បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w01 ១/៤ ទំ. ៣២
  • សេចក្ដីជូនដំណឹងដ៏ពិសេសមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹងដ៏ពិសេសមួយ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • អត្ថបទស្រដៀងគ្នា
  • របៀបដែលគណៈអភិបាលគឺផ្សេងពីសាជីវកម្មតាមច្បាប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
  • តើ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើអ្នកណាកំពុងដឹកនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ចូរមានចិត្ដស្មោះភក្ដីចំព្រះគ្រិស្ដនិងអ្នកបម្រើស្មោះត្រង់របស់ទ្រង់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
w01 ១/៤ ទំ. ៣២

សេចក្ដី​ជូន​ដំណឹង​ដ៏​ពិសេស​មួយ

នៅ​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០០ នៅ​ទី​បញ្ចប់​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី នោះ​មាន​សេចក្ដី​ជូន​ដំណឹង​ដ៏​ពិសេស​មួយ ដោយ​អធិការី​ជា​បង​ប្រុស​ចន​បរ ពី​គណៈ​អភិបាល។ សេចក្ដី​ជូន​ដំណឹង​មួយ​នេះ​បាន​បន្ថែម​ទៅ​លើ​សុន្ទរកថា​និមួយ​ៗ​ដែល​បាន​ត្រូវ​ថ្លែង​ពី​មុន​ៗ​នៅ​ថ្ងៃ​នោះ​ឯង ដោយ​បង​ប្រុស​ៗ ធីអូឌ័រ​ចារ៉ាស និង​ដានីយ៉ែល​ស៊ិដលិក។—សូម​មើល​ទំព័រ ១៩​-​២៣ និង​ទំព័រ ២៩​-​៣២ ក្នុង​ទស្សនាវដ្ដី​នេះ។

ដោយ​បញ្ជាក់​ចំណុច​ដ៏​សំខាន់​មួយ បង​ប្រុស​បរ​បាន​មាន​ប្រសាសន៍​ថា៖ «‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ› និង​គណៈ​អភិបាល​របស់​អ្នក​នោះ​ដែរ បាន​ទទួល​នូវ​របស់​ដ៏​សំខាន់​ដែល​ខ្ពស់​ជាង និង​ទូលំ​ទូលាយ​ជាង​ភារកិច្ច​ដែល​សាជីវកម្ម​និមួយ​ៗ​ជា​នីតិ​បុគ្គល​បាន​ទទួល​នោះ។ គោល​ដៅ​ធម្មនុញ្ញ​នៃ​ក្រុម​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​និមួយ​ៗ​នេះ ទាក់​ទង​អ្វី​ៗ​ដែល​មាន​កំរិត។ ក៏​ប៉ុន្តែ ម្ចាស់​របស់​យើង គឺ​ព្រះ​យេស៊ូ​គ្រីស្ទ បាន​ចាត់​តាំង​ក្រុម​អ្នក​បំរើ​ស្មោះ​ត្រង់​របស់​ទ្រង់​ត្រួត​លើ‹របស់​ទ្រព្យ›ទាំង​អស់ ឬ​អ្វី​ៗ​នៅ​លើ​ផែនដី​នេះ​ដែល​ប្រយោជន៍​ឲ្យ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់»។—ម៉ាថាយ ២៤:៤៥​-​៤៧

ស្តី​អំពី​សាជីវកម្ម​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី​នោះ បង​ប្រុស​បរ​បាន​បន្ថែម​ទៀត​ថា៖ «ចាប់​តាំង​ពី​បាន​បង្កើត​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ប៉ិនស៊ីវ៉ានី​ជា​ដំបូង​នៅ​ឆ្នាំ​១៨៨៤ សមាគម​នេះ​បាន​មាន​មុខ​នាទី​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ត្រ​នា​សម័យ​យើង​នេះ។ យ៉ាង​ណា​ក៏​ដោយ សមាគម​នេះ​នៅ​តែ​ជា​នីតិ​បុគ្គល​ប៉ុណ្ណោះ ដែល‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›អាច​ប្រើ​នៅ​ពេល​ណា​ដែល​ចាំ​បាច់​នោះ»។

ក្នុង​សុន្ទរកថា​របស់​បង​ស៊ិដលិក និង​បង​ចារ៉ាស នោះ​គាត់​បាន​ពន្យល់​ថា ទោះ​ជា‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›បាន​ទទួល​ខុស​ត្រូវ​របស់​ទ្រព្យ​ទាំង​អស់​របស់​ព្រះ​អង្គ​ម្ចាស់​នៅ​លើ​ផែនដី​នេះ​ក្ដី នេះ​ក៏​មិន​បាន​ហាម​ក្រុម​អ្នក​បំរើ​នោះ​ពី​ការ​រើស​តាំង​បុរស​ដ៏​មាន​គុណវុឌ្ឍិ ពី​ចំណោម​ពួក«ចៀម​ឯ​ទៀត» ដើម្បី​មើល​ខុស​ត្រូវ​នូវ​ភារកិច្ច​ធម្មតា​ដែល​ចាត់​ចែង​ការ​នោះ​ដែរ។ (យ៉ូហាន ១០:១៦) ក៏​គ្មាន​មូលហេតុ​តាម​បទ​គម្ពីរ ដែល​តម្រូវ​ឲ្យ​ពួក​ប្រធាន​ទាំង​ឡាយ​ឬ​នរណា​ម្នាក់​នោះ ពី​ក្រុម​ណា​មួយ​ដែល​គេ​ទទួល​ស្គាល់​តាម​ច្បាប់​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ​នោះ ធ្វើ​ជា​អ្នក​ចាក់​ប្រេង​តាំង​នោះ​ទេ។

បង​ប្រុស​បរ​បាន​ប្រាប់​ពួក​អ្នក​ស្ដាប់​ថា ពេល​ថ្មី​ៗ​នេះ សមាជិក​ខ្លះ​ៗ​ពី​គណៈ​អភិបាល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​បាន​បំរើ​ជា​ពួក​ប្រធាន​និង​អ្នក​ចាត់​ចែង​នោះ បាន​លះ​បង់​តំណែង​រៀង​ៗ​ខ្លួន​ស្មោះ​ស្ម័គ្រ​ពី​ចិត្ត ពី​ក្រុម​ពួក​ប្រធាន​របស់​សាជីវកម្ម​ទាំង​ឡាយ​ដែល‹អ្នក​បំរើ​ស្មោះ​ត្រង់​ដែល​មាន​វិនិច្ឆ័យ​ល្អ›មាន​នៅ​សហរដ្ឋ​អាមេរិក។ បុរស​ដ៏​ទុក​ចិត្ត​បាន​ពី​ក្រុម​ចៀម​ឯ​ទៀត បាន​ត្រូវ​គេ​បោះ​ឆ្នោត​រើស​ជំនួស​វិញ។

ការ​សម្រេច​ចិត្ត​របស់​គណៈ​អភិបាល ឲ្យ​បុរស​ដ៏​មាន​សមត្ថភាព​ពី​ពួក​ចៀម​ឯ​ទៀត​នោះ បំរើ​ជា​ប្រធាន​នៃ​សាជីវកម្ម​នានា​ដែល​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ប្រើ នោះ​មាន​ប្រយោជន៍​មែន​ទែន។ នេះ​អនុញ្ញាត​ឲ្យ​សមាជិក​នៃ​គណៈ​អភិបាល​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​ការ​រៀបចំ​អាហារ​ខាង​វិញ្ញាណ និង​ការ​មើល​ថែ​រក្សា​ផ្សេង​ៗ​ទៀត​ខាង​វិញ្ញាណ​នៃ​ភាតរភាព​ពេញ​ពិភព​លោក។

ជា​សេចក្ដី​បញ្ចប់ អធិការី​បាន​ប្រាប់​ពួក​អ្នក​ដែល​ស្ដាប់​ដោយ​ចិត្ត​រំភើប ថា៖ «ថ្វី​បើ​ករណីយកិច្ច​ផ្សេង​ៗ​តាម​នីតិ​ក្រម បាន​ត្រូវ​ប្រគល់​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ដ៏​មាន​បទ​ពិសោធន៍​នោះ . . . ពួក​គេ​ទាំង​អស់​គ្នា​បំរើ​ក្រោម​ការ​ដឹក​នាំ​នៃ​គណៈ​អភិបាល​វិញ។ . . . យើង​ទាំង​អស់​គ្នា​អធិស្ឋាន​សុំ​ព្រះ​យេហូវ៉ា​ប្រទាន​ពរ​មក​លើ​ការ​ខំ​ប្រឹង​របស់​យើង ដោយ​រួម​កម្លាំង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់ ដើម្បី​លើក​កិត្ដិយស​និង​សរសើរ​ព្រះ​នាម​ដ៏​ថ្កុំ​ថ្កើង​របស់​ទ្រង់»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក