បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ៦
  • ក្លាហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្លាហាន
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • ចូរផ្សាយដោយក្ដីក្លាហានដូចលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើអ្នកផ្សព្វផ្សាយដោយមានចិត្ដមោះមុតទេ?
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «ប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចូរបន្ដផ្សាយព្រះបន្ទូលដោយចិត្ដក្លាហាន
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ៦

ចាប់​ផ្ដើម​ការ​សន្ទនា

លោកយេស៊ូប្រាប់សាខេឲ្យចុះពីលើដើមឈើមក។ នេះបានធ្វើឲ្យអ្នកមនុស្សនៅទីនោះភ្ញាក់ផ្អើល។

លូក. ១៩:១​-​៧

មេ​រៀន​ទី ៦

ក្លាហាន

គោល​ការណ៍​៖ ​«​យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​»។—១ថែ. ២:២

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូប្រាប់សាខេឲ្យចុះពីលើដើមឈើមក។ នេះបានធ្វើឲ្យអ្នកមនុស្សនៅទីនោះភ្ញាក់ផ្អើល។

វីដេអូ​៖ លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដល់​សាខេ

១. សូម​មើល វីដេអូ ឬ​អាន​លូកា ១៩:១​-​៧។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. ហេតុ​អ្វី​មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​ចង់​ទាក់​ទង​នឹង​សាខេ?

  2. ខ. តើ​អ្វី​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ត្រូវ​ក្លាហាន​ប្រាប់​ដំណឹង​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​រូប។

ធ្វើ​តាម​លោក​យេស៊ូ

៣. ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ឫទ្ធានុភាព​របស់​ព្រះ​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ ហើយ​នេះ​ក៏​អាច​ជួយ​យើង​ដែរ។ (​ម៉ាថ. ១០:១៩, ២០; លូក. ៤:១៨​) ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​អ្នក​មិន​ហ៊ាន​និយាយ​ជា​មួយ។—សកម្ម. ៤:២៩

៤. កុំ​ឆាប់​វាយ​តម្លៃ​មនុស្ស។ យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ខ្លះ ដោយ​សារ​តែ​រូប​រាង ស្ថានភាព ឋានៈ ជីវភាព របៀប​រស់​នៅ ឬ​ជំនឿ​របស់​ពួក​គេ។ ប៉ុន្តែ សូម​ចាំ​ថា​៖

  1. ក. ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អាច​មើល​ឃើញ​ចិត្ត តែ​យើង​មិន​អាច​ទេ។

  2. ខ. យើង​មិន​គួរ​គិត​ថា​បុគ្គល​ណា​ម្នាក់​អស់​កែ ឬ​គ្មាន​ផ្លូវ​ក្នុង​ការ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។

៥. ក្លាហាន តែ​ចេះ​ប្រុង​ប្រយ័ត្ន​និង​ចេះ​គោរព។ (​ម៉ាថ. ១០:១៦​) ជៀស​វាង​ការ​ឈ្លោះ​ប្រកែក។ បើ​បុគ្គល​នោះ​មិន​ព្រម​ទទួល​យក​ដំណឹង​ល្អ ឬ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព សូម​បញ្ចប់​ការ​សន្ទនា​ដោយ​សម្ដី​គួរ​សម។—សុភ. ១៧:១៤

សូម​មើល​ដែរ

សកម្ម. ៤:៣១; អេភ. ៦:១៩, ២០; ២ធី. ១:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក