បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lff មេរៀនទី ៦
  • តើជីវិតដំបូងកើតមកពីណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើជីវិតដំបូងកើតមកពីណា?
  • សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • សេចក្ដី​សង្ខេប
  • ស្វែង​យល់​ថែម​ទៀត
  • អ្វីដែលយើងអាចរៀនពីគម្ពីរបរិសុទ្ធ
    ភ្ញាក់រឭក! ២០២១
  • តើព្រះចង់ឲ្យយើងមានជីវិតបែបណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ចូរជួយកូនឲ្យពង្រឹងជំនឿលើព្រះដែលជាអ្នកបង្កើត
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត ភាគ​ទី៣: ហេតុ​អ្វី​គួរ​ជឿ​ថា​អ្វី​ៗ​ទាំង​អស់​មាន​អ្នក​បង្កើត?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
lff មេរៀនទី ៦
មេរៀនទី៦។ រុក្ខជាតិមួយដុះចេញពីដីក្រោមកម្ដៅថ្ងៃ។

មេ​រៀន​ទី​០៦

តើ​ជីវិត​ដំបូង​កើត​មក​ពី​ណា?

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

​«​[​ព្រះ​]​ជា​ប្រភព​នៃ​ជីវិត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៦:៩​) តើ​អ្នក​ជឿ​ទេ? មនុស្ស​ខ្លះ​និយាយ​ថា​ជីវិត​កើត​មក​ដោយ​ឯកឯង គ្មាន​អ្នក​បង្កើត​ទេ។ បើ​ដូច្នោះ​មែន ជីវិត​កើត​មក​គ្រាន់​តែ​ជា​ការ​ចៃដន្យ​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​ជីវិត​ទាំង​ឡាយ នោះ​ជីវិត​ទាំង​ឡាយ​ច្បាស់​ជា​មាន​គោល​បំណង​ពិសេស មែន​ទេ?a សូម​ពិចារណា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ដើម​កំណើត​នៃ​ជីវិត និង​អំពី​មូលហេតុ​ដែល​កំណត់​ហេតុ​នោះ​គួរ​ឲ្យ​ជឿ​ជាក់។

១. តើ​សកល​លោក​បាន​កើត​មក​តាម​របៀប​ណា?

គម្ពីរ​ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​មេឃ​និង​ផែនដី​»។ (​ដើម​កំណើត ១:១​) អ្នក​វិទ្យា​សាស្ត្រ​ភាគ​ច្រើន​យល់​ស្រប​ថា​សកល​លោក​មាន​ទី​ចាប់​ផ្ដើម។ តើ​ព្រះ​បាន​បង្កើត​សកល​លោក​តាម​របៀប​ណា? លោក​បាន​ប្រើ​«​ឫទ្ធានុភាព​»​របស់​លោក ពោល​គឺ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​បង្កើត​អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក រួម​ទាំង​កាឡាក់ស៊ី ផ្កាយ និង​ភព​ផ្សេង​ៗ។​—ដើម​កំណើត ១:២

២. ហេតុ​អ្វី​ព្រះ​បង្កើត​ផែនដី?

ព្រះ​យេហូវ៉ា​«​មិន​បាន​បង្កើត​ផែនដី​ឲ្យ​នៅ​ទទេ​នោះ​ទេ តែ​បាន​បង្កើត​ផែនដី​ជា​ទី​អាស្រ័យ​នៅ​វិញ​»។ (​អេសាយ ៤៥:១៨​) លោក​បាន​បង្កើត​ផែនដី​ដើម្បី​ឲ្យ​មនុស្ស​ស្រួល​រស់​នៅ និង​ឲ្យ​មាន​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​ដើម្បី​រស់​ជា​រៀង​រហូត។ (​សូម​អាន អេសាយ ៤០:២៨; ៤២:៥​) អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា​ផែនដី​គឺ​ពិសេស​ខ្លាំង​ណាស់ ខុស​ពី​ភព​ផ្សេង​ទៀត​ទាំង​អស់។ ពួក​គេ​បាន​រក​ឃើញ​ថា​មាន​តែ​ផែនដី​ប៉ុណ្ណោះ ដែល​មាន​អ្វី​ៗ​ទាំង​អស់​ដែល​មនុស្ស​ត្រូវ​ការ​ដើម្បី​រស់​នៅ។

៣. តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ខុស​គ្នា​ពី​សត្វ?

បន្ទាប់​ពី​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី លោក​បង្កើត​រុក្ខជាតិ​និង​សត្វ។ រួច​មក​«​ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក​»។ (​សូម​អាន ដើម​កំណើត ១:២៧​) តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ខុស​គ្នា​ពី​សត្វ? ដោយ​សារ​ព្រះ​បាន​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​លោក ដូច្នេះ​យើង​អាច​បង្ហាញ​គុណ​សម្បត្តិ​ដូច​លោក ដូច​ជា​សេចក្ដី​ស្រឡាញ់​និង​យុត្តិធម៌។ លោក​ក៏​បាន​បង្កើត​យើង​ឲ្យ​មាន​សមត្ថភាព​រៀន​ភាសា ឲ្យ​ចូល​ចិត្ត​របស់​ស្អាត​ៗ​និង​តន្ត្រី។ ម្យ៉ាង​ទៀត យើង​ចេះ​គោរព​ស្រឡាញ់​ព្រះ​ដែល​ជា​អ្នក​បង្កើត ប៉ុន្តែ​សត្វ​មិន​ចេះ​ធ្វើ​ដូច្នេះ​ទេ។

បង្កើន​ចំណេះ

សូម​ពិចារណា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​ជីវិត​មាន​អ្នក​គ្រោង​បង្កើត ហើយ​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​គួរ​ឲ្យ​ជឿ​ជាក់។ សូម​រៀន​ដែរ​ថា តើ​គុណ​សម្បត្តិ​ផ្សេង​ៗ​របស់​មនុស្ស​បង្រៀន​យើង​យ៉ាង​ណា​អំពី​ព្រះ?

៤. ជីវិត​មាន​អ្នក​បង្កើត

មនុស្ស​ទទួល​ការ​សរសើរ ពេល​ពួក​គេ​បង្កើត​អ្វី​មួយ​ដោយ​ចម្លង​គំរូ​ក្នុង​ធម្មជាតិ។ ដូច្នេះ តើ​អ្នក​ណា​សម​នឹង​ទទួល​ការ​សរសើរ​ច្រើន​ជាង អ្នក​ដែល​ចម្លង​គំរូ​ដើម ឬ​អ្នក​ដែល​បង្កើត​គំរូ​ដើម? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

វីដេអូ: ជំនឿ​លើ​ព្រះ (​២:៤៣​)

  • តើ​មនុស្ស​បាន​ចម្លង​គំរូ​អ្វី​ខ្លះ​ពី​ធម្មជាតិ?

ផ្ទះ​នីមួយ​ៗ​មាន​អ្នក​គូរ​ប្លង់​និង​អ្នក​សង់។ ប៉ុន្តែ តើ​អ្នក​ណា​ជា​អ្នក​គូរ​ប្លង់ និង​សង់​អ្វី​ៗ​ទាំង​អស់​ក្នុង​ធម្មជាតិ? សូម​អាន ហេប្រឺ ៣:៤ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​កោត​ស្ងើច​អ្វី​ខ្លះ​ក្នុង​ធម្មជាតិ?

  • តើ​សម​ហេតុ​សម​ផល​ឬ​ទេ​ឲ្យ​ជឿ​ថា​សកល​លោក​និង​អ្វី​ៗ​ទាំង​អស់​មាន​អ្នក​បង្កើត? ហេតុ​អ្វី?

តើ​អ្នក​ដឹង​ទេ?

អ្នក​អាច​រក​ឃើញ​អត្ថបទ​និង​វីដេអូ​អំពី​រឿង​នេះ​ក្នុង jw.org/km ក្រោម​ចំណង​ជើង ​«​តើ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?​»​ និង​«​ទស្សនៈ​ស្ដី​អំពី​ដើម​កំណើត​នៃ​ជីវិត​»។

​«​ពិត​មែន​តែ​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»​

បុរសម្នាក់កំពុងចងដំបូលឫស្សីធ្វើផ្ទះនៅក្នុងតំបន់ត្រូពិច។

៥. កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​គួរ​ឲ្យ​ជឿ​ជាក់

ក្នុង​សៀវភៅ​ដើម​កំណើត ជំពូក​ទី⁠១ គម្ពីរ​រៀប​រាប់​អំពី​ការ​បង្កើត​ផែនដី​និង​ជីវិត​ទាំង​ឡាយ។ តើ​អ្នក​ជឿ​ថា​កំណត់​ហេតុ​នោះ​ជា​រឿង​ពិត ឬ​ជា​រឿង​ប្រឌិត? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

វីដេអូ: តើ​សកល​លោក​នេះ​មាន​អ្នក​បង្កើត​ឬ​ទេ? ​(​ឈុត​ខ្លី​)​ (​៣:៥១​)

បណ្ដុំរូបភាព: ឈុតខ្លីពីវីដេអូ ‹តើសកលលោកនេះមានអ្នកបង្កើតឬទេ? (ឈុតខ្លី)›។ ១. រូបភាពនៃការបង្កើតក្នុងរយៈពេល៦ថ្ងៃ។ ២. ក្រោយ៦ថ្ងៃ ផែនដីមានពន្លឺថ្ងៃ ដីគោក មានផ្លូវទឹក មានរុក្ខជាតិ សត្វស្លាប សត្វចតុប្បាទ និងមនុស្ស។
  • តើ​គម្ពីរ​បង្រៀន​ថា​ផែនដី​និង​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​បង្កើត​មក​ក្នុង​រយៈ​ពេល​៦​ថ្ងៃ ដែល​ក្នុង​មួយ​ថ្ងៃ​មាន​២៤​ម៉ោង​ឬ?

  • តើ​អ្នក​គិត​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​សម​ហេតុ​សម​ផល​ឬ​ទេ? ហេតុ​អ្វី?

សូម​អាន ដើម​កំណើត ១:១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • អ្នក​វិទ្យា​សាស្ត្រ​និយាយ​ថា​សកល​លោក​មាន​ទី​ចាប់​ផ្ដើម។ ដូច្នេះ តើ​អ្វី​ដែល​អ្នក​ទើប​នឹង​អាន​ក្នុង​គម្ពីរ​ស្រប​គ្នា​នឹង​ការ​សន្និដ្ឋាន​របស់​ពួក​គេ​ឬ​ទេ?

មនុស្ស​ខ្លះ​សួរ​ថា​៖ ​«​តើ​ព្រះ​បាន​បង្កើត​ភាវរស់​តូច​មួយ រួច​ឲ្យ​វា​វិវត្តន៍​ទៅ​ជា​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី​ឬ?​»។ សូម​អាន ដើម​កំណើត ១:២១, ២៥, ២៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​គម្ពីរ​បង្រៀន​ថា​ព្រះ​បាន​បង្កើត​ភាវរស់​តូច​មួយ រួច​ឲ្យ​វា​វិវត្តន៍​ទៅ​ជា​សត្វ​ក្នុង​ទឹក សត្វ​លើ​គោក និង​ទៅ​ជា​មនុស្ស​ឬ​ទេ? ឬ​ក៏​លោក​បង្កើត​ជីវិត​ទាំង​អស់​«​តាម​ពូជ​»​វិញ?

៦. ព្រះ​បាន​បង្កើត​មនុស្ស​មក​យ៉ាង​ពិសេស

ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​មក​ឲ្យ​ខុស​ពី​សត្វ។ សូម​អាន ដើម​កំណើត ១:២៦ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ឬ​គុណ​សម្បត្តិ​ដូច​ព្រះ ដូច្នេះ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​អាណិត​អាសូរ។ តើ​នេះ​ឆ្លុះ​បញ្ចាំង​អ្វី​ខ្លះ​អំពី​គុណ​សម្បត្តិ​របស់​ព្រះ?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​កំណត់​ហេតុ​នៅ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​ជា​រឿង​ប្រឌិត​»។

  • តើ​អ្នក​គិត​យ៉ាង​ណា? ហេតុ​អ្វី?

សេចក្ដី​សង្ខេប

ព្រះ​យេហូវ៉ា​បាន​បង្កើត​សកល​លោក​និង​ជីវិត​ទាំង​អស់។

រៀន​សា​ឡើង​វិញ

  • តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​ដើម​កំណើត​សកល​លោក?

  • តើ​ព្រះ​បាន​បង្កើត​ភាវរស់​តូច​មួយ រួច​ឲ្យ​វា​វិវត្តន៍​ទៅ​ជា​ជីវិត​ទាំង​ឡាយ​តាម​ពូជ​ផ្សេង​ៗ ឬ​ក៏​លោក​បាន​បង្កើត​ជីវិត​ទាំង​អស់​តាម​ពូជ​វិញ?

  • ហេតុ​អ្វី​មនុស្ស​ពិសេស​ជាង​សត្វ?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​ឧទាហរណ៍​ខ្លះ​ក្នុង​ធម្មជាតិ​ដែល​បង្ហាញ​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត។

​«​តើ​យើង​រៀន​អ្វី​ខ្លះ​ពី​ធម្មជាតិ?​»​ ​(​ទស្សនាវដ្ដី​ភ្ញាក់​រឭក! ខែ​កញ្ញា ឆ្នាំ​២០០៦​)

សូម​មើល​របៀប​ដែល​ឪពុក​អាច​ពន្យល់​កូន​នូវ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត។

​«​ព្រះ​យេហូវ៉ា . . . បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»​ (២:៣៧)

សូម​ពិចារណា​មើល​ថា តើ​ទ្រឹស្ដី​វិវត្តន៍​ស្រប​គ្នា​នឹង​អ្វី​ដែល​គម្ពីរ​ចែង​ឬ​ទេ?

​«​តើ​ព្រះ​ប្រើ​ការ​វិវត្តន៍​ដើម្បី​បង្កើត​ជីវិត​ផ្សេង​ៗ​ឬ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

សូម​ពិនិត្យ​មើល​ថា តើ​ឆ្អឹង​សត្វ​ពី​បុរាណ​ឬ​អ្វី​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ បញ្ជាក់​ថា​ជីវិត​មាន​អ្នក​បង្កើត ឬ​ក៏​កើត​មក​ដោយ​ចៃដន្យ?

ដើម​កំណើត​នៃ​ជីវិត: សំណួរ​ទាំង​ប្រាំ​ដែល​យើង​គួរ​ឆ្ងល់ ​(​សៀវភៅ​ស្ដើង​)

a នៅ​មេ​រៀន​ទី​២៥ យើង​នឹង​ពិភាក្សា​អំពី​គោល​បំណង​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក