បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w09 ១/៦ ទំ. ៥-៦
  • ២ ក្រេបយកចំណេះត្រឹមត្រូវអំពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ២ ក្រេបយកចំណេះត្រឹមត្រូវអំពីព្រះ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ាបានរាប់អស់ទាំង«សក់ក្បាលរបស់អ្នករាល់គ្នា»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • ព្រះ—ទ្រង់ជាអ្នកណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ២ ព្រះមិនយកចិត្ដទុកដាក់នឹងយើងសោះ តើពិតឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • តើអ្វីជាសេចក្ដីពិតអំពីព្រះ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
w09 ១/៦ ទំ. ៥-៦

២ ក្រេប​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ

​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ ​ឲ្យ​បាន​ច្បាស់​»។—យ៉ូហាន ១៧:៣

​ហេតុ​អ្វី​ពិបាក​ធ្វើ? មនុស្ស​ខ្លះ​និយាយ​ថា មិន​មាន​ព្រះ​ទេ។ ខ្លះ​ទៀត​ជឿ​ថា​ព្រះ​មិន​មែន​ជា​បុគ្គល​ទេ តែ​ជា​ថាមពល​ដ៏​ខ្លាំងក្លា​មួយ​វិញ។ អ្នក​ដែល​ជឿ​ថា​មាន​ព្រះ បង្រៀន​លទ្ធិ​ខុស​ៗ​គ្នា​អំពី​សំណួរ​ដែល​ថា តើ​ព្រះ​ជា​នរណា? ហើយ​តើ​អ្វី​ជា​គុណ​សម្បត្ដិ​របស់​លោក?

​តើ​លោក​អ្នក​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នេះ​ដោយ​វិធី​ណា? វិធី​មួយ​ដើម្បី​ក្រេប​យក​ចំណេះ​អំពី​ព្រះ​គឺ​ដោយ​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​គុណ​សម្បត្ដិ​របស់​[​ព្រះ​] ដែល​មនុស្ស​មើល​មិន​ឃើញ ពោល​គឺ​ឫទ្ធានុភាព​ដែល​ស្ថិតស្ថេរ​ជា​រៀង​រហូត និង​ឋានៈ​របស់​លោក​ជា​ព្រះ នោះ​បាន​ស​ឲ្យ​ឃើញ​ច្បាស់​តាំង​ពី​ពេល​ដែល​លោក​បង្កើត​ពិភព​លោក​មក ពេល​ដែល​ពិចារណា​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​»។ (​រ៉ូម ១:២០​) ដោយ​ពិចារណា​មើល​យ៉ាង​ដិត​ដល់​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត លោក​អ្នក​អាច​រៀន​ច្រើន​អំពី​ប្រាជ្ញា​និង​ឫទ្ធានុភាព​របស់​អ្នក​បង្កើត​យើង។—ទំនុក​តម្កើង ១០៤:២៤; អេសាយ ៤០:២៦

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ក្រេប​យក​ចំណេះ​ត្រឹម​ត្រូវ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ យើង​ម្នាក់​ៗ​ត្រូវ​បើក​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ហើយ​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង។ កុំ​ឲ្យ​គំនិត​របស់​អ្នក​ដទៃ​មាន​ឥទ្ធិពល​ទៅ​លើ​ការ​គិត​គូរ​របស់​លោក​អ្នក។ ផ្ទុយ​ទៅ​វិញ សូម​ធ្វើ​តាម​ឱវាទ​ដែល​មាន​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ (​រ៉ូម ១២:២​) ជា​ឧទាហរណ៍ សូម​គិត​អំពី​ការ​ពិត​ដែល​គម្ពីរ​បង្ហាញ​អំពី​ព្រះ​ដូច​ត​ទៅ​នេះ។

ព្រះ​មាន​ឈ្មោះ។ ពេល​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្នុង​ភាសា​ដើម ឈ្មោះ​របស់​ព្រះ​មាន​រាប់​ពាន់​ដង។ សេចក្ដី​បក​ប្រែ​ជា​ច្រើន​បាន​កត់​ទុក​ឈ្មោះ​របស់​ព្រះ​នៅ​សៀវភៅ​ទំនុក​តម្កើង ៨៣:១៨ ដែល​អាន​ថា​៖ ​«​ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។

ការ​ប្រព្រឹត្ត​របស់​មនុស្ស​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ព្រះ។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រំដោះ​បណ្ដា​ជន​អ៊ីស្រាអែល​ចេញ​ពី​ទាសភាព​ក្នុង​ស្រុក​អេស៊ីប ពួក​គាត់​ជួនកាល​មិន​អើពើ​នឹង​ឱវាទ​របស់​លោក។ ពេល​ពួក​គាត់​បះបោរ​ប្រឆាំង នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​«​ព្រួយ​ព្រះ​ហឫទ័យ​»។ ការ​ប្រព្រឹត្ត​របស់​ពួក​គាត់​ធ្វើ​ឲ្យ​«​ព្រះ​ដ៏​វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រាអែល​ទាស់​ព្រះ​ហឫទ័យ​»។—ទំនុក​តម្កើង ៧៨:៤០, ៤១; ខ.ស.

យើង​ម្នាក់​ៗ​មាន​តម្លៃ​ចំពោះ​ព្រះ។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​គេ​លក់​ចាប​ពូក​ពីរ​ក្បាល​ថ្លៃ​មួយ​សេន មែន​ទេ? ប៉ុន្តែ គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ។ សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។—ម៉ាថាយ ១០:​២៩​-​៣១

ព្រះ​មិន​មែន​ពេញ​ចិត្ត​សាសន៍​មួយ​ជាង​សាសន៍​មួយ​ទៀត​ទេ។ សាវ័ក​ប៉ូល​បាន​ប្រាប់​ជន​ជាតិ​ក្រិច​នៅ​ក្រុង​អាថែន​ថា ព្រះ​«​បាន​បង្កើត​ជន​ជាតិ​ទាំង​ឡាយ​ពី​បុរស​តែ​មួយ ដើម្បី​ឲ្យ​អាស្រ័យ​នៅ​ពេញ​ផែនដី​»។ ប៉ូល​ក៏​បាន​ចែង​ថា ព្រះ​«​មិន​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់​ៗ​»​ទេ។ (​សកម្មភាព ១៧:២៦, ២៧​) សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។—សកម្មភាព ១០:​៣៤, ៣៥

​តើ​មាន​ផល​ប្រយោជន៍​អ្វី? មនុស្ស​ខ្លះ​មាន​«​ចិត្ត​ខ្នះខ្នែង​ក្នុង​ការ​បម្រើ​ព្រះ តែ​ដោយ​គ្មាន​ចំណេះ​ត្រឹម​ត្រូវ​»។ (​រ៉ូម ១០:២​) ប្រសិនបើ​លោក​អ្នក​ដឹង​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ព្រះ នោះ​គ្មាន​នរណា​នឹង​អាច​បញ្ឆោត​លោក​អ្នក​បាន ហើយ​លោក​អ្នក​ក៏​អាច​«​ចូល​ទៅ​ជិត​ព្រះ​»​ដែរ។—យ៉ាកុប ៤:៨

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​សៀវភៅ​តើ​ព្រះ​គម្ពីរ​ ពិត​ជា​បង្រៀន​យ៉ាង​ណា?a ជំពូក​ទី​១​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​អ្វី​ជា​សេចក្ដី​ពិត​អំពី​ព្រះ?​»។

[កំណត់​សម្គាល់]

a បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[រូបភាព​នៅ​ទំព័រ​៦]

វិធី​មួយ​ដើម្បី​ក្រេប​យក​ចំណេះ​អំពី​ព្រះ គឺ​ដោយ​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក