បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb ទំ. ៩៤-៩៥
  • សេចក្ដីផ្ដើមផ្នែកទី៧

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីផ្ដើមផ្នែកទី៧
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ដាវីឌនិងសុល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ហេតុដែលដាវីឌត្រូវរត់ចេញ
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • សេចក្ដីសង្ខេបពីសាំយូអែលទី១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ដាវីឌត្រូវបានតាំងឡើងជាស្ដេច
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb ទំ. ៩៤-៩៥
ដាវីឌការពារចៀមពីសត្វខ្លាឃ្មុំ

សេចក្ដី​ផ្ដើម​ផ្នែក​ទី​៧

ផ្នែក​នេះ​រៀប​រាប់​អំពី​ជីវិត​របស់​ស្ដេច​សុល​និង​ស្ដេច​ដាវីឌ ក្នុង​អំឡុង​ប្រមាណ​៨០​ឆ្នាំ។ ដំបូង សុល​មាន​ចិត្ត​រាប​ទាប​និង​គោរព​កោត​ខ្លាច​ព្រះ​យេហូវ៉ា តែ​មិន​យូរ​ប៉ុន្មាន​គាត់​បាន​ផ្លាស់​ប្ដូរ ហើយ​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ទេ។ ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​គាត់​ទៀត ហើយ​ប្រាប់​សាំយូអែល​ឲ្យ​ចាក់​ប្រេង​តែង​តាំង​ដាវីឌ ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ជន​ជាតិ​អ៊ីស្រាអែល។ សុល​ច្រណែន​ដាវីឌ ហេតុ​នេះ​គាត់​ព្យាយាម​សម្លាប់​ដាវីឌ​ម្ដង​ហើយ​ម្ដង​ទៀត។ ប៉ុន្តែ ដាវីឌ​មិន​ដែល​សង​សឹក​ឡើយ។ យ៉ូណាថាន​ជា​កូន​ប្រុស​របស់​សុល​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច ដូច្នេះ​គាត់​មាន​ភក្ដី​ភាព​ចំពោះ​ដាវីឌ។ ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មួយ​ចំនួន តែ​គាត់​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ជួយ​កូន​ឲ្យ​យល់​ថា​ជា​ការ​សំខាន់​ណាស់ ដែល​ត្រូវ​បន្ត​ធ្វើ​តាម​ការ​រៀប​ចំ​របស់​ព្រះ​ជា​និច្ច។

គោល​សំខាន់​ក្នុង​មេ​រៀន

  • ការ​ស្ដាប់​បង្គាប់​ដែល​កើត​ចេញ​ពី​សេចក្ដី​ស្រឡាញ់ គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ជូន​ដល់​ព្រះ​យេហូវ៉ា

  • កុំ​សង​សឹក​ឲ្យ​សោះ តែ​ត្រូវ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដោះ​ស្រាយ​ដោយ​យុត្តិធម៌

  • បើ​យើង​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ យើង​មិន​ត្រូវ​ព្យាយាម​លាក់​បាំង​ឡើយ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក