ចម្រៀងលេខ៨
ព្រះយេហូវ៉ាជាទីពឹងពំនាក់របស់យើង
១. យេហូវ៉ាជាទីពឹងយើង
គឺលោកដែលយើងពឹងរក
ព្រះលាតលាស្លាបបាំងការពារ
យើងត្រូវតែនៅពឹងជ្រក
លោកនឹងសង្គ្រោះជនស្មោះត្រង់ពិត
ឫទ្ធានៃលោកយើងអាចទុកចិត្ត
ព្រះគឺជាបន្ទាយមាំមួន
លោកស្មោះភក្ដីជារៀងដរាប។
២. មានរាប់ពាន់នាក់នឹងត្រូវដួល
ក្បែរយើងគេនឹងរលំ
ជនស្មោះត្រង់និងជនរាបសា
នឹងជៀសផុតពីទុក្ខធំ
យើងមិនចាំបាច់រន្ធត់ភ័យភិត
ព្រោះគ្មានគ្រោះកាចណាអាចមកជិត
លោកនឹងបាំងយើងពីគ្រោះថ្នាក់
នៅក្រោមស្លាបព្រះយើងបានសុខដុម។
៣. ព្រះនឹងរក្សាការពារយើង
រួចពីអន្ទាក់ទាំងឡាយ
ទោះពេលយប់ឬថ្ងៃក៏ដោយ
យើងមិនភ័យភិតចិត្តកាយ
ព្រោះមិនមានហេតុឲ្យយើងភ័យខ្លាច
យើងបោះជំហានដោយចិត្តអង់អាច
ព្រះជាទីពឹងពំនាក់យើង
ជួយការពារយើងគ្រប់ទីជិតឆ្ងាយ៕
(សូមពិនិត្យបន្ថែម ចសព. ៩៧:១០; ១២១:៣, ៥; អេ. ៥២:១២)