីយុវវ័យ
ijwyp អត្ថបទទី ៤៤
រូបភាពស្រមោលរបស់បុរសវ័យក្មេងម្នាក់និងស្ត្រីវ័យក្មេងម្នាក់

សំណួរ​ពី​យុវវ័យ

តើ​ការ​រួម​ភេទ​តាម​មាត់​ជា​ការ​រួម​ភេទ​ទេ?

យោង​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាម៉េរិក​បាន​ប្រាប់​ថា យុវវ័យ​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ដល់​១៩​ឆ្នាំ​ដែល​បាន​ត្រូវ​សម្ភាស មាន​ពាក់​កណ្ដាល​បាន​បង្ហាញ​ថា ពួក​គេ​ធ្លាប់​រួម​ភេទ​តាម​មាត់។ អ្នក​និពន្ធ​សៀវភៅ​មួយ​បាន​និយាយ​ថា​៖​«​បើ​អ្នក​សួរ​ពួក​យុវវ័យ[​អំពី​ការ​រួម​ភេទ​តាម​មាត់​] ពួក​គេ​នឹង​ឆ្លើយ​ថា​នេះ​ជា​រឿង​ធម្មតា។ តាម​ពិត ពួក​គេ​មិន​ទាំង​ចាត់​ទុក​ថា​រឿង​នោះ​ជា​ការ​រួម​ភេទ​ទេ​»​ (​Oral Sex Is the New Goodnight Kiss​)។

  • តើ​ប្អូន​គិត​យ៉ាង​ណា​អំពី​រឿង​នេះ?

  • តើ​ការ​ពិត​ជា​អ្វី?

  • ហេតុ​អ្វី​រឿង​នេះ​សំខាន់?

តើ​ប្អូន​គិត​យ៉ាង​ណា​អំពី​រឿង​នេះ?

សូម​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  1. ១. តើ​ការ​រួម​ភេទ​តាម​មាត់​អាច​ធ្វើ​ឲ្យ​នារី​មាន​ផ្ទៃ​ពោះ​ឬ​ទេ?

    1. ក. មែន

    2. ខ. មិន​មែន

  2. ២. តើ​ការ​រួម​ភេទ​តាម​មាត់​បង្ក​ឲ្យ​មាន​ជំងឺ​ឬ​ទេ?

    1. ក. មែន

    2. ខ. មិន​មែន

  3. ៣. តើ​ការ​រួម​ភេទ​តាម​មាត់​ជា​ការ​រួម​ភេទ​ឬ​ទេ?

    1. ក. មែន

    2. ខ. មិន​មែន

តើ​ការ​ពិត​ជា​អ្វី?

សូម​ប្រៀប​ធៀប​ចម្លើយ​របស់​ប្អូន​ជា​មួយ​នឹង​ព័ត៌មាន​ដូច​ត​ទៅ​៖

  1. ១. តើ​ការ​រួម​ភេទ​តាម​មាត់​អាច​ធ្វើ​ឲ្យ​នារី​មាន​ផ្ទៃ​ពោះ​ឬ​ទេ?

    ចម្លើយ: មិន​មែន។ នេះ​ជា​មូលហេតុ​មួយ​ដែល​មនុស្ស​ជា​ច្រើន​សន្និដ្ឋាន​ខុស​ថា ការ​រួម​ភេទ​តាម​មាត់​គឺ​គ្មាន​គ្រោះ​ថ្នាក់​ទេ។

  2. ២. តើ​ការ​រួម​ភេទ​តាម​មាត់​បង្ក​ឲ្យ​មាន​ជំងឺ​ឬ​ទេ?

    ចម្លើយ: មែន។ អ្នក​ដែល​រួម​ភេទ​តាម​មាត់​អាច​ឆ្លង​ជំងឺ​រលាក​ថ្លើម(​A ឬ B​) ជំងឺ​សិរមាន់(​ឬ​ជំងឺ​ឫស​នៅ​លើ​ប្រដាប់​បន្ត​ពូជ​) រោគ​ប្រមេះ​ទឹក​បាយ រោគ​ពង​បែក ជំងឺ​អេដស៍ និង​ជំងឺ​ស្វាយ។

  3. ៣. តើ​ការ​រួម​ភេទ​តាម​មាត់​ជា​ការ​រួម​ភេទ​ឬ​ទេ?

    ចម្លើយ: មែន។ ការ​ប្រព្រឹត្ត​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​អវយវៈ​ភេទ​របស់​អ្នក​ឯ​ទៀត​គឺ​ជា​ការ​រួម​ភេទ នេះ​រួម​បញ្ចូល​ការ​សេពសន្ថវៈ ការ​រួម​ភេទ​តាម​មាត់ តាម​ផ្លូវ​បាត និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​អ្នក​ឯ​ទៀត​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។

ហេតុ​អ្វី​រឿង​នេះ​សំខាន់?

សូម​ពិចារណា​ខ​គម្ពីរ​ខ្លះ​ដែល​ជួយ​ពន្យល់​អំពី​រឿង​នេះ។

គម្ពីរ​ចែង​ថា​៖​«​នេះ​ជា​បំណង​ប្រាថ្នា​របស់​ព្រះ គឺ​ឲ្យ​អ្នក . . . ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។—ថែស្សាឡូនិច​ទី​១ ៤:៣

ពាក្យ​ភាសា​ដើម​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​សំដៅ​លើ​ការ​រួម​ភេទ​គ្រប់​បែប​យ៉ាង​ជា​មួយ​នឹង​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន រួម​បញ្ចូល​ការ​សេពសន្ថវៈ ការ​រួម​ភេទ​តាម​មាត់ តាម​ផ្លូវ​បាត និង​ការ​ស្ទាប​អង្អែល​អវយវៈ​ភេទ​របស់​អ្នក​ឯ​ទៀត​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ។ បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​អាច​រង​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ។ លទ្ធផល​អាក្រក់​ជាង​គេ​បំផុត​នោះ​គឺ បង្ខូច​ចំណង​មិត្តភាព​របស់​បុគ្គល​នោះ​ជា​មួយ​នឹង​ព្រះ។—ពេត្រុស​ទី​១ ៣:១២

គម្ពីរ​ចែង​ថា​៖​«​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ អ្នក​នោះ​កំពុង​ធ្វើ​ខុស​ចំពោះ​រូប​កាយ​ខ្លួន​»។—កូរិនថូស​ទី​១ ៦:១៨

ការ​រួម​ភេទ​តាម​មាត់​អាច​បង្ខូច​ទាំង​សុខភាព​ផ្លូវ​កាយ ទាំង​សុខភាព​ផ្លូវ​ចិត្ត ព្រម​ទាំង​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ សៀវភៅ​មួយ​បាន​សរសេរ​ថា​៖​«​មិន​មែន​តែ​មនុស្ស​ដែល​រួម​ភេទ​តាម​របៀប​ធម្មតា​ដែល​មាន​អារម្មណ៍​ថា​ស្ដាយ និង​ថា​មាន​គេ​ទាញ​យក​ផល​ប្រយោជន៍​ពី​ខ្លួន​នោះ​ទេ ប៉ុន្តែ​មនុស្ស​ដែល​រួម​ភេទ​តាម​របៀប​ណា​ក៏​ដោយ ក៏​អាច​មាន​អារម្មណ៍​មិន​ល្អ​បែប​នោះ​ដែរ​»​ (​Talking Sex With Your Kids​)។

គម្ពីរ​ចែង​ថា​៖​«​ខ្ញុំ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ជា​អ្នក​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ទទួល​ប្រយោជន៍​»។—អេសាយ ៤៨:១៧

តើ​ប្អូន​គិត​ថា​ច្បាប់​របស់​ព្រះ​អំពី​រឿង​នេះ​ផ្ដល់​ប្រយោជន៍​ដល់​ប្អូន​ឬ​ទេ? ឬ​ប្អូន​គិត​ថា​ច្បាប់​ទាំង​នេះ​ជា​ការ​ដាក់​កំហិត​លើ​ប្អូន? ដើម្បី​ដឹង​ចម្លើយ សូម​ប្អូន​គិត​អំពី​ផ្លូវ​ធំ​ដែល​មាន​អ្នក​ដំណើរ​ខ្វាត់​ខ្វែង។ នៅ​លើ​ផ្លូវ​ធំ​នោះ​មាន​ស្លាក​សញ្ញា​ផ្សេង​ៗ​ដូច​ជា ស្លាក​សញ្ញា​កំណត់​ល្បឿន ស្លាក​សញ្ញា​ចរាចរ និង​ស្លាក​សញ្ញា​ឈប់។ តើ​ប្អូន​គិត​ថា​ស្លាក​សញ្ញា​ទាំង​នេះ​ជា​ការ​ដាក់​កំហិត​ឬ​ជា​ការ​ការ​ពារ​អ្នក​បើក​បរ? តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​ប្អូន​ឬ​អ្នក​បើក​បរ​ឯ​ទៀត​មិន​អើពើ​នឹង​ស្លាក​សញ្ញា​ទាំង​នេះ?

អ្នកបើកបរម្នាក់មិនអើពើនឹងស្លាកសញ្ញាលើផ្លូវ ដូច្នេះគាត់បានបើកខុសផ្លូវបំពានច្បាប់ចរាចរណ៍

ពិត​មែន​តែ​ច្បាប់​ចរាចរណ៍​ដាក់​កំហិត​លើ​សេរី​ភាព​របស់​យើង តែ​ច្បាប់​ទាំង​នោះ​ជួយ​ការ​ពារ​យើង។ ស្រដៀង​គ្នា​ដែរ ច្បាប់​របស់​ព្រះ​ដាក់​កំហិត​ខ្លះ​លើ​យើង តែ​នោះ​ការ​ពារ​ជីវិត​យើង

នេះ​ក៏​ស្រដៀង​គ្នា​នឹង​ច្បាប់​របស់​ព្រះ​ដែរ។ ប្រសិន​បើ​ប្អូន​មិន​អើពើ​ឬ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ច្បាប់​របស់​ព្រះ​ទេ ប្អូន​ប្រាកដ​ជា​នឹង​រង​ផល​វិបាក​ជា​មិន​ខាន។ (​កាឡាទី ៦:៧​) សៀវភៅ​មួយ​បាន​សរសេរ​ថា​៖​«​បើ​អ្នក​កាន់​តែ​មិន​អើពើ​នឹង​ជំនឿ​របស់​អ្នក ហើយ​បែរ​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ដឹង​ថា​ខុស នោះ​អ្នក​នឹង​កាន់​តែ​មិន​គោរព​ខ្លួន​ឯង​»​ (​Sex Smart​)។ ផ្ទុយ​ទៅ​វិញ បើ​ប្អូន​រស់​នៅ​ស្រប​តាម​ច្បាប់​ឬ​ខ្នាត​តម្រា​របស់​ព្រះ នោះ​បង្ហាញ​ថា​ប្អូន​ជា​មនុស្ស​ដែល​មាន​សីលធម៌​ល្អ។ សំខាន់​ជាង​នោះ​ទៀត ប្អូន​នឹង​សប្បាយ​ចិត្ត​ព្រោះ​ប្អូន​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស។—ពេត្រុស​ទី​១ ៣:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក