ផ្នែកទី៤
«ខ្ញុំនឹងការពារនាមដ៏បរិសុទ្ធរបស់ខ្ញុំដោយចិត្តខ្នះខ្នែង» ការគោរពប្រណិប័តន៍ពិតរួចផុតពីការវាយប្រហារ
គោលចំណុច: ព្រះយេហូវ៉ាសង្គ្រោះរាស្ត្រលោកឲ្យរួចផុតពីគ្រាទុក្ខវេទនាជាខ្លាំង
ព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិ តែលោកក៏ឲ្យពួកគេទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ពួកគេដែរ។ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអស់អ្នកដែលអះអាងថាពួកគេគោរពប្រណិប័តន៍លោក តែបែរជាក្បត់លោកទៅវិញ? តើតាមរបៀបណាព្រះយេហូវ៉ាសម្រេចថាអ្នកណាអាចរួចរស់ជីវិតនៅគ្រាទុក្ខវេទនាជាខ្លាំង? ហេតុអ្វីព្រះយេហូវ៉ាជាព្រះនៃសេចក្ដីស្រឡាញ់នឹងបំផ្លាញមនុស្សអាក្រក់រាប់ពាន់លាននាក់ដូច្នេះ?