បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ៤
  • រាបទាប

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • រាបទាប
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​ប៉ូល​ធ្វើ
  • តើ​គំរូ​ប៉ូល​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​ប៉ូល
  • ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្នកបម្រើលោកដែលមានចិត្តរាបទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • លោកយេស៊ូបានធ្វើគំរូស្ដីអំពីចិត្ដរាបទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ចូរបណ្ដុះគុណសម្បត្ដិពីព្រះ ពោលគឺចិត្តរាបទាប
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ៤

ចាប់​ផ្ដើម​ការ​សន្ទនា

សាវ័កប៉ូលជាប់ច្រវាក់ជាមួយអ្នកយាមម្នាក់។ គាត់កំពុងនិយាយដោយការគោរពទៅកាន់ស្ដេចអាគ្រីប៉ា អភិបាលភេស្ទុស និងប៊ឺនីស។

សកម្ម. ២៦:២, ៣

មេ​រៀន​ទី ៤

រាប​ទាប

គោល​ការណ៍​៖ ​«​ចូរ​មាន​ចិត្ត​រាប​ទាប​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន​»។—ភី. ២:៣

អ្វី​ដែល​ប៉ូល​ធ្វើ

សាវ័កប៉ូលជាប់ច្រវាក់ជាមួយអ្នកយាមម្នាក់។ គាត់កំពុងនិយាយដោយការគោរពទៅកាន់ស្ដេចអាគ្រីប៉ា អភិបាលភេស្ទុស និងប៊ឺនីស។

វីដេអូ​៖ ប៉ូល​ផ្សព្វ​ផ្សាយ​ដល់​ស្ដេច​អាគ្រីប៉ា

១. សូម​មើល វីដេអូ ឬ​អាន​សកម្មភាព ២៦:២, ៣។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. ពេល​ប៉ូល​និយាយ​ទៅ​ស្ដេច​អាគ្រីប៉ា តើ​ប៉ូល​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

  2. ខ. តើ​តាម​របៀប​ណា​ប៉ូល​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចាប់​អារម្មណ៍​ព្រះ​យេហូវ៉ា​និង​បទ​គម្ពីរ ជា​ជាង​ចាប់​អារម្មណ៍​គាត់? (​សូម​មើល​សកម្មភាព ២៦:២២​)

តើ​គំរូ​ប៉ូល​បង្រៀន​យើង​យ៉ាង​ណា?

២. ពេល​យើង​និយាយ​ដោយ​ចិត្ត​រាប​ទាប​និង​ដោយ​ការ​គោរព នោះ​ព័ត៌មាន​របស់​យើង​នឹង​កាន់​តែ​ទាក់​ទាញ​ចិត្ត​អ្នក​ស្ដាប់។

ធ្វើ​តាម​ប៉ូល

៣. កុំ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​មាន​អារម្មណ៍​ថា​គាត់​អន់។ មិន​ត្រូវ​ធ្វើ​ឲ្យ​គាត់​គិត​ថា យើង​ចេះ តែ​គាត់​មិន​ចេះ។ ផ្ទុយ​ទៅ​វិញ សូម​និយាយ​ជា​មួយ​គាត់​ដោយ​បង្ហាញ​ការ​គោរព។

៤. ជួយ​គេ​ឲ្យ​យល់​ច្បាស់​ថា​អ្វី​ដែល​អ្នក​បង្រៀន​មក​ពី​គម្ពីរ។ បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​ទៅ​លើ​គំនិត និង​ចិត្ត​របស់​មនុស្ស។ ពេល​យើង​ប្រើ​គម្ពីរ​បង្រៀន​ពួក​គេ យើង​កំពុង​ជួយ​ពួក​គេ​ឲ្យ​មាន​ជំនឿ​ដែល​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។

៥. រក្សា​ចិត្ត​ស្លូត​បូត។ កុំ​ខំ​វែក​ញែក​ថា​ខ្លួន​ត្រូវ ពីព្រោះ​យើង​មិន​ចង់​ឈ្លោះ​ប្រកែក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​រក្សា​ចិត្ត​ស្ងប់ ហើយ​ដឹង​ថា​ពេល​ណា​គួរ​ដក​ខ្លួន​ចេញ។ (​សុភ. ១៧:១៤; ទីត. ៣:២​) បើ​យើង​តប​ឆ្លើយ​ដោយ​ស្លូត​បូត នោះ​ម្ចាស់​ផ្ទះ​ប្រហែល​ជា​នឹង​ស្ដាប់​យើង​នៅ​ពេល​ក្រោយ​មក។

សូម​មើល​ដែរ

រ៉ូម ១២:១៦​-​១៨; ១កូ. ៨:១; ២កូ. ៣:៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក