ផ្នែកទី៤ រៀនសាឡើងវិញ
សូមអ្នកនិងអ្នកបង្រៀនពិគ្រោះគ្នាអំពីសំណួរដូចតទៅ៖
១. សូមអាន សុភាសិត ១៣:២០។
ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា?
(សូមមើល មេរៀនទី៤៨)។
២. តើគម្ពីរមានយោបល់អ្វីដែលអាចជួយអ្នក បើអ្នកជា . . .
ប្ដី ឬប្រពន្ធ?
ឪពុកម្ដាយ ឬកូន?
(សូមមើល មេរៀនទី៤៩ និង៥០)។
៣. តើពាក្យសម្ដីបែបណាដែលព្រះយេហូវ៉ាពេញចិត្ត? តើពាក្យសម្ដីបែបណាដែលព្រះយេហូវ៉ាមិនពេញចិត្ត?
(សូមមើល មេរៀនទី៥១)។
៤. តើគម្ពីរមានគោលការណ៍អ្វីដែលនឹងជួយអ្នកឲ្យធ្វើការសម្រេចចិត្តល្អស្ដីអំពីការសម្អិតសម្អាងខ្លួន?
(សូមមើល មេរៀនទី៥២)។
៥. តើតាមរបៀបណាអ្នកអាចជ្រើសរើសការកម្សាន្តដែលធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
(សូមមើល មេរៀនទី៥៣)។
៦. សូមអាន ម៉ាថាយ ២៤:៤៥-៤៧។
តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា?
(សូមមើល មេរៀនទី៥៤)។
៧. តើអ្នកអាចប្រើពេលវេលា កម្លាំង និងធនធានដើម្បីគាំទ្រក្រុមជំនុំយ៉ាងដូចម្ដេច?
(សូមមើល មេរៀនទី៥៥)។
៨. សូមអាន ចម្រៀងសរសើរព្រះ ១៣៣:១។
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ?
(សូមមើល មេរៀនទី៥៦)។
៩. បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ តើយើងអាចទទួលជំនួយពីព្រះយេហូវ៉ាតាមវិធីណាខ្លះ?
(សូមមើល មេរៀនទី៥៧)។
១០. សូមអាន ប្រវត្តិហេតុទី១ ២៨:៩។
ទោះជាមនុស្សឯទៀតប្រឆាំងការគោរពប្រណិប័តន៍ពិតឬចាកចេញពីសេចក្ដីពិតក៏ដោយ តើអ្នកអាចបង្ហាញយ៉ាងដូចម្ដេចថា អ្នកកំពុងបម្រើព្រះយេហូវ៉ាយ៉ាង«ស្មោះអស់ពីចិត្ត»?
ដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងបន្ដញែកខ្លួនពីសាសនាមិនពិត តើអ្នកត្រូវកែប្រែអ្វីខ្លះ?
(សូមមើល មេរៀនទី៥៨)។
១១. តើអ្នកអាចធ្វើអ្វីខ្លះដើម្បីត្រៀមខ្លួនចំពោះការបៀតបៀន?
(សូមមើល មេរៀនទី៥៩)។
១២. តើអ្នកមានគោលដៅអ្វីខ្លះដើម្បីបន្ដរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះ?
(សូមមើល មេរៀនទី៦០)។