ចម្រៀងលេខ២៤
ចូរឡើងទៅភ្នំរបស់ព្រះយេហូវ៉ា
(អេសាយ ២:២-៤)
១. ចូរងើយភ្នែកមើលទៅឯ
ភ្នំរបស់ព្រះយេហូវ៉ា
ខ្ពង់ខ្ពស់ហួសអស់ទាំងទួលភ្នំ
រុងរឿងប្រសើរកន្លង
មនុស្សមកពីជិតឆ្ងាយ
គ្រប់ប្រទេសនិងគ្រប់ទិសទី
ពួកគេគ្រប់ប្រាណពោលថា៖
‹ចូរយើងទៅស្ដាប់បង្គាប់ព្រះ›
ឥឡូវពេលបានមកដល់
ដែលរាស្ត្រព្រះកើនចំនួនយ៉ាងអស្ចារ្យ
កាលយើងរីកចម្រើនឡើង
ការដឹកនាំនិងពរព្រះយើងឃើញច្បាស់
ឥឡូវជនរាប់លាននាក់
ទទួលយករាជ្យរបស់ព្រះ
ពួកគេបានស្បថយ៉ាងជាក់
នៅស្មោះនឹងលោកឥតកែគេច។
២. លោកយេស៊ូបានបង្គាប់
ឲ្យយើងទៅផ្សាយបណ្ដាំព្រះ
សព្វថ្ងៃមនុស្សគ្រប់ប្រាណអាច
ឮអំពីរាជ្យនៃព្រះ
គ្រិស្តគ្រប់គ្រងនៅសួគ៌ា
ប្រាប់គ្រប់គ្នាឲ្យគាំទ្រលោក
ជនរាបសាដែលស្ដាប់លោក
ពួកគេធ្វើតាមបណ្ដាំព្រះ
យើងសប្បាយចិត្តក្រៃលែង
ពេលក្រុមធំរីកចម្រើនជាបន្ត
យើងគ្រប់គ្នារួមចំណែក
ពេលយើងខំផ្សាយប្រាប់មនុស្សស្មោះសរ
ចូរយើងបន្លឺវាចា
ឲ្យមនុស្សគ្រប់គ្នាបានឮ
‹ចូរឡើងភ្នំព្រះយេហូវ៉ា
ដែលនឹងឋិតថេរជានិច្ច›៕
(សូមពិនិត្យបន្ថែម ចសព. ៤៣:៣; ៩៩:៩, អេ. ៦០:២២; សកម្ម. ១៦:៥)