បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/៩ ទំ. ៣២
  • ការផ្សាយក្នុងរដូវដែលមានទុកលំបាក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការផ្សាយក្នុងរដូវដែលមានទុកលំបាក
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/៩ ទំ. ៣២

សេចក្ដី​រាយ​ការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

ការ​ផ្សាយ​ក្នុង​រដូវ​ដែល​មាន​ទុក​លំបាក

សាវ័ក​ប៉ុល​បាន​ទាយ​ទុក​ថា​«នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់»។ (ធីម៉ូថេ​ទី​២ ៣:១) ពាក្យ​ទាំង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់​ស្តែង​មែន! ប្រជាជន​នៃ​ប្រទេស​អែលសាវ៉ាឌរ​ក្នុង​ទ្វីប​អាមេរិក​កណ្ដាល បាន​ជួប​ប្រទះ​ការ​ពិសោធ​នេះ​ជា​យូរ​យារ​មក​ហើយ។ ប្រទេស​នេះ​បាន​មាន​ចំបាំង​គ្នា​ឯង​ជាង​មួយ​ទសវត្ស​កន្លង​ទៅ​ហើយ ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​វេទនា និង​សេចក្ដី​ស្លាប់​ដល់​មនុស្ស​រាប់​ពាន់​នាក់។ ថ្វី​បើ​ឥឡូវ​នេះ​សង្គ្រាម​ចប់​ហើយ​ក្ដី តែ​សេចក្ដី​ទុក្ខ​វេទនា​នៅ​តែ​មាន​ដដែល។ ឧក្រិដ្ឋកម្ម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​បន្ទាប់​ពី​សង្គ្រាម។ អ្នក​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ម្នាក់​បាន​មាន​ប្រសាសន៍​នៅ​ពេល​ថ្មីៗនេះ​ថា៖ «អំពើ​ឃោរឃៅ និង​ការ​លួច​ប្លន់ ឥឡូវ​នេះ​ជា​ហេតុ​ការណ៍​ដែល​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ»។

ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ក៏​ពុំ​បាន​គេច​ផុត​ពី​ឧក្រិដ្ឋកម្ម​ទាំង​នេះ​បាន​ដែរ។ ពួក​ចោរ​បាន​លួច​ចូល​សាលព្រះរាជាណាចក្រ​ជា​ច្រើន ហើយ​បាន​លួច​យក​គ្រឿង​ប្រដាប់​សម្លេង​ដែរ។ នៅ​គ្រា​បី​បួន​ដង ក្រុម​ក្មេង​ដែល​មាន​អាវុធ​ជាប់​នឹង​ខ្លួន បាន​ចូល​មក​ក្នុង​សាល​ព្រះរាជាណាចក្រ ក្នុង​ពេល​ដែល​កំពុង​តែ​មាន​កិច្ច​ប្រជុំ​គ្រីស្ទាន ដោយ​ប្លន់​យក​ប្រាក់ នាឡិកា និង​ប្រដាប់ប្រដា​ដែល​មាន​តម្លៃ​ពី​អ្នក​មក​ប្រជុំ​ទាំង​ឡាយ។ ពួក​ស្មរបន្ទាល់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ពួក​ចោរ​សម្លាប់​ចោល​ដែរ កាល​ដែល​កំពុង​តែ​ប្រព្រឹត្ត​តាម​សកម្មភាព​រស់​នៅ​ជា​រៀង​រាល់​ថ្ងៃ​របស់​គេ​នោះ។

ទោះបី​មាន​ឧបសគ្គ​ទាំង​នេះ​ក្ដី ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អែលសាវ៉ាឌរ នៅ​តែ​ខំ​បន្ត​ការ​ផ្សាយ​ដំណឹង​ល្អ​ជានិច្ច។ ពួក​គេ​ធ្វើ​ការ​ទាំង​នេះ ដោយ​គោរព​តាម​ដំបូន្មាន​ព្រះ​គម្ពីរ​ដែល​ថា៖ «ឯ​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​គ្រប់​សាសន៍​ជា​មុន​សិន»។ (ម៉ាកុស ១៣:១០) ក្នុង​ប្រទេស​នេះ នៅ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត ដែល​ប្រាថ្នា​ចង់​បាន​សេចក្ដី​សង្ឃឹម​នៃ​ព្រះ​រាជាណាចក្រ ដែល​ព្រះ​គម្ពីរ​ផ្ដល់​មក​នោះ។ ដូច្នេះ​ពួក​ស្មរបន្ទាល់​កំពុង​តែ​ខំ​ប្រឹង​ទៅ​ផ្សាយ​ប្រាប់​អ្នក​ទាំង​នេះ។ ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ ជា​វិធី​មួយ​ដែល​មាន​ប្រសិទ្ធិភាព​ល្អ​ក្នុង​ការ​ផ្សាយ។

