របៀបរស់នៅជាគ្រិស្តសាសនិក
ចូរបណ្ដុះគុណសម្បត្ដិពីព្រះ ពោលគឺចិត្តរាបទាប
មូលហេតុដែលសំខាន់:
ចិត្តរាបទាបធ្វើឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។—ទំនុក. ១៣៨:៦
ចិត្តរាបទាបនាំឲ្យមានទំនាក់ទំនងល្អជាមួយអ្នកឯទៀត។—ភី. ២:៣, ៤
ចិត្តអំណួតនាំមកនូវសេចក្ដីវិនាស។—សុភ. ១៦:១៨; អេស. ២៨:១៧
របៀបបណ្ដុះឲ្យមានចិត្តរាបទាប:
សុំឱវាទ ហើយធ្វើតាមឱវាទនោះ។—ទំនុក. ១៤១:៥; សុភ. ១៩:២០
ស្ម័គ្រចិត្តបំពេញកិច្ចការសម្រាប់អ្នកឯទៀត ទោះជាតូចតាចក្ដី។—ម៉ាថ. ២០:២៥-២៧
កុំដោយសារជំនាញនិងឯកសិទ្ធិធ្វើឲ្យអ្នកមានអំណួត។—រ៉ូម ១២:៣
តើតាមរបៀបណាខ្ញុំអាចបង្ហាញចិត្តរាបទាបឲ្យកាន់តែច្រើនថែមទៀត?
សូមទស្សនាវីដេអូចូរជៀសចេញពីទង្វើណាដែលបង្ខូចភក្ដីភាព ពោលគឺអំណួត រួចមកសូមឆ្លើយសំណួរដូចតទៅនេះ៖
តើប្រតិកម្មរបស់យើងចំពោះឱវាទបង្ហាញយ៉ាងណាអំពីចិត្តគំនិតរបស់យើង?
តើតាមរបៀបណាសេចក្ដីអធិដ្ឋានជួយយើងបណ្ដុះឲ្យមានចិត្តរាបទាប?
តើមានវិធីណាខ្លះដើម្បីបង្ហាញចិត្តរាបទាប?