បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/១៤ ទំ. ២
  • តើអ្នកនឹងឆ្លៀតយកឱកាសនេះឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកនឹងឆ្លៀតយកឱកាសនេះឬទេ?
  • ២០១៤ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរបង្ហាញការដឹងគុណចំអំណោយវិសេសបំផុតរបស់ព្រះ
    ២០១០ កិច្ចបម្រើព្រះ
  • ចូរយើងបង្ហាញថាយើងដឹងគុណ ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា
    ២០១១ កិច្ចបម្រើព្រះ
  • «ចូរបន្ដធ្វើដូច្នេះ» ពិធីរំលឹកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមេសា
    ២០១២ កិច្ចបម្រើព្រះ
  • «សេចក្ដីស្រឡាញ់របស់គ្រិស្តជំរុញចិត្តយើង»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
មើលបន្ថែមទៀត
២០១៤ កិច្ចបម្រើព្រះ
km ៣/១៤ ទំ. ២

តើ​អ្នក​នឹង​ឆ្លៀត​យក​ឱកាស​នេះ​ឬ​ទេ?

ពិធី​រំលឹក​ដែល​ជិត​មក​ដល់ ជួយ​យើង​ឲ្យ​បង្ហាញ​ចិត្ត​កតញ្ញូ

១​. តើ​ពិធី​រំលឹក​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​ឲ្យ​យើង​ធ្វើ​អ្វី?

១ ពិធី​រំលឹក​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា គឺ​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​ជួយ​យើង​ឲ្យ​បណ្ដុះ​និង​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​គុណធម៌​របស់​ព្រះ​យេហូវ៉ា។ កំណត់​ហេតុ​នៅ​សៀវភៅ​លូកា ១៧:១១​-​១៨ បញ្ជាក់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​ការ​មាន​ចិត្ត​កតញ្ញូ។ គួរ​ឲ្យ​ស្ដាយ​ណាស់ ក្នុង​ចំណោម​អ្នក​កើត​ជំងឺ​ឃ្លង់​១០​នាក់​ដែល​បាន​ជា​សះ​ស្បើយ មាន​តែ​ម្នាក់​គត់​ដែល​បាន​ឆ្លៀត​យក​ឱកាស​ទៅ​អរគុណ​លោក​យេស៊ូ​វិញ។ នៅ​ពេល​អនាគត អំណោយ​ដែល​ជា​ថ្លៃ​លោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​ទាំង​អស់ ហើយ​នេះ​នាំ​ឲ្យ​យើង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ នៅ​គ្រា​នោះ យើង​ច្បាស់​ជា​នឹង​អរគុណ​ព្រះ​យេហូវ៉ា​ជា​រៀង​រាល់​ថ្ងៃ​ចំពោះ​ពរ​ទាំង​នោះ។ ប៉ុន្តែ ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ តើ​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ​យ៉ាង​ដូច​ម្ដេច?

២​. តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​យ៉ាង​ដូច​ម្ដេច?

២ បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ: ការ​មាន​ចិត្ត​កតញ្ញូ​គឺ​ផ្ដើម​ចេញ​ពី​គំនិត។ ដូច្នេះ​ដើម្បី​ជួយ​យើង​ឲ្យ​ចេះ​ពិចារណា​និង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ មាន​កាល​វិភាគ​អំណាន​គម្ពីរ​ពិសេស​សម្រាប់​ពិធី​រំលឹក​ក្នុង​ប្រតិទិន និង​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ។ សូម​ពិចារណា​អំពី​ព័ត៌មាន​នេះ​ជា​ក្រុម​គ្រួសារ។ ដោយ​ធ្វើ​ដូច្នោះ យើង​នឹង​មាន​អំណរ​គុណ​កាន់​តែ​ជ្រាល​ជ្រៅ​ចំពោះ​ថ្លៃ​លោះ​នោះ។ ជា​លទ្ធផល នេះ​នឹង​ជំរុញ​យើង​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ល្អ។—២កូ. ៥:១៤, ១៥; ១យ៉ូន. ៤:១១

៣​. ក្នុង​រដូវ​ពិធី​រំលឹក តើ​តាម​វិធី​ណាខ្លះ​ដែល​យើង​អាច​បង្ហាញ​ចិត្ត​កតញ្ញូ?

៣ បង្ហាញ​ចិត្ត​កតញ្ញូ: ចិត្ត​កតញ្ញូ​គឺ​ត្រូវ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត។ (​កូឡ. ៣:១៥​) អ្នក​កើត​ជំងឺ​ឃ្លង់​ដែល​មាន​ចិត្ត​កតញ្ញូ​បាន​ខំ​ព្យាយាម​រក​លោក​យេស៊ូ ហើយ​អរគុណ​លោក។ គាត់​ប្រាកដជា​បាន​ប្រាប់​អ្នក​ឯ​ទៀត​ដោយ​រំភើប​ចិត្ត​អំពី​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ (​លូក. ៦:៤៥​) តើ​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ចូល​រួម​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​សកម្មភាព​ពិសេស​សម្រាប់​ពិធី​រំលឹក​ឬ​ទេ? ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ ឬ​បង្កើន​កិច្ច​ផ្សព្វ​ផ្សាយ​ក្នុង​រដូវ​ពិធី​រំលឹក គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ទៀត​ដើម្បី​បង្ហាញ​ចិត្ត​កតញ្ញូ។ នៅ​ល្ងាច​ពិធី​រំលឹក ចិត្ត​កតញ្ញូ​នឹង​ជំរុញ​យើង​ឲ្យ​ទទួល​ស្វាគមន៍​ភ្ញៀវ​ដែល​មក​ចូល​រួម ព្រម​ទាំង​ត្រៀម​ឆ្លើយ​សំណួរ​ផ្សេង​ៗ​ដែល​ពួក​គេ​ចង់​ដឹង។

៤​. នៅ​ពិធី​រំលឹក​នេះ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ?

៤ តើ​នេះ​ជា​ពិធី​រំលឹក​ចុង​ក្រោយ​របស់​យើង​ឬ? (​១កូ. ១១:២៦​) យើង​មិន​ដឹង​ទេ។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​គឺ​ថា ពិធី​រំលឹក​នៅ​ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ពិសេស​ដើម្បី​យើង​បង្ហាញ​ចិត្ត​កតញ្ញូ។ តើ​អ្នក​នឹង​ឆ្លៀត​យក​ឱកាស​នេះ​មុន​កន្លង​ផុត​ទៅ​ឬ​ទេ? សូម​ឲ្យ​ពាក្យ​សម្ដី​ដែល​ចេញ​ពី​មាត់​យើង និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​យើង ជា​ទី​ពេញ​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ដែល​ជា​អ្នក​ផ្ដល់​ថ្លៃ​លោះ​ដោយ​ចិត្ត​ទូលាយ។—ទំនុក. ១៩:១៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក