បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ២០ ទំ. ២៣
  • សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • បញ្ជាក់ចំណុចសំខាន់ៗយ៉ាងច្បាស់លាស់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ២០ ទំ. ២៣

ចំណុច​ហាត់​រៀន​ទី​២០

សេចក្ដី​បញ្ចប់​ដែល​មាន​ប្រសិទ្ធភាព

បទគម្ពីរ

សាស្ដា ១២:១៣, ១៤

សេចក្ដី​សង្ខេប: ក្នុង​សេចក្ដី​បញ្ចប់​របស់​អ្នក សូម​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ទទួល​យក​និង​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន។

របៀប​អនុវត្ត:

  • ភ្ជាប់​សេចក្ដី​បញ្ចប់​ទៅ​នឹង​ប្រធានបទ​សុន្ទរកថា។ សូម​ប្រាប់​ចំណុច​សំខាន់​ៗ​និង​ប្រធានបទ​ម្ដង​ទៀត ឬ​ប្រាប់​ដោយ​ប្រើ​ពាក្យ​ផ្សេង។

  • ជំរុញ​ចិត្ត​អ្នក​ស្ដាប់។ សូម​បង្ហាញ​អ្នក​ស្ដាប់​នូវ​អ្វី​ដែល​ពួក​គាត់​អាច​ធ្វើ ហើយ​ផ្ដល់​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នោះ។ សូម​និយាយ​តាម​របៀប​ដែល​បង្ហាញ​ថា​អ្នក​ជឿ​ជាក់​ទៅ​លើ​អ្វី​ដែល​អ្នក​និយាយ ហើយ​ថា​អ្វី​ទាំង​នោះ​គឺ​សំខាន់។

  • ធ្វើ​ឲ្យ​សេចក្ដី​បញ្ចប់​ស្រួល​យល់​និង​ខ្លី។ កុំ​បញ្ចូល​ចំណុច​សំខាន់​ថ្មី។ ជា​លើក​ចុង​ក្រោយ សូម​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ចាត់​វិធានការ។ សូម​ធ្វើ​ដូច្នេះ​ដោយ​និយាយ​យ៉ាង​ខ្លី​និង​ចំ​ៗ។

    យោបល់ល្អ

    កុំ​និយាយ​បែប​យ៉ាង​រហ័ស​ក្នុង​សេចក្ដី​បញ្ចប់ ហើយ​ក៏​កុំ​ឲ្យ​សំឡេង​អ្នក​ខ្សោយ​ទៅ​ៗ​ដែរ​ពេល​ថ្លែង​ជិត​ចប់។ សូម​និយាយ​ឃ្លា​ពីរ​បី​ចុង​ក្រោយ​បង្អស់​តាម​របៀប​ដែល​ឲ្យ​អ្នក​ស្ដាប់​ដឹង​ច្បាស់​ថា​សុន្ទរកថា​គឺ​ចប់​ហើយ។

ក្នុង​កិច្ច​បម្រើ​ផ្សាយ

កាល​ដែល​អ្នក​បញ្ចប់​ការ​ពិភាក្សា សូម​ប្រាប់​ម្ដង​ទៀត​នូវ​ចំណុច​សំខាន់​ដែល​អ្នក​ចង់​ឲ្យ​អ្នក​ស្ដាប់​ចាំ។ បើ​ការ​សន្ទនា​ចប់​ភ្លាម​មួយ​រំពេច សូម​បញ្ចប់​ការ​សន្ទនា​នោះ​ដោយ​និយាយ​អំពី​អ្វី​ដែល​ល្អ​មួយ មុន​ចាក​ចេញ។ ទោះ​ជា​បុគ្គល​ម្នាក់​ខ្វះ​ការ​គួរ​សម​ក៏​ដោយ សូម​តប​ឆ្លើយ​តាម​របៀប​ដែល​ប្រហែល​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​ស្ដាប់​លើក​ក្រោយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក