តើប្រពៃណីត្រូវប្រឆាំងនឹងសេចក្ដីពិតឬ?
លោកម៉ាថិន លូហ្សឺបានជឿទាំងស្រុង ថាគាត់ជាអ្នកត្រឹមត្រូវ។ គាត់ជឿថា ព្រះគម្ពីរបានគាំទ្រគាត់ទៀតផង។ ម្យ៉ាងវិញទៀត លោក កុភើនីកឹស ដែលជាតារាវិទូជនជាតិប៉ូឡូញបានគិតថា ជំនឿខាងប្រពៃណីនៃសម័យណាមួយគឺខុសទៅវិញ។
តើជំនឿអ្វី? គឺថាផែនដីនៅកណ្ដាលសកលលោក ហើយរបស់របរទាំងអស់ទៀតបានវិលជុំវិញផែនដីនោះ។ លោកកុភើនីកុសបានមានប្រសាសន៍ថា សេចក្ដីពិតគឺថា ផែនដីគឺវិលជុំវិញសុរិយា។ លោកលូហ្សឺបានបដិសេធសេចក្ដីនេះ ដោយនិយាយថា៖ «មនុស្សបានស្ដាប់ហោរាដែលទើបតែបានលេចចេញមក ដែលបានខំប្រឹងបង្ហាញថាផែនដីគឺវិលជុំវិញ មិនមែនផ្ទៃមេឃឬមេឃ សុរិយា និងព្រះចន្ទនោះឡើយ»។—ប្រវត្ដិសាស្ត្រនៃទស្សនវិជ្ជាខាងបស្ចិមប្រទេស
ការជឿតាមប្រពៃណីគឺបានជំទាស់ជាមួយនឹងហេតុការណ៍ ដែលជាសេចក្ដីពិត។ នេះព្រមទាំងបណ្ដាលឲ្យមនុស្សធ្វើអ្វីដែលអាចមានគ្រោះថ្នាក់ផង។
ពិតហើយ នេះមិនមែនមានន័យថា ប្រពៃណីតែងតែជំទាស់នឹងសេចក្ដីពិតជានិច្ចនោះឡើយ។ តាមការពិត សាវ័កប៉ុលបានលើកទឹកចិត្តជនគ្រីស្ទាននៅសម័យរបស់គាត់ ឲ្យរក្សាកាន់តាមប្រពៃណី ដែលគាត់បានទុកឲ្យពួកគេ៖ «បងប្អូនអើយ ខ្ញុំសរសើរដល់អ្នករាល់គ្នា . . . ដោយព្រោះអ្នករាល់គ្នាកាន់តាមសេចក្ដី[ប្រពៃណី] ដែលខ្ញុំបានបង្វឹកបង្រៀនផង»។—កូរិនថូសទី១ ១១:២ សូមមើល ថែស្សាឡូនីចទី២ ២:១៥; ៣:៦ដែរ
តើប៉ុលបានមានន័យយ៉ាងណា ដោយប្រើពាក្យ«សេចក្ដី[ប្រពៃណី]»? Insight on the Scriptures ក្បាលទី២ ទំព័រ ១១១៨ ចង្អុលប្រាប់ថា ពាក្យភាសាក្រិកដែលគាត់បានប្រើជា«ប្រពៃណី»នេះ pa·raʹdo·sis មានន័យថា ជាអ្វីមួយដែល«បានបញ្ចូលតាមពាក្យសំដី ឬតាមការសរសេរ»។ ក្នុងភាសាអង់គ្លេសពាក្យនេះមានន័យថា«ពត៌មាន លទ្ធិ ឬទម្លាប់ផ្សេងៗទៀតដែលបានឲ្យបន្តមកពីមាតាបិតាទៅកូនចៅ ឬដែលបានធ្វើឲ្យមានឡើងតាមវិធីគិតឬប្រព្រឹត្ត»។a ដោយសារសាវ័កប៉ុលបានឲ្យបន្តប្រពៃណីដែលមកពីប្រភពដ៏ល្អ ជាការដ៏ប្រសើរដែលជនគ្រីស្ទានត្រូវកាន់ឲ្យបានខ្ជាប់។
យ៉ាងច្បាស់ណាស់ ប្រពៃណីអាចទៅជាសេចក្ដីពិតឬក៏មិនពិត ល្អឬក៏មិនល្អបាន។ ជាឧទាហរណ៍ ទស្សនៈវិទូជនជាតិអង់គ្លេសឈ្មោះ រ៉ាសិល ប៊ឺតត្រិន បានសរសើរបុគ្គល ដូចជាលោក កុភើនីកុស ដែលរស់នៅសតវត្សទី១៦ ដែលលោកមានចិត្តទៀងត្រង់និងក្លាហានក្នុងការចោទសួរនឹងជំនឿខាងប្រពៃណី។ ពួកគេបានស្ថាបនាឡើង«នូវការទទួលស្គាល់មួយ ដែលថាអ្វីដែលបានជឿតាំងពីសម័យបុរាណមក គឺប្រហែលទៅជាខុសវិញបាន»។ តើអ្នកឃើញនូវប្រាជ្ញាដែរទេ ដោយមិនកាន់តាមប្រពៃណីដោយឥតពិចារណានោះ?—ប្រៀបធៀប ម៉ាថាយ ១៥:១-៩, ១៤
ចុះយ៉ាងណាវិញដែរ ចំពោះជំនឿខាងសាសនានិងទំនៀមទំលាប់? តើយើងអាចសន្មតថា របស់ទាំងនេះគឺត្រឹមត្រូវហើយមិនមានគ្រោះថ្នាក់ឬ? តើតាមរបៀបណាដែលយើងអាចដឹងបាន? តើយើងត្រូវធ្វើយ៉ាងណា បើសិនជាយើងឃើញថា ការកាន់ប្រពៃណីខាងសាសនា ជាការជំទាស់នឹងសេចក្ដីពិតវិញនោះ? អត្ថបទជាបន្ទាប់នឹងពិនិត្យមើលនូវសំនួរទាំងនេះ។
[កំណត់សម្គាល់]
a ត្រូវបានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ២]
Cover: Jean-Leon Huens © National Geographic Society
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
Universität Leipzig