បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/១០ ទំ. ៤-៧
  • ពេលដែលគ្មានបាបទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលដែលគ្មានបាបទៀត
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • មនុស្ស—បាន​ត្រូវ​បង្កើត​មក​ដោយ​គ្មាន​បាប
  • កំណើត​នៃ​បាប
  • មនសិការ‹ប្រកាន់​ទោស›ឬ‹ដោះ​សា›
  • សេរី​ភាព​ពី​បាប—តើ​តាម​របៀប​ណា?
  • អ្វី​ដែល​ការ​លោះ​របស់​ព្រះ​គ្រីស្ទ​អាច​ធ្វើ​ចំពោះ​យើង
  • តម្លៃលោះរបស់ព្រះគ្រីស្ទ—ជាផ្លូវរបស់ព្រះឲ្យបានសេចក្ដីសង្គ្រោះ
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • ព្រះយេហូវ៉ាប្រទាន«ថ្លៃលោះមនុស្សជាច្រើន»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • ព្រះយេស៊ូជាព្រះអង្គសង្គ្រោះ តើតាមរបៀបណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/១០ ទំ. ៤-៧

ពេល​ដែល​គ្មាន​បាប​ទៀត

«តើ​យើង​មាន​បាប​ពី​កំណើត​មែន​ឬ»? សំនួរ​នេះ​ធ្វើ​ឲ្យ​ឆ្ងល់​ដល់​សិស្ស​ម្នាក់​ដែល​ចប់​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​គាត់​បាន​សិក្សា​ព្រះ​គម្ពីរ​មិន​យូរ​ប៉ុន្មាន​ផង។ ពី​ព្រោះ​គាត់​កាន់​សាសនា​ហិណ្ឌូ គំនិត​ថា​មាន​បាប​ពី​កំណើត គឺ​ជា​អ្វី​ដ៏​ចំ​ឡែក​ណាស់​ចំពោះ​គាត់។ គាត់​បាន​វែក​ញែក​ថា ប្រសិន​បើ​បាប​មាន​ពី​កំណើត​មែន​នោះ ការ​បដិសេធ​ឬ​ការ​មិន​អើពើ​ភាព​ជាក់​ស្តែង នោះ​ជា​ការ​គ្មាន​ប្រយោជន៍​ទេ។ តើ​បុគ្គល​ម្នាក់​អាច​ស្វែង​រក​ចម្លើយ​នូវ​សំនួរ​នេះ​យ៉ាង​ដូច​ម្ដេច?

ប្រសិន​បើ​មាន​បាប​ជា​មរតក នោះ​បាប​ត្រូវ​តែ​មាន​ដើម​កំណើត​ដែរ។ តើ​មនុស្ស​ទី​មួយ​បាន​បង្កើត​មក​ជា​មនុស្ស​អាក្រក់ ដើម្បី​ឲ្យ​គាត់​បន្ត​លក្ខណៈ​អាក្រក់​ទាំង​នេះ​ដល់​កូន​ចៅ​របស់​គាត់​ឬ? ឬ​ក៏​ភាព​ឥត​ខ្ចោះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ក្រោយ​ទេ​ដឹង? តើ​បាប​ចាប់​ផ្ដើម​មាន​ពី​ពេល​ណា​មក? ម្យ៉ាង​ទៀត ប្រសិន​បើ​បាប​គ្រាន់​តែ​ជា​អង្គភាព​ឬ​គោល​ការណ៍​អាក្រក់​នៅ​ខាង​ក្រៅ តើ​យើង​មាន​សង្ឃឹម​នឹង​ឈ្នះ​ពី​វា​បាន​ឬ​ទេ?

យោង​ទៅ​តាម​ជំនឿ​ហិណ្ឌូ ការ​ឈឺ​ចាប់​និង​សេចក្ដី​អាក្រក់​គឺ​កើត​មាន​ឡើង​ដំណាល​គ្នា​នឹង​សេចក្ដី​បង្កើត។ វិជ្ជាករ​ហិណ្ឌូ​ម្នាក់​បាន​កត់​សម្គាល់​ថា«ការ​ឈឺ​ចាប់[ឬ​អាក្រក់] គឺ​ដូច​រោគ​ស​ន្លា​ក​ឆ្អឹង​រ៉ាំរ៉ៃ ដែល​អាច​កំរើក​បាន​តែ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​បាត់​ស្រឡះ​ទេ»។ សេចក្ដី​អាក្រក់​ប្រាកដ​ជា​មាន​នៅ​ក្នុង​ពិភព​លោក​មនុស្សជាតិ ទូទាំង​ប្រវត្ដិសាស្ត្រ​ដែល​បាន​កត់​ទុក​មក​ម្ល៉េះ។ ប្រសិន​បើ​បាន​កត់​ទុក​មុន​ប្រវត្ដិសាស្ត្រ​មនុស្ស ចម្លើយ​ដែល​គួរ​ជឿ​បាន​អំពី​ដើម​កំណើត​នោះ គឺ​ចាំ​បាច់​មក​ពី​ប្រភព​ដែល​ខ្ពស់​ជាង​មនុស្ស។ ចម្លើយ​ត្រូវ​តែ​មក​ពី​ព្រះ។—ទំនុកដំកើង ៣៦:៩

មនុស្ស—បាន​ត្រូវ​បង្កើត​មក​ដោយ​គ្មាន​បាប

ទស្សនវិទូ​ហិណ្ឌូ​ម្នាក់​នីហ៊ីឡាន្នាដា​បាន​សារភាព​ថា ពិពណ៌នា​នៃ​ការ​បង្កើត​មនុស្សជាតិ​ក្នុង​គម្ពីរ​វ៉ី​ដាស​នោះ​ជា​ការ​ប្រៀប​ធៀប​ប៉ុណ្ណោះ។ ស្រដៀង​គ្នា​ដែរ សាសនា​ខាង​កើត ជា​ច្រើនផ្ដល់​គ្រាន់​តែ​សេចក្ដី​ពន្យល់​ខាង​រឿង​ព្រេង​នៃ​ការ​បង្កើត​ប៉ុណ្ណោះ។ ប៉ុន្តែ ជា​ការ​សម​ហេតុ​ផល​និង​ត្រឹម​ត្រូវ​តាម​វិទ្យា​សាស្ត្រ ក្នុង​ការ​ជឿ​លើ​ដំណើរ​រឿង​នៃ​ការ​បង្កើត​មនុស្ស​ទី​មួយ។a ជំពូក​ទី​មួយ​ថ្លែង​ប្រាប់​ថា៖ «[ព្រះ]ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី»។—លោកុប្បត្តិ ១:២៧

តើ​មាន​ន័យ​យ៉ាង​ណា​ដែរ ដែល​ថា​បង្កើត«ដូច​រូប​អង្គ​ទ្រង់»? បើ​និយាយ​ឲ្យ​ចំ​ទៅ៖ មនុស្ស​បាន​បង្កើត​មក​ដូច​រូប​អង្គ​ទ្រង់ ដោយ​មាន​គុណសម្បត្ដិ​ដូច​ព្រះ—ដូច​ជា​សេចក្ដី​យុត្ដិធម៌ ប្រាជ្ញា និង​សេចក្ដី​ស្រឡាញ់—ដែល​ធ្វើ​ឲ្យ​មនុស្ស​ខុស​ប្លែក​ពី​សត្វ។ (ប្រៀប​ធៀប កូល៉ុស ៣:៩, ១០) គុណសម្បត្ដិ​ទាំង​នេះ​ធ្វើ​ឲ្យ​មនុស្ស​មាន​សមត្ថភាព​ជ្រើស​រើស​ធ្វើ​ល្អ​ឬ​អាក្រក់ នេះ​ធ្វើ​ឲ្យ​គាត់​មាន​ចិត្ត​សេរី។ ពេល​ដែល​មនុស្ស​ទី​មួយ​បាន​ត្រូវ​បង្កើត​មក គឺ​គ្មាន​បាប គ្មាន​អំពើ​អាក្រក់​ឬ​ក៏​ការ​ឈឺ​ចាប់​ក្នុង​ជីវិត​របស់​គាត់​ឡើយ។

ចំពោះ​អ័ដាម ព្រះ​យេហូវ៉ា​បាន​បង្គាប់​ថា៖ «ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​គេ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្តិ ២:១៦, ១៧) ប្រសិន​បើ​អ័ដាម​និង​ប្រពន្ធ​របស់​គាត់​ធ្វើ​តាម នោះ​អាច​ផ្ដល់​ការ​សរសើរ​និង​កិត្ដិយស​ដល់​អ្នក​បង្កើត​របស់​គេ ហើយ​ក៏​គ្មាន​បាប​ដែរ។ ផ្ទុយ​ទៅ​វិញ អំពើ​នៃ​ការ​មិន​ស្ដាប់​បង្គាប់ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​មិន​អាច​បំពេញ​តាម​ខ្នាត​គំរូ​ដ៏​គ្រប់ល័ក្ខណ៍​របស់​ព្រះ ម្ល៉ោះ​ហើយ​ធ្វើ​ឲ្យ​គេ​ឥត​គ្រប់ល័ក្ខណ៍—ដែល​មាន​បាប។

អ័ដាម​និង​អេវ៉ា​មិន​មែន​បង្កើត​មក​ជា​ព្រះ​ទេ។ ប៉ុន្តែ ពួក​គេ​មាន​គុណសម្បត្ដិ​ដូច​ព្រះ ហើយ​មាន​សមត្ថភាព​សម្រេច​ចិត្ត​ខាង​សីលធម៌។ ដោយ​សារ​គេ​ជា​របស់​បង្កើត​នៃ​ព្រះ ពួក​គេ​ឥត​មាន​បាប ឬ​ក៏​ល្អ​គ្រប់ល័ក្ខណ៍។ (លោកុប្បត្តិ ១:៣១; ជន​គណនា ៣២:៤) ការ​បង្កើត​អ័ដាម​និង​អេវ៉ា​មិន​បាន​បំផ្លាញ​ភាព​សុខដុមរមនា ដែល​មាន​រវាង​ព្រះ​និង​សកល​លោក​រាប់​ឆ្នាំ​មក​ហើយ រហូត​ដល់​បាន​បង្កើត​ពួក​គេ​មក។ តើ​បាប​ចាប់​ផ្ដើម​មាន​ពី​ពេល​ណា?

កំណើត​នៃ​បាប

មុន​ដំបូង​បាប​បាន​ចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​វិស័យ​វិញ្ញាណ។ មុន​ការ​បង្កើត​ផែនដី​និង​មនុស្ស ព្រះ​បាន​បង្កើត​បុគ្គល​វិញ្ញាណ​ដែល​មាន​ប្រាជ្ញា—គឺ​ពួក​ទេវតា។ (យ៉ូប ១:៦; ២:១; ៣៨:៤​-​៧; កូល៉ុស ១:១៥​-​១៧) ទេវតា​មួយ​ក្នុង​ចំណោម​ពួក​ទេវតា​ទាំង​នេះ បាន​គិត​តែ​អំពី​សោភ័ណ​ភាព​និង​បញ្ញា​របស់​ខ្លួន។ (ប្រៀប​ធៀប អេសេគាល ២៨:១៣​-​១៥) ពី​សេចក្ដី​បង្គាប់​របស់​ព្រះ​ទៅ​អ័ដាម​និង​អេវ៉ា​ឲ្យ​បង្កើត​កូន​ឲ្យ​បាន​ច្រើន ទេវតា​មួយ​នេះ​ឃើញ​ថា​មិន​យូរ​ប៉ុន្មាន សកល​លោក​ទាំង​មូល​នឹង​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​សុចរិត ពួក​គេ​ទាំង​អស់​គ្នា​នឹង​ថ្វាយ​បង្គំ​ព្រះ។ (លោកុប្បត្តិ ១:២៧, ២៨) បុគ្គល​វិញ្ញាណ​ម្នាក់​នេះ​ចង់​បាន​ការ​គោរព​តែ​ខ្លួន​ឯង។ (ម៉ាថាយ ៤:៩, ១០) ដោយ​សារ​តែ​វា​គិត​តែ​អំពី​បំណង​នេះ ធ្វើ​ឲ្យ​វា​ប្រព្រឹត្ត​អំពើ​ខុស។—យ៉ាកុប ១:១៤, ១៥

ដោយ​ប្រើ​សត្វ​ពស់​ឲ្យ​និយាយ​ជា​មួយ​អេវ៉ា ទេវតា​បះ​បោរ​នេះ​ចោទ​ថា ព្រះ​បាន​លាក់​ចំណេះ​ដែល​នាង​ត្រូវ​មាន ដោយ​ហាម​មិន​ឲ្យ​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​ដឹង​ខុស​ត្រូវ​នោះ។ (លោកុប្បត្តិ ៣:១​-​៥) ការ​និយាយ​បែប​នេះ​គឺ​ជា​សេចក្ដី​កុហក​ដែល​គួរ​ឲ្យ​ស្អប់—ជា​អំពើ​បាប។ ដោយ​និយាយ​កុហក​បែប​នេះ ទេវតា​បាន​ធ្វើ​ខ្លួន​វា​ជា​អ្នក​មាន​បាប​ម្នាក់។ ជា​លទ្ធផល វា​មាន​ឈ្មោះ​ជា​អារក្ស អ្នក​បង្កាច់ និង​សាតាំង ជា​អ្នក​ប្រឆាំង​ព្រះ។—វិវរណៈ ១២:៩

សេចក្ដី​បញ្ចុះ​បញ្ចូល​របស់​សាតាំង​មាន​អនុ​ភាព​មិន​ល្អ​ទៅ​លើ​អេវ៉ា។ ដោយ​ទុក​ចិត្ត​ទៅ​លើ​ពាក្យ​អ្នក​ល្បួង នាង​បាន​បណ្ដោយ​ឲ្យ​ខ្លួន​នាង​ប្រលោម ហើយ​បរិភោគ​ផ្លែ​ឈើ​ខ្លះ​ដែល​បាន​ហាម​មិន​ឲ្យ​បរិភោគ។ អ័ដាម​ប្ដី​នាង​ក៏​ចូល​រួម​ជា​មួយ​នាង​ក្នុង​ការ​បរិភោគ​ផ្លែ​ឈើ​នោះ​ដែរ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​ក្លាយ​ទៅ​ជា​អ្នក​មាន​បាប។ (លោកុប្បត្តិ ៣:៦; ធីម៉ូថេ​ទី​១ ២:១៤) យ៉ាង​ច្បាស់​ណាស់ ដោយ​មិន​ស្ដាប់​ព្រះ ឪពុក​ម្ដាយ​ទី​មួយ​របស់​យើង​មិន​មាន​សេចក្ដី​គ្រប់ល័ក្ខណ៍ ហើយ​ពួក​គេ​ក៏​ក្លាយ​ទៅ​ជា​អ្នក​មាន​បាប។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​កូន​របស់​អ័ដាម​និង​អេវ៉ា? ព្រះ​គម្ពីរ​បាន​ពន្យល់​ប្រាប់​ថា៖ «ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ»។ (រ៉ូម ៥:១២) ច្បាប់​នៃ​តំណ​ពូជ​គឺ​មាន​អនុ​ភាព​លើ​រួច​ទៅ​ហើយ។ អ័ដាម​មិន​អាច​ផ្ដល់ឲ្យ​កូន​របស់​គាត់​នូវ​អ្វី​ដែល​គាត់​មិន​មាន​នោះ​បាន​ឡើយ។ (យ៉ូប ១៤:៤) ដោយ​បាន​បាត់​បង់​សេចក្ដី​គ្រប់ល័ក្ខណ៍ គូ​ទី​មួយ​ជា​អ្នក​មាន​បាប​ពេល​ដែល​កូន​របស់​គេ​មាន​នៅ​ក្នុង​ផ្ទៃ។ ជា​លទ្ធផល យើង​ទាំង​អស់​គ្នា—ដោយ​ឥត​ប្លែក​ពី​គេ—មាន​បាប​ពី​កំណើត​មក។ (ទំនុកដំកើង ៥១:៥; រ៉ូម ៣:២៣) ជា​លទ្ធផល បាប​បាន​បង្កើត​ឲ្យ​មាន​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់។ ម្យ៉ាង​ទៀត ពី​ព្រោះ​តែ​បាប​នោះ​ហើយ​បាន​ជា​យើង​ក្លាយ​ជា​ចាស់​ជរា​ហើយ​ស្លាប់​ទៅ«ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់»។—រ៉ូម ៦:២៣

មនសិការ‹ប្រកាន់​ទោស›ឬ‹ដោះ​សា›

ចូរ​ពិចារណា​មើល​អានុភាព​នៃ​បាប​មាន​ទៅ​លើ​មារយាទ​របស់​មនុស្ស​គូ​ទី​មួយ។ ពួក​គេ​យក​អ្វី​មក​បាំង​ខ្លួន​ប្រាណ​របស់​គេ​និង​បាន​ប៉ុន​ប៉ង​ពួន​ពី​ព្រះ។ (លោកុប្បត្តិ ៣:៧, ៨) បាប​បណ្ដាល​ឲ្យ​គេ​ដឹង​កំហុស​ខ្លួន ការ​ព្រួយ​បារម្ភ និង​សេចក្ដី​ខ្មាស។ មនុស្សជាតិ​សព្វ​ថ្ងៃ​នេះ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។

តើ​អ្នក​ណា​ដែល​មិន​មាន​អារម្មណ៍​មិន​ស្រួល ពេល​មិន​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក​ដែល​ត្រូវ​ការ មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ពេល​និយាយ​ពាក្យ​មិន​គួរ​បើក​មាត់​និយាយ​នោះ? (យ៉ាកុប ៤:១៧) ហេតុ​អ្វី​បាន​ជា​យើង​មាន​អារម្មណ៍​មិន​ល្អ​បែប​ហ្នឹង? សាវ័ក​ប៉ុល​បាន​ពន្យល់​ថា‹ក្រិត្យ​វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​របស់​យើង›។ លុះ​ត្រា​តែ​មនសិការ​របស់​យើង​មិន​ទៅ​ជា​រឹង ការ​បំពាន​ច្បាប់​ណា​មួយ​នឹង​បង្កើត​ឲ្យ​មាន​ចលាចល​ខ្លាំង​នៅ​ខាង​ក្នុង​ខ្លួន។ ដូច្នេះ គឺ​ជា​សម្លេង​នៃ​មនសិការ‹ប្រកាន់​ទោស›ឬ‹ដោះ​សា›យើង។ (រ៉ូម ២:១៥; ធីម៉ូថេ​ទី​១ ៤:២; ទីតុស ១:១៥) មិន​ថា​យើង​បាន​គិត​ឬ​មិន​បាន​គិត​ក្ដី យើង​មាន​សុភនិច្ឆ័យ​ក្នុង​ខ្លួន​ថា​ជា​ការ​ខុស នៃ​បាប!

ប៉ុល​បាន​ដឹង​ពី​បំណង​បាប​របស់​គាត់។ គាត់​បាន​សារភាព​ថា៖ «ខ្ញុំ​ដែល​ចង់​ប្រព្រឹត្ត​តែ​សេចក្ដី​ល្អ នោះ​ចេះ​តែ​មាន​សេចក្ដី​អាក្រក់​ជាប់​នៅ​នឹង​ខ្ញុំ​ជា​និច្ច។ ខ្ញុំ​ត្រេក​អរ​ចំពោះ​ក្រិត្យ​វិន័យ​របស់​ព្រះ តែ​ខ្ញុំ​ឃើញ​មាន​អំណាច​១​ទៀត ក្នុង​អស់​ទាំង​អវយវៈ​របស់​រូប​កាយ​ខ្ញុំ ដែល​ច្បាំង​នឹង​អំណាច​នៃ​គំនិត​ខ្ញុំ ទាំង​ចាប់​នាំ​ខ្ញុំ​ទៅ​ជាប់​ក្រោម​អំណាច​អំពើ​បាប ដែល​នៅ​ក្នុង​អវយវៈ​នៃ​ខ្លួន​ខ្ញុំ​ទាំង​ប៉ុន្មាន​ផង»។ ដូច្នេះ ប៉ុល​បាន​សួរ​ថា៖ «តើ​អ្នក​ណា​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច ពី​តួ​សេចក្ដី​ស្លាប់​នេះ​ទៅ​បាន»?—រ៉ូម ៧:២១​-​២៤

សេរី​ភាព​ពី​បាប—តើ​តាម​របៀប​ណា?

វិជ្ជាករ​ម្នាក់​បាន​និយាយ​ថា៖ «ការ​រំដោះ ក្នុង​ប្រពៃណី​សាសនា​ហិណ្ឌូ ជា​ការ​រំដោះ​ពី​ការ​ចាប់​បដិសន្ធិ​ជា​ថ្មី​ម្ដង​ហើយ​ម្ដង​ទៀត»។ ជា​ចម្លើយ ជំនឿ​ពុទ្ធសាសនា​ក៏​ចង្អុល​ទៅ​និញ្វាន—សភាព​គ្មាន​ការ​ចាប់​ភ្លឹក​នឹង​ការ​ពិត​ខាង​ក្រៅ។ ដោយ​ឥត​យល់​អំពី​បាប​ពី​កំណើត លទ្ធិ​ហិណ្ឌូ​គ្រាន់​តែ​សន្យា​ការ​ផុត​ពី​អ​ត្ដិ​ភាព​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត មធ្យោបាយ​រំដោះ​នៃ​ព្រះ​គម្ពីរ គឺ​ការ​ដក​យក​សភាព​បាប​ចេញ។ ក្រោយ​ពី​សួរ​ថា​តើ​គាត់​អាច​សង្គ្រោះ​ពី​បាប​យ៉ាង​ណា​បាន ប៉ុល​ឆ្លើយ​ថា៖ «អរ​ព្រះ​គុណ​ដល់​ព្រះ​អង្គ គឺ​ដោយ​សារ​ព្រះ​យេស៊ូ​គ្រីស្ទ ជា​ព្រះ​អម្ចាស់»! (រ៉ូម ៧:២៥) ត្រូវ​ហើយ សេចក្ដី​សង្គ្រោះ​មក​ពី​ព្រះ​តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ។

យោង​ទៅ​តាម​ដំណឹង​ល្អ​របស់​ម៉ាថាយ«កូន​មនុស្ស»ព្រះ​យេស៊ូ​គ្រីស្ទ​យាង​មក«ឲ្យ​ជីវិត​ខ្លួន ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង»។ (ម៉ាថាយ ២០:២៨) ដូច​បាន​កត់​ទុក​នៅ​ធីម៉ូថេ​ទី​១ ២:៦ ប៉ុល​បាន​សរសេរ​ថា​ព្រះ​យេស៊ូ«បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់ ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ទាំង​អស់ ដែល​ត្រូវ​មាន​ទី​បន្ទាល់​នៅ​ពេល​កំណត់»។ ពាក្យ«ថ្លៃ​លោះ»មាន​ន័យ​ថា​បង់​ថ្លៃ​សំរាប់លោះ​ពួក​ជាប់​ឃុំ។ ហេតុ​ការណ៍​ដែល​ថា​នេះ​ជា​ថ្លៃ​លោះ​ស្មើ​គ្នា​នោះ បញ្ជាក់​នូវ​សក្ដិ​សិទ្ធិ​នៃ​តម្លៃ ក្នុង​ការ​ថ្លឹង​ថ្លែង​ជញ្ជីង​នៃ​យុត្ដិធម៌។ ប៉ុន្តែ តើ​យក​ការ​សោយ​ទិវង្គត​នៃ​បុគ្គល​ម្នាក់​មក​គិត«ថ្លៃ​លោះ​មនុស្ស​ទាំង​អស់»នោះ​បាន​យ៉ាង​ណា?

អ័ដាម​បាន​លក់​មនុស្ស​ទាំង​អស់ ចូល​ទៅ​ក្នុង​សេចក្ដី​បាប​និង​សេចក្ដី​ស្លាប់។ តម្លៃ ឬ​ពិន័យ ដែល​គាត់​ត្រូវ​បង់​នោះ​គឺ​ជីវិត​ល្អ​គ្រប់ល័ក្ខណ៍។ ដើម្បី​បំបាំង​សេចក្ដី​បាប​នេះ ជីវិត​មនុស្ស​គ្រប់ល័ក្ខណ៍​ម្នាក់​ទៀត—ថ្លៃ​លោះ​ស្មើ​គ្នា—ត្រូវ​តែ​បង់​ជំនួស។ (និក្ខមនំ ២១:២៣; ចោទិយកថា ១៩:២១; រ៉ូម ៥:១៨, ១៩) ដោយ​សារ​តែ​មនុស្ស​ឥត​គ្រប់ល័ក្ខណ៍​មិន​ផ្ដល់​ថ្លៃ​លោះ​នេះ នោះ​ព្រះ​ទ្រង់​ដែល​ប្រកប​ដោយ​ប្រាជ្ញា បាន​បើក​ផ្លូវ​ឲ្យ​រួច​ពី​ការ​ពិបាក​ទាំង​នេះ។ (ទំនុកដំកើង ៤៩:៦, ៧) ទ្រង់​បាន​ផ្ទេរ​ជីវិត​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់​មក​ពី​ស្ថាន​សួគ៌ ទៅ​ផ្ទៃ​នៃ​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់​នៅ​ផែនដី ឲ្យ​ទ្រង់​ចាប់​កំណើត​ជា​មនុស្ស​ល្អ​គ្រប់ល័ក្ខណ៍។—លូកា ១:៣០​-​៣៨; យ៉ូហាន ៣:១៦​-​១៨

ដើម្បី​សម្រេច​កិច្ច​ការ​នៃ​ការ​លោះ​មនុស្សជាតិ ព្រះ​យេស៊ូ​ត្រូវ​ថែ​រក្សា​ចិត្ត​ស្មោះ​គ្រប់ល័ក្ខណ៍ ក្នុង​រយៈ​ដែល​ទ្រង់​រស់​នៅ​ផែនដី។ ទ្រង់​បាន​សម្រេច​ការ​នេះ​មែន។ ក្រោយ​មក​ទ្រង់​បាន​សោយ​ទិវង្គត​បូជា​ខ្លួន។ ធ្វើ​ដូច្នេះ ព្រះ​យេស៊ូ​បញ្ជាក់​តម្លៃ​នៃ​ជីវិត​មនុស្ស​ល្អ​គ្រប់ល័ក្ខណ៍—ខ្លួន​ទ្រង់​ផ្ទាល់—ដែល​អាច​បង់​ថ្លៃ​លោះ​សំរាប់​ដោះ​លែង​មនុស្សជាតិ។—កូរិនថូស​ទី​២ ៥:១៤; ពេត្រុស​ទី​១ ១:១៨, ១៩

អ្វី​ដែល​ការ​លោះ​របស់​ព្រះ​គ្រីស្ទ​អាច​ធ្វើ​ចំពោះ​យើង

ការ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​មាន​ប្រយោជន៍​ដល់​យើង​ក្នុង​ពេល​ឥឡូវ​នេះ។ ដោយ​អនុវត្ត​ជំនឿ​លើ​តម្លៃ​លោះ​នេះ យើង​អាច​មាន​ឋានៈ​ស្អាត​ស្អំ​ចំពោះ​ព្រះ ហើយ​អាច​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​ថ្នាក់​ថ្នម​របស់​ព្រះ​យេហូវ៉ា។ (កិច្ច​ការ ១០:៤៣; រ៉ូម ៣:២១​-​២៤) ជា​ជាង​មាន​ចិត្ត​រន្ធត់​លើ​ទោស​នៃ​អំពើ​បាប​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ យើង​អាច​មាន​សិទ្ធិ​ទៅ​សុំ​ការ​អត់​ឱន​ទោស​ពី​ព្រះ​ដោយ​សារ​ការ​លោះ។—អេសាយ ១:១៨; អេភេសូរ ១:៧; យ៉ូហាន​ទី​១ ២:១, ២

នៅ​គ្រា​ខាង​មុខ​នេះ ការ​លោះ​បាប​នឹង​បញ្ចប់​ស្ថានភាព​ដ៏​ឈឺ​ចាប់​នៃ​មនុស្សជាតិ ដែល​មាន​មក​ដោយ​សារ​បាប។ សៀវភៅ​ចុង​ក្រោយ​នៃ​ព្រះ​គម្ពីរ​បាន​ថ្លែង​ប្រាប់​ថា«ទន្លេ​ទឹក​ជីវិត»ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ។ ឯ​នៅ​កណ្ដាល​ផ្លូវ​ទី​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ហើយ​ស្លឹក​ឈើ​នោះ «ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា»។ (វិវរណៈ ២២:១, ២) ជា​និមិត្តរូប ព្រះ​គម្ពីរ​និយាយ​អំពី​សំ​វិធានការ​ដ៏​អស្ចារ្យ​នៃ​អ្នក​បង្កើត ដើម្បី​រំដោះ​មនុស្សជាតិ​ពី​បាប​និង​សេចក្ដី​ស្លាប់​អស់​កល្ប​ជា​និច្ច ដោយ​សារ​មូលដ្ឋាន​នៃ​ការ​បូជា​ថ្លៃ​លោះ​របស់​ព្រះ​យេស៊ូ។

ចក្ខុនិមិត្ត​ដែល​បាន​ទាយ​ទុក​នូវ​សៀវភៅ​វិវរណៈ មិន​យូរ​ប៉ុន្មាន​ទៀត​នឹង​បាន​សម្រេច។ (វិវរណៈ ២២:៦, ៧) ក្រោយ​មក​មនុស្ស​សុចរិត​នឹង​ក្លាយ​ជា​ល្អ​គ្រប់ល័ក្ខណ៍ បាន«រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ»។ (រ៉ូម ៨:២០, ២១) តើ​នេះ​មិន​ជំរុញ​យើង​ឲ្យ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​ដ៏​ស្មោះ​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ក្លាយ​ទៅ​ជា​ការ​លោះ​នោះ​ទេ​ឬ?—យ៉ូហាន ១៧:៣

[កំណត់​សម្គាល់]

a សូម​មើល​សៀវភៅ Life—How Did It Get Here? By Evolution or by Creation? បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ភាសា​អង់គ្លេស)

[រូប​ភាព​នៅ​ទំព័រ​៦]

អ័ដាម​បាន​នាំ​បាប​និង​សេចក្ដី​ស្លាប់​មក​លើ​មនុស្សជាតិ

[រូប​ភាព​នៅ​ទំព័រ​៧]

យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​នាំ​ឲ្យ​មាន​សេរី​ភាព​ពី​បាប​និង​សេចក្ដី​ស្លាប់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក