បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៩ ទំ. ៣១
  • ប្រើគ្រប់ឱកាសដែលហុចឲ្យ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រើគ្រប់ឱកាសដែលហុចឲ្យ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៩ ទំ. ៣១

របាយការណ៍​ពី​ពួក​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ

ប្រើ​គ្រប់​ឱកាស​ដែល​ហុច​ឲ្យ

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ស្គាល់​ពេញ​ពិភព​លោក ថា​ធ្វើ​កិច្ច​ការ​អប់រំ​ខាង​ព្រះ​គម្ពីរ។ ប៉ុន្តែ គេ​ក៏​មាន​កម្ម​វិធី​ដែល​នាំ​ឲ្យ​មាន​ផល​ប្រយោជន៍​ដល់​សង្គម​ដែរ។ មុខ​ងារ​សាធារណៈ​នេះ​បាន​ត្រូវ​គេ​ទទួល​យក​យ៉ាង​ល្អ ដូច​ការ​ពិសោធ​ជា​បន្ទាប់​ពី​ប្រទេស​អេក្វាដ៊រ​បាន​បង្ហាញ​ប្រាប់។

◻ ក្រុម​អ្នក​ចាត់​ការ​នៃ​រោង​ចក្រ​ផលិត​កញ្ចក់ ចង់​រៀបចំ​កម្ម​វិធី​សំរាប់​ពួក​និយោជិត​ក្រុម​ហ៊ុន ស្តី​អំពី​គោល​ការណ៍​ខាង​គ្រួសារ។ ចាង​ហ្វាង​ទី​ស្តី​ការ​បុគ្គលិក​បាន​អញ្ជើញ​បព្វជិត​កាតូលិក​បី​បួន​នាក់​ឲ្យ​ចូល​រួម ប៉ុន្តែ​គេ​ឥត​បាន​មក​ទេ។ បព្វជិត​ម្នាក់​បាន​ប្រាប់​គាត់​ថា មាន​បព្វជិត​តិច​ណាស់ ដែល​មាន​សមត្ថភាព​និយាយ​អំពី​កម្មវត្ថុ​នេះ ហើយ​ច្បាស់​ជា​គ្មាន​អ្នក​ណា​នឹង​មក​ទេ។ ពេល​ឮ​អំពី​រឿង​នេះ និយោជិត​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ចាត់​ចែង​ឲ្យ​បង​ប្រុស ដែល​បាន​ផ្សាយ​ខាង​តំបន់​លក់​ដូរ ឲ្យ​មក​ឯ​រោង​ចក្រ​នោះ។

ថ្ងៃ​ស្អែក​ឡើង ស្មរបន្ទាល់​នោះ​ក៏​មក​ឯ​ចាង​ហ្វាង​ទី​ស្តី​ការ​បុគ្គលិក បង្ហាញ​នូវ​កម្ម​វិធី​សិក្សា​មួយ។ គឺ​បាន​កត់​ចុះ​កម្មវត្ថុ​ដែល​នឹង​ត្រូវ​សិក្សា​ពី​ប្រកាសនវត្ថុ​ផ្សេង​ៗ​នៃ​សមាគម​ប៉ម​យាម។ ចាង​ហ្វាង​នោះ​មាន​ចិត្ត​រំភើប​ណាស់។ គាត់​ក៏​បាន​រើស​យក​ប្រធាន​បី​សំរាប់​ការ​ពិគ្រោះ ដែល​ជា​ទំនាក់​ទំនង​មនុស្ស អភិសមាចារ​នៅ​ឯ​កន្លែង​ធ្វើ​ការ និង​អភិសមាចារ​ក្នុង​គ្រួសារ។ រួច​មក ក៏​រៀបចំ​ពត៌មាន​នេះ​មក​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ធ្វើ​ការ​ទាំង​ឡាយ។

ពួក​និយោជិត​បាន​ញែក​ទៅ​ជា​ប្រាំ​ពីរ​ក្រុម ដែល​មាន​៣០​នាក់​ក្នុង​មួយ​ក្រុម ហើយ​បង​ប្រុស​បី​នាក់​ដែល​មាន​សមត្ថភាព​ក៏​ពន្យល់​ពត៌មាន​នេះ​ប្រាប់​គេ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ពួក​និយោជិត​មួយ​ចំនួន​បាន​ចង់​ឲ្យ​បង​ប្អូន​យើង​ទៅ​បង្រៀន​នៅ​ឯ​ផ្ទះ​របស់​គេ ហើយ​សៀវភៅ​ជួយ​សិក្សា​ព្រះ​គម្ពីរ​អស់​២១៦​ក្បាល​បាន​ត្រូវ​ចែក​ចាយ។ ក្រុម​អ្នក​ចាត់​ការ​នៃ​រោង​ច័​ក្រ​នេះ​មាន​ចិត្ត​អស្ចារ្យ​ដល់​ម្ល៉េះ ដែល​គេ​សុំ​ឲ្យ​ស្មរបន្ទាល់​រៀបចំ​កម្ម​វិធី​មួយ​ទៀត​ដើម្បី​នឹង​ពិគ្រោះ។

◻ នៅ​ពេល​ថ្មី​ៗ​នេះ ប្រទេស​អេក្វាដ៊រ​បាន​ចេញ​ក្រិត្យ ដែល​អនុញ្ញាត​ឲ្យ​បង្រៀន​សាសនា​ក្នុង​សាលា។ បង​ស្រី​ម្នាក់​ដែល​ជា​សាសនទូត​បាន​ទៅ​សាលា​បឋម​សិក្សា ហើយ​សួរ​ចាង​ហ្វាង​ថា តើ​ក្រិត្យ​ថ្មី​នេះ​មាន​លទ្ធផល​យ៉ាង​ណា​ដែរ។ ចាង​ហ្វាង​នោះ​បាន​ពន្យល់​ថា គេ​បាន​ចង់​ចាប់​ផ្ដើម​កម្ម​វិធី​អំពី​ការ​ថ្វាយ​បង្គំ​ព្រះ​នាង​ម៉ារា ប៉ុន្តែ​មិន​បាន​សម្រេច​ទេ។ នៅ​ពេល​នោះ​បង​ស្រី​យើង​ក៏​និយាយ​ថា ការ​ថ្វាយ​បង្គំ​បែប​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ចំពោះ​កូន​ក្មេង​ដែល​មិន​កាន់​សាសនា​កាតូលិក​នោះ ហើយ​ចាង​ហ្វាង​នោះ​ក៏​យល់​ស្រប​ដែរ។ បង​ស្រី​សាសនទូត​នេះ​មាន​ប្រសាសន៍​ថា «ម្យ៉ាង​វិញ យើង​មាន​កម្ម​វិធី​អប់រំ​គោល​ការណ៍​ខាង​សីលធម៌​ពី​ព្រះ​គម្ពីរ ដែល​មិន​បង្ខំ​បុគ្គល​ម្នាក់​ឲ្យ​ទទួល​យក​សាសនា​ណា​មួយ​នោះ​ឡើយ»។ ចាង​ហ្វាង​នោះ​បាន​តប​ឆ្លើយ​ថា៖ «តើ​នៅ​ពេល​ណា​ដែល​អ្នក​អាច​មក​បាន? តើ​អាច​មក​ខាន​ស្អែក​បាន​ទេ»? នៅ​ពេល​ដែល​បង​ស្រី​សាសនទូត​នេះ​បង្ហាញ​សៀវភៅ ការ​ស្ដាប់​តាម​លោក​គ្រូ​ដ៏​ឧត្តម នោះ​ចាង​ហ្វាង​ក៏​បាន​សម្រេច​នឹង​ពិនិត្យ​មើល​ជំពូក ដែល​ថា «សប្បាយ​ហើយ​អស់​អ្នក​ដែល​ស្លូត​បូត»។

ពេល​ត្រឡប់​មក​វិញ សាសនទូត​នេះ​ក៏​បាន​ចំណាយ​ពេល​បី​ម៉ោង​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​ប្រាំ​ពីរ​បន្ទប់ ដែល​ចាង​ហ្វាង​កំពុង​តែ​ស្ដាប់​ដែរ។ ក្រោយ​ពី​បាន​បង្រៀន​ជា​មួយ​សិស្ស​ពី​ថ្នាក់​ទី​ប្រាំ នោះ​សិស្ស​ម្នាក់​បាន​និយាយ​ថា៖ «អ្នក​គ្រូ សូម​ទៅ​បង្រៀន​ថ្នាក់​ទី​ប្រាំ​មួយ​ផង។ គេ​តែង​តែ​ចង់​វាយ​យើង​ហើយ​រក​រឿង​វាយ​តែ​ម្ដង»! អ្នក​គ្រូ​ម្នាក់​លាន់​មាត់​ថា៖ «អំពើ​ឃោរឃៅ​ជា​កម្មវត្ថុ​ដ៏​សំខាន់​ណាស់។ យើង​ត្រូវ​ការ​ពេល​ច្រើន​ទៀត ដើម្បី​ពិគ្រោះ​អំពី​រឿង​នេះ»។

រួច​មក​ក៏​បាន​រៀបចំ​ដើម្បី​ត្រឡប់​ទៅ​សាលា​នោះ​វិញ ដើម្បី​ពិគ្រោះ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ដូច​ជា ការ​ស្ដាប់​បង្គាប់​និង​ការ​ភូត​ភរ។ មក​ដល់​ត្រឹម​នេះ គឺ​មាន​លទ្ធផល​ល្អ​ណាស់។ ឥឡូវ​នេះ នៅ​ពេល​ដែល​បង​ស្រី​សាសនទូត​នេះ​ដើរ​នៅ​តាម​ផ្លូវ កូន​ក្មេង​រត់​មក​ជួប​គាត់ ហើយ​សួរ​សំនួរ​អំពី​ព្រះ​គម្ពីរ។ អ្នក​ខ្លះ​ទៀត​បាន​ប្រាប់​ឪពុក​ម្ដាយ​គេ​ផង។ ថែម​ទៀត​នោះ ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ​បាន​ចាប់​ផ្ដើម​ជា​មួយ​សិស្ស​ពីរ​នាក់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក