បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • th ចំណុចទី ១៨ ទំ. ២១
  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព័ត៌មានដែលនាំឲ្យអ្នកស្ដាប់យល់ដឹង
  • ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • អត្ថបទស្រដៀងគ្នា
  • ការនិយាយយ៉ាងរំភើបចិត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការព្យាយាមជំរុញចិត្តអ្នកស្ដាប់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់យ៉ាងច្បាស់អំពីប្រយោជន៍និងរបៀបអនុវត្ត
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
  • ការពន្យល់បទគម្ពីរយ៉ាងច្បាស់លាស់
    ចូរព្យាយាមក្នុងការអាននិងការបង្រៀន
មើលបន្ថែមទៀត
ចូរព្យាយាមក្នុងការអាននិងការបង្រៀន
th ចំណុចទី ១៨ ទំ. ២១

ចំណុច​ហាត់​រៀន​ទី​១៨

ព័ត៌មាន​ដែល​នាំ​ឲ្យ​អ្នក​ស្ដាប់​យល់​ដឹង

បទគម្ពីរ

កូរិនថូស​ទី១ ៩:១៩​-​២៣

សេចក្ដី​សង្ខេប: សូម​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​គិត​ពិចារណា ដើម្បី​ពួក​គាត់​ឃើញ​ថា ពួក​គាត់​បាន​រៀន​អ្វី​មួយ​ដែល​មាន​ប្រយោជន៍។

របៀប​អនុវត្ត:

  • គិត​អំពី​អ្វី​ដែល​អ្នក​ស្ដាប់​ដឹង​រួច​ហើយ។ ជា​ជាង​និយាយ​សា​ឡើង​វិញ​នូវ​អ្វី​ដែល​អ្នក​ស្ដាប់​ធ្លាប់​ឮ​ពី​មុន សូម​ជួយ​ពួក​គាត់​ឲ្យ​ពិនិត្យ​មើល​ចំណុច​ថ្មី​អំពី​រឿង​នោះ។

    យោបល់ល្អ

    បក​ស្រាយ​លឿន​ជាង​នូវ​ចំណុច​ដែល​អ្នក​ស្ដាប់​ដឹង​រួច​ហើយ ប៉ុន្តែ​និយាយ​យឺត​ៗ​ពេល​ពន្យល់​ចំណុច​ថ្មី​ៗ។

  • ស្រាវ​ជ្រាវ​និង​រំពឹង​គិត។ ពេល​អាច​ធ្វើ​បាន សូម​បញ្ចូល​អ្វី​ដែល​គេ​មិន​សូវ​ស្គាល់ ឬ​ព្រឹត្ដិការណ៍​បច្ចុប្បន្ន​ដើម្បី​បញ្ជាក់​ចំណុច​សំខាន់​ៗ។ គិត​យ៉ាង​ដិត​ដល់​អំពី​ព័ត៌មាន និង​របៀប​ដែល​ព័ត៌មាន​នោះ​ជាប់​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​ចង់​លើក​ឡើង។

    យោបល់ល្អ

    កាល​ដែល​អ្នក​ពិនិត្យ​មើល​ព័ត៌មាន សូម​គិត​អំពី​ព័ត៌មាន​នោះ​ដោយ​សួរ​ខ្លួន​នូវ​សំណួរ​ដូច​ជា ‹តើ​នោះ​ជា​អ្វី? ហេតុ​អ្វី? នៅ​ពេល​ណា? នៅ​កន្លែង​ណា? តើ​អ្នក​ណា? និង​តើ​តាម​របៀប​ណា?›។ សូម​ធ្វើ​ឲ្យ​ការ​បង្រៀន​របស់​អ្នក​រស់​រវើក​ដោយ​សួរ​និង​ឆ្លើយ​សំណួរ​ទាំង​នេះ​ខ្លះ​ក្នុង​អំឡុង​សុន្ទរកថា។

  • បង្ហាញ​ថា​ព័ត៌មាន​ដែល​អ្នក​ប្រាប់​គឺ​មាន​ប្រយោជន៍។ សូម​ពន្យល់​នូវ​របៀប​ដែល​ចំណុច​ផ្សេង​ៗ​ពី​គម្ពីរ​អាច​ជួយ​អ្នក​ស្ដាប់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។ សូម​លើក​បញ្ជាក់​អំពី​ស្ថានភាព ចិត្ត​គំនិត និង​ការ​ប្រព្រឹត្ត​ជាក់​លាក់​ដែល​ជាប់​ទាក់​ទង​នឹង​អ្នក​ស្ដាប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក