បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១៤ ទំ. ១៧
  • បញ្ជាក់ចំណុចសំខាន់ៗយ៉ាងច្បាស់លាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • បញ្ជាក់ចំណុចសំខាន់ៗយ៉ាងច្បាស់លាស់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • សូម​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ចំណុច​សំខាន់​ដែល​អ្នក​បាន​រៀន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១៤ ទំ. ១៧

ចំណុច​ហាត់​រៀន​ទី​១៤

បញ្ជាក់​ចំណុច​សំខាន់​ៗ​យ៉ាង​ច្បាស់​លាស់

បទគម្ពីរ

ហេប្រឺ ៨:១

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សុន្ទរកថា​របស់​អ្នក ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​របៀប​ដែល​ចំណុច​សំខាន់​នីមួយ​ៗ​ជាប់​ទាក់​ទង​នឹង​គោល​ដៅ និង​ប្រធានបទ​នៃ​សុន្ទរកថា។

របៀប​អនុវត្ត:

  • គិត​អំពី​គោល​ដៅ។ សូម​គិត​អំពី​គោល​ដៅ​នៃ​សុន្ទរកថា​របស់​អ្នក។ តើ​គោល​ដៅ​នោះ​គឺ​ដើម្បី​ប្រាប់​ព័ត៌មាន ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជឿ​ជាក់ ឬ​ក៏​ជំរុញ​ចិត្ត​អ្នក​ស្ដាប់? ក្រោយ​មក សូម​រៀប​ចំ​សុន្ទរកថា​ស្រប​តាម​គោល​ដៅ​នេះ។ សូម​ប្រាកដ​ថា​ចំណុច​សំខាន់​ទាំង​អស់​នឹង​ជួយ​ឲ្យ​អ្នក​សម្រេច​គោល​ដៅ​នៃ​សុន្ទរកថា​របស់​អ្នក។

    យោបល់ល្អ

    សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ស្ដាប់​ប្រហែល​មាន​សំណួរ​ឬ​ការ​ជំទាស់​អ្វី​ខ្លះ​អំពី​ចំណុច​នេះ? តើ​ពួក​គាត់​នឹង​លើក​សំណួរ​ឬ​ការ​ជំទាស់​ណា​មុន ហើយ​នឹង​លើក​សំណួរ​ឬ​ការ​ជំទាស់​ណា​ក្រោយ​មក?›។ យ៉ាង​នេះ អ្នក​អាច​រៀប​ចំ​ព័ត៌មាន​តាម​លំដាប់​លំដោយ ដើម្បី​អ្នក​ស្ដាប់​អាច​យល់​និង​ទទួល​យក​ព័ត៌មាន​នោះ។

  • បញ្ជាក់​ប្រធានបទ​នៃ​សុន្ទរកថា​របស់​អ្នក។ ក្នុង​អំឡុង​សុន្ទរកថា អ្នក​អាច​បញ្ជាក់​ប្រធានបទ​ដោយ​និយាយ​ឡើង​វិញ​នូវ​ពាក្យ​សំខាន់​ៗ​នៃ​ប្រធានបទ ឬ​ដោយ​ប្រើ​ពាក្យ​សទិសន័យ។

  • ធ្វើ​ឲ្យ​ចំណុច​សំខាន់​ៗ​ច្បាស់​លាស់​និង​ស្រួល​យល់។ សូម​ជ្រើស​រើស​តែ​ចំណុច​សំខាន់​ដែល​ទាក់​ទង​នឹង​ប្រធានបទ​របស់​អ្នក​ប៉ុណ្ណោះ និង​ដែល​អ្នក​អាច​បង្រៀន​ដោយ​ប្រសិទ្ធភាព​ក្នុង​ពេល​វេលា​ដែល​បាន​ត្រូវ​កំណត់។ កុំ​លើក​ចំណុច​សំខាន់​ច្រើន​ពេក។ សូម​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ចំណុច​សំខាន់​នីមួយ​ៗ ផ្អាក​រវាង​ចំណុច​សំខាន់​ៗ ហើយ​បន្ត​និយាយ​ពី​ចំណុច​សំខាន់​មួយ​ទៅ​ចំណុច​សំខាន់​មួយ​ទៀត​ដោយ​ឥត​រអាក់​រអួល។

    យោបល់ល្អ

    អ្នក​អាច​ប្រាប់​ចំណុច​សំខាន់​ៗ​ក្នុង​ពាក្យ​ផ្ដើម​របស់​អ្នក​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ទាំង​នោះ ឬ​បញ្ជាក់​សា​ឡើង​វិញ​ក្នុង​សេចក្ដី​បញ្ចប់​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​ចាំ​ចំណុច​សំខាន់​ទាំង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក