បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ៦ ទំ. ៩
  • ការពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • របៀបលើកទឹកចិត្តអ្នកស្ដាប់ឲ្យពិនិត្យមើលបទគម្ពីរ
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ៦ ទំ. ៩

ចំណុច​ហាត់​រៀន​ទី​៦

ការ​ពន្យល់​បទ​គម្ពីរ​យ៉ាង​ច្បាស់​លាស់

បទគម្ពីរ

យ៉ូហាន ១០:៣៣​-​៣៦

សេចក្ដី​សង្ខេប: ក្រោយ​អាន​បទ​គម្ពីរ​មួយ កុំ​និយាយ​អំពី​ចំណុច​ផ្សេង​ទៀត​ភ្លាម​ៗ។ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ស្ដាប់​យល់​ច្បាស់​ថា​បទ​គម្ពីរ​ដែល​អ្នក​អាន​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ចំណុច​ដែល​អ្នក​លើក​ឡើង​នោះ។

របៀប​អនុវត្ត:

  • ធ្វើ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ពាក្យ​គន្លឹះ។ ក្រោយ​ពី​អ្នក​អាន​បទ​គម្ពីរ សូម​បញ្ជាក់​ពាក្យ​ដែល​ទាក់​ទង​នឹង​ចំណុច​សំខាន់​របស់​អ្នក។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​និយាយ​ពាក្យ​នោះ​ម្ដង​ទៀត ឬ​សួរ​សំណួរ​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​កត់​សម្គាល់​ពាក្យ​គន្លឹះ​នោះ។

    យោបល់ល្អ

    បើ​អ្នក​ប្រើ​ពាក្យ​ផ្សេង​ដើម្បី​ប្រាប់​សា​ឡើង​វិញ​នូវ​ចំណុច​ក្នុង​បទ​គម្ពីរ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​ស្ដាប់​នៅ​តែ​អាច​យល់​ច្បាស់​ថា​ពាក្យ​ក្នុង​គម្ពីរ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ចំណុច​សំខាន់​របស់​អ្នក។

  • បញ្ជាក់​ចំណុច​ដែល​អ្នក​ស្ដាប់​គួរ​ចាំ។ បើ​អ្នក​បាន​ប្រាប់​ច្បាស់​លាស់​អំពី​មូលហេតុ​ដែល​អ្នក​នឹង​អាន​បទ​គម្ពីរ នោះ​ក្រោយ​អាន​រួច សូម​ពន្យល់​នូវ​របៀប​ដែល​ពាក្យ​គន្លឹះ​ក្នុង​បទ​គម្ពីរ​គាំ​ទ្រ​មូលហេតុ​នោះ។

    យោបល់ល្អ

    កាល​ដែល​អ្នក​ពិគ្រោះ​បទ​គម្ពីរ សូម​កុំ​បិទ​គម្ពីរ​ឡើយ។ បើ​អ្នក​មិន​បិទ​គម្ពីរ អ្នក​ស្ដាប់​ក៏​មិន​បិទ​គម្ពីរ​ដែរ ហើយ​ពួក​គាត់​នឹង​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ពន្យល់​ក្នុង​គម្ពីរ។

  • ធ្វើ​ឲ្យ​ការ​ពន្យល់​របស់​អ្នក​ស្រួល​យល់។ កុំ​និយាយ​អំពី​ព័ត៌មាន​ល្អិត​ល្អន់​ដែល​មិន​ជួយ​ពន្យល់​ចំណុច​សំខាន់​របស់​អ្នក។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ស្ដាប់​ដឹង​រួច​ហើយ​អំពី​រឿង​នោះ សូម​សម្រេច​ចិត្ត​ថា​អ្នក​ត្រូវ​ប្រាប់​ព័ត៌មាន​អ្វី​ខ្លះ​ដែល​ចាំ​បាច់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្បាស់​នូវ​ចំណុច​សំខាន់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក