បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ១
  • គិតអំពីចំណាប់អារម្មណ៍

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គិតអំពីចំណាប់អារម្មណ៍
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • ការសន្ទនាធម្មតា
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ពោលគឺចាប់ផ្ដើមការសន្ទនាដែលអាចឈានទៅដល់ការផ្សព្វផ្សាយ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៨)
  • ចូរបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ ដោយផ្ដើមការសន្ទនាដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ
    ២០១៤ កិច្ចបម្រើព្រះ
  • សប្បុរស
    ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ១

ចាប់​ផ្ដើម​ការ​សន្ទនា

លោកយេស៊ូកំពុងនិយាយជាមួយស្ត្រីនៅឯអណ្ដូងទឹក។

យ៉ូន. ៤:៦​-​៩

មេ​រៀន​ទី ១

គិត​អំពី​ចំណាប់​អារម្មណ៍

គោល​ការណ៍​៖ ​«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។​—១កូ. ១៣:៤, ៥

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូកំពុងនិយាយជាមួយស្ត្រីនៅឯអណ្ដូងទឹក។

វីដេអូ​៖ លោក​យេស៊ូ​និង​ស្ត្រី​នៅ​អណ្ដូង​ទឹក

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៤:៦​-​៩។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. តើ​លោក​យេស៊ូ​បាន​សង្កេត​ឃើញ​អ្វី​មុន​ចាប់​ផ្ដើម​សន្ទនា?

  2. ខ. លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង​»។ ហេតុ​អ្វី​ពាក្យ​ផ្ដើម​នេះ​មាន​ប្រសិទ្ធភាព?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. បើ​យើង​ចាប់​ផ្ដើម​និយាយ​អំពី​ប្រធានបទ​ដែល​អ្នក​ស្ដាប់​ឬ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ នោះ​យើង​ទំនង​ជា​អាច​មាន​ការ​សន្ទនា​ល្អ​ជា​មួយ​នឹង​គាត់។

ធ្វើ​តាម​លោក​យេស៊ូ

៣. ចេះ​បត់​បែន។ កុំ​ប្រឹង​និយាយ​តែ​ប្រធានបទ​ដែល​ខ្លួន​បាន​ត្រៀម​ទុក។ ប៉ុន្តែ ចូរ​និយាយ​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​កំពុង​គិត​នៅ​ថ្ងៃ​នោះ។ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1. ក. ‹តើ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​អ្វី​ខ្លះ?›។

  2. ខ. ‹តើ​អ្នក​ជិត​ខាង អ្នក​រួម​ការ​ងារ និង​សិស្ស​រួម​ថ្នាក់​កំពុង​និយាយ​គ្នា​អំពី​រឿង​អ្វី?›។

៤. ចេះ​សង្កេត​មើល។ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1. ក. ‹តើ​ឥឡូវ​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​អ្វី? តើ​គាត់​ប្រហែល​ជា​កំពុង​គិត​អំពី​រឿង​អ្វី​ខ្លះ?›។

  2. ខ. ‹តើ​រូប​រាង ការ​ស្លៀក​ពាក់ ឬ​ផ្ទះ​របស់​គាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​កាន់​សាសនា​ឬ​មាន​វប្បធម៌​អ្វី?›។

  3. គ. ‹តើ​នេះ​ជា​ពេល​ល្អ​ឲ្យ​ខ្ញុំ​និយាយ​ជា​មួយ​គាត់​ទេ?›។

៥. ចេះ​ស្ដាប់។

  1. ក. កុំ​និយាយ​ច្រើន​ពេក។

  2. ខ. និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាប់​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន។ ពេល​សមរម្យ សូម​សួរ​សំណួរ។

សូម​មើល​ដែរ

ម៉ាថ. ៧:១២; ១កូ. ៩:២០​-​២៣; ភី. ២:៤; យ៉ា. ១:១៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក