ផ្នែកទី២
«អ្នកបានធ្វើឲ្យកន្លែងបរិសុទ្ធរបស់ខ្ញុំទៅជាស្មោកគ្រោក» ការគោរពប្រណិប័តន៍ពិតបានត្រូវបង្ខូច
គោលចំណុច: ការគោរពប្រណិប័តន៍ពិតនិងសីលធម៌ នៅស្រុកយូដានិងក្រុងយេរូសាឡិមបានត្រូវបង្ខូច
ព្រះយេហូវ៉ាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះជនជាតិអ៊ីស្រាអែលជា«ទ្រព្យវិសេស»របស់លោក។ (ដច. ១៩:៥) ប៉ុន្តែ ពួកគេបែរជាតបស្នងព្រះយេហូវ៉ាដោយគោរពបូជាព្រះមិនពិតនៅក្នុងវិហារដែលតាងនាមលោកតែម្ដង! ពួកគេធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្ត ថែមទាំងធ្វើឲ្យនាមរបស់លោកអាប់ឱនទៀតផង។ ហេតុអ្វីបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តខូចអាក្រក់ដល់ថ្នាក់នេះ? តើយើងរៀនអ្វីពីទំនាយរបស់អេសេគាលអំពីការបំផ្លាញក្រុងយេរូសាឡិម? ហើយតើយើងអាចទាញមេរៀនអ្វីពីទំនាក់ទំនងរវាងប្រជាជាតិអ៊ីស្រាអែលនិងប្រជាជាតិដែលនៅជុំវិញ?