បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ៣
  • សប្បុរស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សប្បុរស
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • គិតអំពីចំណាប់អារម្មណ៍
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចូរឲ្យ«ច្បាប់នៃសេចក្ដីសប្បុរស»ជំរុញចិត្តអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ចូរព្យាយាមបង្ហាញសេចក្ដីសប្បុរសក្នុងលោកីយ៍ដ៏កាចសាហាវ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • រាស្ដ្ររបស់ព្រះត្រូវតែស្រឡាញ់សេចក្ដីសប្បុរស
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ៣

ចាប់​ផ្ដើម​ការ​សន្ទនា

លោកយេស៊ូបានចូលទៅជិតបុរសងងឹតភ្នែកម្នាក់ ហើយធ្វើឲ្យគាត់មើលឃើញដោយដាក់ដៃថ្នមៗ។

យ៉ូន. ៩:១​-​៧

មេ​រៀន​ទី ៣

សប្បុរស

គោល​ការណ៍​៖ ‹សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​សប្បុរស›។—១កូ. ១៣:៤

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូបានចូលទៅជិតបុរសងងឹតភ្នែកម្នាក់ ហើយធ្វើឲ្យគាត់មើលឃើញដោយដាក់ដៃថ្នមៗ។

វីដេអូ​៖ លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​មើល​ឃើញ

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៩:១​-​៧។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. តើ​លោក​យេស៊ូ​បាន​ធ្វើ​មួយ​ណា​មុន ធ្វើ​ឲ្យ​បុរស​នោះ​មើល​ឃើញ ឬ​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់? (​សូម​មើល​យ៉ូហាន ៩:៣៥​-​៣៨​)

  2. ខ. ហេតុ​អ្វី​ទង្វើ​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​ព្រម​ស្ដាប់​លោក​យេស៊ូ?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. បុគ្គល​ម្នាក់​ទំនង​ជា​ចង់​ស្ដាប់​ព័ត៌មាន​ដែល​យើង​និយាយ បើ​គាត់​មាន​អារម្មណ៍​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។

ធ្វើ​តាម​លោក​យេស៊ូ

៣. ចេះ​យល់​ចិត្ត។ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​គាត់។

  1. ក. សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​គាត់​ប្រហែល​ជា​កំពុង​បារម្ភ​អំពី​រឿង​អ្វី? តើ​គាត់​មើល​ទៅ​ត្រូវ​ការ​ជំនួយ​បែប​ណា?›។ ពេល​គិត​ដូច្នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​បង្ហាញ​ភាព​សប្បុរស​ចេញ​ពី​ចិត្ត។

  2. ខ. បើ​គាត់​ប្រាប់​អ្នក​អំពី​អារម្មណ៍​ឬ​បញ្ហា​របស់​គាត់ សូម​ស្ដាប់​គាត់ ហើយ​កុំ​ប្ដូរ​សាច់​រឿង។ ពេល​ស្ដាប់ សូម​បង្ហាញ​ថា​អ្វី​ដែល​គាត់​និយាយ​គឺ​សំខាន់​ចំពោះ​អ្នក។

៤. និយាយ​សប្បុរស​និង​គោរព។ ពេល​អ្នក​អាណិត​បុគ្គល​ណា​ម្នាក់ ហើយ​ចង់​ជួយ​គាត់​យ៉ាង​ពិត​ប្រាកដ នោះ​នឹង​ស្ដែង​ឲ្យ​ឃើញ​តាម​របៀប​ដែល​អ្នក​និយាយ។ ដូច្នេះ ចូរ​ប្រើ​ពាក្យ​សម្ដី​ពីរោះ​ពិសា ហើយ​ជៀស​វាង​សម្ដី​ណា​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត។

៥. ចេះ​យក​អាសា។ ស្វែង​រក​ឱកាស​ដើម្បី​ជួយ​អ្នក​ណា​ម្នាក់។ ពេល​អ្នក​នោះ​ឃើញ​អ្នក​បង្ហាញ​ចិត្ត​សប្បុរស នោះ​គាត់​ប្រហែល​ជា​ចង់​សន្ទនា​ជា​មួយ​នឹង​អ្នក។

សូម​មើល​ដែរ

រ៉ូម ១២:១៥, ១៦; កាឡ. ៦:១០; ហេ. ១៣:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក