សូមស្វែងរកចម្លើយចំពោះសំណួរដូចតទៅ៖
តើអ្វីជាបញ្ញត្ដិសំខាន់ជាងគេ ហើយហេតុអ្វីបញ្ញត្ដិនេះសំខាន់ម្ល៉េះ? (ម៉ាថ. ២២:៣៧, ៣៨; ម៉ាក. ១២:៣០)
តើតាមរបៀបណាយើងអាចចៀសចេញទាំងស្រុងពីការស្រឡាញ់ពិភពលោកនេះ? (១យ៉ូន. ២:១៥-១៧)
តើតាមរបៀបណាយើងអាចបង្រៀនអ្នកឯទៀតឲ្យ‹ស្រឡាញ់នាមរបស់ព្រះយេហូវ៉ា›? (អេ. ៥៦:៦, ៧)
តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ជាបងប្អូនដែលគ្មានពុតត្បុត? (១យ៉ូន. ៤:២១)
តើឪពុកម្ដាយអាចបង្រៀនកូនៗយ៉ាងណាឲ្យស្រឡាញ់ព្រះយេហូវ៉ា? (ចោ. ៦:៤-៩)
តើប្អូនអាចបង្ហាញយ៉ាងណាថាព្រះយេហូវ៉ាជាមិត្តដ៏ល្អបំផុតរបស់ប្អូន? (១យ៉ូន. ៥:៣)
តើតាមរបៀបណាយើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ម្ដងទៀតចំពោះព្រះយេហូវ៉ា ឬរក្សាសេចក្ដីស្រឡាញ់ចំពោះលោកជានិច្ច? (បប. ២:៤, ៥)