បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lmd មេរៀនទី ១០
  • ប្ដេជ្ញាចិត្ត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្ដេជ្ញាចិត្ត
  • ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • អ្វី​ដែល​លោក​យេស៊ូ​ធ្វើ
  • តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?
  • ធ្វើ​តាម​លោក​យេស៊ូ
  • លោកយេស៊ូបង្រៀននីកូដេមនៅពេលយប់
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ចូរ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​កាន់​ជំហរ​មាំ​មួន​ខាង​សេចក្ដី​ពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • បង្រៀនលោកនីកូដេម
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
មើលបន្ថែមទៀត
ស្រឡាញ់មនុស្ស ជួយគេឲ្យក្លាយជាអ្នកកាន់តាមគ្រិស្ត
lmd មេរៀនទី ១០

ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

លោកយេស៊ូសន្ទនាជាមួយនីកូដេមនៅពេលយប់ក្នុងទីធ្លាផ្ទះ។

យ៉ូន. ៣:១, ២

មេ​រៀន​ទី ១០

ប្ដេជ្ញា​ចិត្ត

គោល​ការណ៍​៖ ​«​យើង​តាំង​ចិត្ត​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​ដំណឹង​ល្អ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង ពីព្រោះ​យើង​ស្រឡាញ់​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់​»។—១ថែ. ២:៨

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

លោកយេស៊ូសន្ទនាជាមួយនីកូដេមនៅពេលយប់ក្នុងទីធ្លាផ្ទះ។

វីដេអូ​៖ លោក​យេស៊ូ​បង្រៀន​នីកូដេម

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៣:១, ២។ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1. ក. ហេតុ​អ្វី​បាន​ជា​នីកូដេម​ទៅ​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់? (​សូម​មើល​យ៉ូហាន ១២:៤២, ៤៣​)

  2. ខ. ការ​ដែល​លោក​យេស៊ូ​ជួប​នីកូដេម​នៅ​ពេល​យប់ តើ​នេះ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ប្ដេជ្ញា​ចិត្ត​ជួយ​គាត់​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ប្ដេជ្ញា​ចិត្ត​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដោយ​សារ​យើង​ស្រឡាញ់​ពួក​គេ។

ធ្វើ​តាម​លោក​យេស៊ូ

៣. សិក្សា​នៅ​ពេល​និង​កន្លែង​ដែល​ងាយ​ស្រួល​សម្រាប់​សិស្ស​គម្ពីរ។ សិស្ស​ប្រហែល​ជា​មាន​ថ្ងៃ​និង​ម៉ោង​ដែល​គាត់​ចូល​ចិត្ត​រៀន។ តើ​គាត់​ចូល​ចិត្ត​រៀន​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ នៅ​ផ្ទះ ឬ​នៅ​ទី​សាធារណៈ​ឬ​ទេ? បើ​អាច​ធ្វើ​បាន សូម​កែ​សម្រួល​កាល​វិភាគ​របស់​អ្នក​ឲ្យ​ស្រប​ទៅ​តាម​សេចក្ដី​ត្រូវ​ការ​របស់​សិស្ស។

៤. បង្រៀន​ជា​ទៀង​ទាត់។ ទោះ​ជា​អ្នក​រវល់​ក្ដី សូម​កុំ​លុប​ចោល​ថ្ងៃ​ដែល​ត្រូវ​បង្រៀន​សិស្ស។ ផ្ទុយ​ទៅ​វិញ សូម​ពិចារណា​ថា​៖

  1. ក. តើ​អ្នក​អាច​ប្ដូរ​ទៅ​បង្រៀន​នៅ​ថ្ងៃ​ផ្សេង​ក្នុង​សប្ដាហ៍​ដដែល​នោះ​បាន​ទេ?

  2. ខ. តើ​អ្នក​អាច​បង្រៀន​តាម​ទូរស័ព្ទ​ឬ​តាម​អ៊ីនធឺណិត​ទេ?

  3. គ. តើ​អ្នក​អាច​សុំ​អ្នក​ផ្សាយ​ផ្សេង​ទៀត​ឲ្យ​បង្រៀន​ជំនួស​អ្នក​បាន​ទេ?

៥. អធិដ្ឋាន​សុំ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​បន្ត​ប្ដេជ្ញា​ចិត្ត​បង្រៀន​សិស្ស​ត​ទៅ​ទៀត ទោះ​ជា​សិស្ស​មិន​អាច​រៀន​ជា​ទៀង​ទាត់ ឬ​ពិបាក​អនុវត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន​ភ្លាម​ៗ​ក៏​ដោយ។ (​ភី. ២:១៣​) សិស្ស​របស់​អ្នក​ទំនង​ជា​មាន​គុណ​សម្បត្តិ​ជា​ច្រើន។ ដូច្នេះ សូម​អធិដ្ឋាន​ដើម្បី​អ្នក​អាច​ផ្ដោត​ទៅ​លើ​គុណ​សម្បត្តិ​របស់​គាត់។

សូម​មើល​ដែរ

សុភ. ៣:២៧; សកម្ម. ២០:៣៥; ២កូ. ១២:១៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក