បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/១២ ទំ. ៣
  • តើចម្លើយអំពីរឿងនេះសំខាន់ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើចម្លើយអំពីរឿងនេះសំខាន់ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អត្ថបទស្រដៀងគ្នា
  • ព្រះបានហៅនាងថា«ម្ចាស់ក្សត្រី»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ការរស់នៅស្របតាមខ្នាតតម្រាក្នុងគម្ពីរ តើមានប្រយោជន៍ឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ចូរពិគ្រោះជាមួយកូនអ្នកអំពីទំនាក់ទំនងខាងផ្លូវភេទ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើការរួមភេទតាមមាត់ជាការរួមភេទទេ?
    សំណួរពីយុវវ័យ
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/១២ ទំ. ៣

តើ​ចម្លើយ​អំពី​រឿង​នេះ​សំខាន់​ឬ​ទេ?

​«​ខ្ញុំ​មាន​សង្សារ​តាំង​ពី​ខ្ញុំ​អាយុ​១០​ឆ្នាំ។ មុន​ដំបូង យើង​គ្រាន់តែ​កាន់​ដៃ​និង​ថើប​គ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ យូរ​ៗ​ទៅ យើង​ចាប់​ផ្ដើម​លូក​លាន់​គ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ខាង​ផ្លូវ​ភេទ។ ពេល​ដែល​ខ្ញុំ​អាយុ​១៥​ឆ្នាំ ខ្ញុំ​ចាប់​ផ្ដើម​ចូល​ធ្វើ​ការ ហើយ​ប្រុស​ៗ​នៅ​កន្លែង​ធ្វើ​ការ​នោះ​មក​សុំ​រួម​ដំណេក​ជា​មួយ​ខ្ញុំ។ ខ្ញុំ​ចង់​សាក​អ្វី​ៗ​ដែល​ថ្មី​និង​ធ្វើ​តាម​អ្វី​ដែល​អ្នក​រួម​ការងារ​ធ្វើ​ដែរ។ ដោយ​សារ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​រាប់​អាន​ខ្ញុំ នោះ​នាំ​ឲ្យ​ខ្ញុំ​ប្រឡូក​នឹង​ការ​រួម​ភេទ​កាន់​តែ​ច្រើន​»។—សារ៉ាa ពី​ប្រទេស​អូស្ដ្រាលី

ពេល​អ្នក​ដឹង​ថា​សារ៉ា​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជំនឿ​ស៊ប់​លើ​រឿង​សាសនា នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល មែន​ទេ? ឪពុក​ម្ដាយ​របស់​គាត់​ខំ​ចិញ្ចឹម​អប់រំ​គាត់​ទៅ​តាម​ខ្នាត​តម្រា​សីលធម៌​ក្នុង​គម្ពីរ។ ប៉ុន្តែ សារ៉ា​បាន​ជ្រើស​រើស​ផ្លូវ​ជីវិត​ផ្សេង​ទៅ​វិញ។

មនុស្ស​ជា​ច្រើន​ប្រហែលជា​ជ្រើស​រើស​ផ្លូវ​ជីវិត​ដូច​សារ៉ា​ដែរ។ ពួក​គេ​ជឿ​ថា​ទស្សនៈ​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ​ស្តី​អំពី​រឿង​រួម​ភេទ​ជា​អ្វី​ដែល​ហួស​សម័យ​ហើយ។ អ្នក​ឯ​ទៀត​គិត​ថា​ការ​កាន់​តាម​សាសនា​និង​ការ​ប្រឡូក​នឹង​ការ​រួម​ភេទ​មិន​មែន​ជា​អ្វី​ដែល​ខុស​ទេ។

តើ​ការ​ដឹង​និង​រស់​នៅ​តាម​អ្វី​ដែល​គម្ពីរ​បង្រៀន​ស្តី​អំពី​រឿង​រួម​ភេទ​ជា​អ្វី​ដែល​សំខាន់​ឬ​ទេ? គម្ពីរ​ជា​សៀវភៅ​មួយ​ដែល​«​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន​»។ (​ធីម៉ូថេទី២ ៣:១៦​) បើ​លោក​អ្នក​ជឿ​ថា​ព្រះ​ជា​អ្នក​បង្កើត​មនុស្ស​ជាតិ និង​ជឿ​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក នោះ​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នេះ​ជា​អ្វី​ដែល​គួរតែ​យក​មក​ពិចារណា​មែន។

គួរ​ឲ្យ​សោកស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​យល់​ច្រឡំ​អ្វី​ដែល​គម្ពីរ​បង្រៀន​អំពី​រឿង​រួម​ភេទ។ ពួក​មេ​ដឹក​នាំ​សាសនា​អះអាង​ថា​ពួក​គេ​គោរព​គម្ពីរ តែ​ពួក​គេ​បែរ​ជា​បង្រៀន​ខុស​ៗ​ពី​គ្នា​អំពី​រឿង​នេះ​ទៅ​វិញ។ តាម​ពិត និកាយ​ធំ​ៗ​នៃ​ពិភព​គ្រិស្ត​សាសនា​បាន​បែកបាក់​គ្នា​ដោយ​សារ​រឿង​នេះ។

ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​ពាក្យ​សម្ដី​របស់​អ្នក​ឯ​ទៀត យើង​សូម​លើក​ទឹក​ចិត្ត​លោក​អ្នក​ឲ្យ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ពិចារណា​អំពី​រឿង​នេះ​ដោយ​ខ្លួន​លោក​អ្នក​ផ្ទាល់។ អត្ថបទ​បន្ទាប់​នឹង​ពិចារណា​សំណួរ​១០​ដែល​មនុស្ស​ច្រើន​តែ​សួរ​អំពី​អ្វី​ដែល​គម្ពីរ​បង្រៀន​ស្តី​ពី​ការ​រួម​ភេទ។ ក្នុង​អត្ថបទ​នោះ​លោក​អ្នក​នឹង​រក​ឃើញ​ចម្លើយ​ច្បាស់​ៗ​ដែល​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​គម្ពីរ​ពិត​ជា​បង្រៀន។ អត្ថបទ​ទី​៣​ក្នុង​ទស្សនាវដ្ដី​នេះ​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ជម្រើស​របស់​យើង​ស្តី​អំពី​ការ​រួម​ភេទ​ជា​អ្វី​ដ៏​សំខាន់។

[​កំណត់​សម្គាល់​]

a ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក