សេចក្តីផ្តើមផ្នែកទី៣
ជាច្រើនឆ្នាំក្រោយពីទឹកជំនន់ គម្ពីរប្រាប់ឈ្មោះមនុស្សមួយចំនួនតូច ដែលបម្រើព្រះយេហូវ៉ា។ ក្នុងចំណោមពួកគេមានបុរសម្នាក់ដែលបានត្រូវហៅថា មិត្តសម្លាញ់របស់ព្រះយេហូវ៉ា។ គាត់ឈ្មោះអាប្រាហាំ។ ហេតុអ្វីគាត់បានត្រូវហៅថាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា? បើអ្នកជាឪពុកម្ដាយ សូមជួយកូនឲ្យយល់ថា ព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះកូន ហើយចង់ជួយកូន។ ម្យ៉ាងទៀត យើងអាចអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ាដូចអាប្រាហាំ ឡុត យ៉ាកុប និងបុរសស្មោះត្រង់ឯទៀត។ យើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងបន្តធ្វើតាមសេចក្ដីសន្យាទាំងអស់របស់លោក។