ចម្រៀងលេខ១១០
«អំណរពីព្រះយេហូវ៉ា»
(នេហេមា ៨:១០)
១. សញ្ញាសម្គាល់បង្ហាញថារាជ្យគ្រប់គ្រងហើយ
យើងផ្សាយដំណឹងល្អដល់គ្រប់ប្រាណ
ចូរងើបមុខឡើងព្រោះក្ដីសង្គ្រោះរបស់យើង
គឺជិតមកដល់ជាក់ជាមិនខាន!
(បន្ទរ)
អំណរព្រះយេហូវ៉ាជាកម្លាំងយើង
ចូរស្រែកអររំពងពេញលោកា
ចូរអរសប្បាយនឹងក្ដីសង្ឃឹមរបស់យើង
លើកតម្កើងព្រះដោយរីករាយចិន្ដា
អំណរព្រះយេហូវ៉ាជាកម្លាំងយើង
គ្រប់គ្នាត្រូវស្គាល់ថាលោកឧត្តម
យើងមានចិត្តភក្ដីចំពោះព្រះរបស់យើង
ហើយបម្រើលោកដោយមានចិត្តស្ម័គ្រស្មោះ។
២. ចូរឲ្យអស់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា
ពឹងលើឫទ្ធាលោកដោយហានក្លា
ច្រៀងអស់ពីចិត្តឲ្យឮរំពងដូចផ្គរលាន់
ច្រៀងជូនព្រះយើងត្រេកអរចិន្ដា!
(បន្ទរ)
អំណរព្រះយេហូវ៉ាជាកម្លាំងយើង
ចូរស្រែកអររំពងពេញលោកា
ចូរអរសប្បាយនឹងក្ដីសង្ឃឹមរបស់យើង
លើកតម្កើងព្រះដោយរីករាយចិន្ដា
អំណរព្រះយេហូវ៉ាជាកម្លាំងយើង
គ្រប់គ្នាត្រូវស្គាល់ថាលោកឧត្តម
យើងមានចិត្តភក្ដីចំពោះព្រះរបស់យើង
ហើយបម្រើលោកដោយមានចិត្តស្ម័គ្រស្មោះ៕
(សូមពិនិត្យបន្ថែម ១ប្រ. ១៦:២៧; ចសព. ១១២:៤; លូក. ២១:២៨; យ៉ូន. ៨:៣២)