បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • rr ទំ. ២៥
  • ការពន្យល់ទំនាយអេសេគាល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពន្យល់ទំនាយអេសេគាល
  • ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • អត្ថបទស្រដៀងគ្នា
  • សំបុត្រពីគណៈអភិបាល
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • សេចក្ដី​សង្ខេប​នៃ​សៀវភៅ​អេសេគាល
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • «អ្នកមកដល់ទីបញ្ចប់ហើយ!»
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • គោលសំខាន់ៗពីសៀវភៅអេសេគាល ផ្នែកទីមួយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
rr ទំ. ២៥
បណ្ដុំរូបភាព: ការពន្យល់ទំនាយអេសេគាល។ ១. ការបើកបង្ហាញឲ្យឃើញក្នុងគំនិត: បុរសម្នាក់ដែលមើលទៅដូចស្ពាន់ កំពុងកាន់ខ្សែនិងដើមត្រែងសម្រាប់វាស់វែង។ ២. ឧទាហរណ៍: ឆ្នាំងនៅលើភ្លើង។ ៣. ការសម្ដែង: អេសេគាលកំពុងដោតឈើជារបងព័ទ្ធជុំវិញដុំឥដ្ឋ។

ប្រអប់ការពន្យល់បន្ថែម ២​ក

ការ​ពន្យល់​ទំនាយ​អេសេគាល

អត្ថន័យ​នៃ​ពាក្យ​ទំនាយ

ក្នុង​គម្ពីរ ពាក្យ​ភាសា​ហេប្រឺ​ណា​វ៉ា​បាន​ត្រូវ​បក​ប្រែ​ថា​«​ទំនាយ​»​ ជា​ចម្បង​ពាក្យ​នេះ​សំដៅ​ទៅ​លើ​ការ​ប្រកាស​ដំណឹង ការ​វិនិច្ឆ័យ សេចក្ដី​បង្រៀន ឬ​បង្គាប់​ពី​ព្រះ។ បន្ថែម​ទៅ​ទៀត ពាក្យ​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​ការ​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។ ទំនាយ​អេសេគាល​រួម​បញ្ចូល​អ្វី​ទាំង​អស់​នោះ។—អេគ. ៣:១០, ១១; ១១:៤​-​៨; ១៤:៦, ៧; ៣៧:៩, ១០; ៣៨:១​-​៤

របៀប​ផ្ដល់​ទំនាយ

  • បុរសម្នាក់ដែលមើលទៅដូចស្ពាន់ កំពុងកាន់ខ្សែនិងដើមត្រែងសម្រាប់វាស់វែង។

    ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត

  • ឆ្នាំងនៅលើភ្លើង។

    ឧទាហរណ៍

  • អេសេគាលកំពុងដោតឈើជារបងព័ទ្ធជុំវិញដុំឥដ្ឋ។

    ការ​សម្ដែង

ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​រួម​បញ្ចូល​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត ឧទាហរណ៍ រឿង​ប្រៀប​ប្រដូច និង​ការ​សម្ដែង។

ការ​សម្រេច​ទំនាយ

ពេល​ខ្លះ ទំនាយ​ក្នុង​សៀវភៅ​អេសេគាល​មិន​គ្រាន់​តែ​កើត​ឡើង​ម្ដង​ទេ តែ​ក៏​កើត​ឡើង​នៅ​ពេល​ក្រោយ​ដែរ។ ជា​ឧទាហរណ៍ ទំនាយ​អំពី​ការ​រៀបចំ​ឡើង​វិញ​បាន​កើត​ឡើង​លើក​ដំបូង ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ត្រឡប់​ទៅ​ស្រុក​សន្យា​វិញ។ ប៉ុន្តែ ដូច​បាន​រៀប​រាប់​ក្នុង​ជំពូក​ទី​៩​នៃ​សៀវភៅ​នេះ ទំនាយ​នៃ​ការ​រៀបចំ​ឡើង​វិញ​ភាគ​ច្រើន​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នឹង​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​អនាគត។

ពេល​មុន យើង​ចាត់​ទុក​ចំណុច​មួយ​ចំនួន​ក្នុង​ទំនាយ​អេសេគាល​ជា​មូលដ្ឋាន​សម្រាប់​អ្វី​ដែល​ជា​និមិត្តរូប និង​អ្វី​ដែល​ពិត​ប្រាកដ។ ប៉ុន្តែ ក្នុង​សៀវភៅ​នេះ​មិន​រៀប​រាប់​ថា​បុគ្គល​ណា​មួយ វត្ថុ​ណា​មួយ ទី​កន្លែង ឬ​ហេតុ​ការណ៍​ណា​មួយ​ជា​និមិត្តរូប​ដែល​តំណាង​អ្វី​ដែល​ពិត​ប្រាកដ​នៅ​សព្វ​ថ្ងៃ​នេះ​ទេ លើក​លែង​តែ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​បទ​គម្ពីរ។a ផ្ទុយ​ទៅ​វិញ សៀវភៅ​នេះ​លើក​ឡើង​នូវ​ការ​សម្រេច​ធំ​ជាង​នៃ​ទំនាយ​ជា​ច្រើន​ក្នុង​សៀវភៅ​អេសេគាល។ បន្ថែម​ទៅ​ទៀត សៀវភៅ​នេះ​រៀប​រាប់​អំពី​មេ​រៀន​ដែល​យើង​អាច​រៀន​ពី​ដំណឹង​ដែល​អេសេគាល​ប្រកាស ព្រម​ទាំង​រៀន​ពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិការណ៍​ដែល​គាត់​បាន​រៀប​រាប់។

ត្រឡប់​ទៅ​ជំពូក​ទី​២ វគ្គ​៣០

a ដើម្បី​ដឹង​ថែម​ទៀត​អំពី​អ្វី​ដែល​ជា​និមិត្តរូប​និង​អ្វី​ដែល​ពិត​ប្រាកដ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥ ទំ.៥​-​៧ វ.៧​-​១២; និង​«​សំណួរ​ពី​អ្នក​អាន​»​ ទំ.១៥​-​១៦ ក្នុង​ទស្សនាវដ្ដី​ដូច​គ្នា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក