ចម្រៀងលេខ១៦
ចូរសរសើរព្រះយេហូវ៉ាដែលបានរើសតាំងបុត្រលោក
១. ព្រះយេហូវ៉ារើសតាំងបុត្រលោក
ឲ្យគ្រប់គ្រងលើមនុស្សា
លោកយេស៊ូគ្រប់គ្រងដោយយុត្តិធម៌
ដើម្បីសម្រេចបំណងបិតា។
(បន្ទរ)
សរសើរយ៉ាដែលបានរើសតាំងបុត្រលោក
ចូរយើងសរសើរគ្រិស្តអស់ពីចិត្ត
លោកមានចិត្តភក្ដីចំពោះព្រះដោយស្មោះ
ហើយកាន់តាមបញ្ញត្ដិលោកពិត
សរសើរយ៉ាដែលបានរើសតាំងបុត្រលោក
អ្នកគ្រប់គ្រងដ៏រុងរឿងអស្ចារ្យ
បានរើសតាំងឲ្យមានអំណាចយ៉ាងខ្លាំងក្លា
ដើម្បីតម្កើងនាមបិតា។
២. ព្រះលោករើសតាំងគ្រិស្តសាសនិក
ឲ្យពួកគាត់មានកំណើតថ្មី
ពួកគាត់នឹងចូលរួមគ្រងរាជ្យធ្វើឲ្យ
មានសួនឧទ្យានទូទាំងផែនដី។
(បន្ទរ)
សរសើរយ៉ាដែលបានរើសតាំងបុត្រលោក
ចូរយើងសរសើរគ្រិស្តអស់ពីចិត្ត
លោកមានចិត្តភក្ដីចំពោះព្រះដោយស្មោះ
ហើយកាន់តាមបញ្ញត្ដិលោកពិត
សរសើរយ៉ាដែលបានរើសតាំងបុត្រលោក
អ្នកគ្រប់គ្រងដ៏រុងរឿងអស្ចារ្យ
បានរើសតាំងឲ្យមានអំណាចយ៉ាងខ្លាំងក្លា
ដើម្បីតម្កើងនាមបិតា៕
(សូមពិនិត្យបន្ថែម សុភ. ២៩:៤; អេ. ៦៦:៧, ៨; យ៉ូន. ១០:៤; បប. ៥:៩, ១០)