កាល​ដែល​កំពុង​តែ​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ ស្មរបន្ទាល់​ម្នាក់​បាន​ឆ្លៀត​យក​ឱកាស ដើម្បី​នឹង​និយាយ​ទៅ​អ្នក​ជម្ងឺ​ដទៃ​ទៀត អំពី​សេចក្ដី​សន្យា​របស់​ព្រះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ចំពោះ​អនាគត។ អ្នក​ជម្ងឺ​ដ៏​ធ្ងន់ធ្ងរ​ម្នាក់ បាន​និយាយ​ដោយ​ទុក្ខ​សោក​ថា៖ «បន្ដិច​ទៀត ខ្ញុំ​នឹង​ស្លាប់​ហើយ»! ប៉ុន្តែ​ទស្សនវិស័យ​ដ៏​អស់​សង្ឃឹម​របស់​អ្នក​ជម្ងឺ​នេះ មិន​ធ្វើ​ឲ្យ​ស្មរបន្ទាល់​នេះ​ធ្លាក់​ទឹក​ចិត្ត​ពី​ការ​ផ្សាយ​ប្រាប់​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​អាន​ឲ្យ​ឮៗទៅ​បុរស​ម្នាក់​នេះ ពី​សៀវភៅ​ឈ្មោះ អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ដែល​បាន​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។ ពីរបី​ថ្ងៃ​ក្រោយ​មក ស្មរបន្ទាល់​នេះ​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ ដោយ​គិត​យ៉ាង​ស្រងូត​ស្រងាត់​ពី​បុរស​ដែល​ជិត​នឹង​ស្លាប់​នោះ។

បួន​ឆ្នាំ​ក្រោយ​មក ស្មរបន្ទាល់​នោះ​ក៏​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង​មួយ​ទៀត។ នៅ​ឯ​កន្លែង​នោះ ស្រាប់​តែ​មាន​អ្នក​ជម្ងឺ​ម្នាក់​បាន​មក​ជួប​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នៅ​ចាំ​ខ្ញុំ​ទេ»? នេះ​ជា​បុរស​ដែល​គាត់​បាន​ជួប​បួន​ឆ្នាំ​មុន ជា​បុរស​ដែល​គេ​គិត​ថា​ប្រហែល​ជា​នឹង​ស្លាប់​នោះ! ជា​ការ​គួរ​ឲ្យ​សប្បាយ​អស្ចារ្យ​ណាស់​មើល​ទៅ នៅ​ពេល​ដែល​បុរស​នោះ​បាន​ឱប​គាត់ ហើយ​និយាយ​ទៀត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ក៏​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ម្នាក់​ដែរ»! បុរស​នោះ​បាន​ទទួល​យក​សេចក្ដី​សង្ឃឹម​ពី​ព្រះ​គម្ពីរ​ចំពោះ​អនាគត ហើយ​បាន​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា រួច​បាន​ឧទ្ទិស​ថ្វាយ​ជីវិត​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ គាត់​មិន​ត្រឹម​តែ​ជា​ស្មរបន្ទាល់​ម្នាក់​ប៉ុណ្ណោះ​ឡើយ តែ​គាត់​បាន​ចូល​រួម​ក្នុង​កិច្ច​បំរើ​ពេញ​ពេល ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​ជាង​ពីរ​ឆ្នាំ​ទៀត​ផង។

ក្នុង​ករណីយ​នេះ ពូជ​នៃ​សេចក្ដី​ពិត​បាន​សាប​ព្រោះ​ក្នុង​ការ​ធ្វើ​បន្ទាល់​ក្រៅ​ផ្លូវការ ដែល​មាន​ឥទ្ធិពល​លើ​ចិត្ត​ដែល​ប្រព្រឹត្ត​តាម។ សិទ្ធិ​នៃ​ការ​ជួយ​មនុស្ស​ឲ្យ​មក​ស្គាល់​នឹង​សេចក្ដី​ពិត​នេះ ជំរុញ​ពួក​ជន​គ្រីស្ទាន​ពិត​ឲ្យ​បន្ត​ការ​ផ្សាយ ថ្វី​បើ​មាន​«គ្រា​លំបាក​ណាស់»​យ៉ាង​ណា​ក្ដី។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក