ចម្រៀងលេខ១១៥
អំណរគុណចំពោះចិត្តអត់ធ្មត់របស់ព្រះ
១. ព្រះយេហូវ៉ាខ្លាំងក្លាគ្មានកម្រិត
ព្រះដែលស្រឡាញ់ក្ដីសុចរិត
អំពើអាក្រក់មានពេញលោកា
នាំឲ្យយើងខ្ញុំសែនឈឺចិន្ដា
លោកមិនយឺតដូចមនុស្សគិតឬថា
ថ្ងៃលោកនឹងឈប់អត់ធ្មត់ជិតហើយណា៎។
(បន្ទរ)
យើងរង់ចាំអនាគតអស្ចារ្យ
ហើយយើងអរគុណលោកអស់ពីចិន្ដា។
២. ចំពោះព្រះលោកមួយពាន់ឆ្នាំគឺជា
មួយថ្ងៃប៉ុណ្ណោះមិនយូរវេលា
ថ្ងៃដ៏ធំនៃលោកជិតដល់ហើយ
នឹងមកដល់ភ្លាមមិនបង្អង់ឡើយ
ទោះលោកស្អប់គ្រប់អំពើទុច្ចរិត
លោករីករាយពេលជនអាក្រក់ប្រែចិត្ត។
(បន្ទរ)
យើងរង់ចាំអនាគតអស្ចារ្យ
ហើយយើងអរគុណលោកអស់ពីចិន្ដា៕
(សូមពិនិត្យបន្ថែម នេហ. ៩:៣០; លូក. ១៥:៧; ២ពេ. ៣:៨, ៩)