បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១/១ ទំ. ៧
  • នេះជាជីវិតដ៏ល្អបំផុត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • នេះជាជីវិតដ៏ល្អបំផុត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • តើលោកអ្នកមានមិត្តភាពជាមួយនឹងព្រះឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • ហេតុអ្វីលោកអ្នកគួររៀនថែមទៀតអំពីដំណឹងល្អ?
    ព្រះមានដំណឹងល្អសម្រាប់យើង!
  • លោក​អ្នក​អាច​ចូល​ទៅ​ជិត​ព្រះ​បាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • តើចំណងមិត្តភាពរវាងអ្នកនិងព្រះយេហូវ៉ាគឺពិតប្រាកដយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១/១ ទំ. ៧

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | លោក​អ្នក​អាច​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ

នេះ​ជា​ជីវិត​ដ៏​ល្អ​បំផុត

តើ​លោក​អ្នក​អាច​ធ្វើ​យ៉ាង​ដូច​ម្ដេច ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ? យើង​បាន​ពិចារណា​រួច​ហើយ​នូវ​ចំណុច​ខាង​ក្រោម ដែល​លោក​អ្នក​អាច​ធ្វើ​តាម​គឺ:

  1. ស្គាល់​នាម​ព្រះ​យេហូវ៉ា​ហើយ​ប្រើ​នាម​របស់​លោក។

  2. ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ទៀង​ទាត់​តាម​រយៈ​សេចក្ដី​អធិដ្ឋាន និង​សិក្សា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។

  3. ​ខំ​ព្យាយាម​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

ដោយ​ផ្អែក​លើ​ចំណុច​ទាំង​នេះ តើ​លោក​អ្នក​អាច​និយាយ​ថា លោក​អ្នក​កំពុង​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឬ​ទេ? តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​លោក​អ្នក​គិត​ថា​អាច​ធ្វើ​ឲ្យ​ល្អ​ជាង​ឬ​ទេ? ពិត​មែន​ការ​ធ្វើ​ដូច្នេះ តម្រូវ​ឲ្យ​លោក​អ្នក​ព្យាយាម​យ៉ាង​ខ្លាំង ប៉ុន្តែ​សូម​គិត​អំពី​ប្រយោជន៍​ដែល​លោក​អ្នក​នឹង​ទទួល​បាន។

ជេនអេហ្វឺ​ដែល​មក​ពី​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​ថា​៖ ​«​ពេល​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ យើង​នឹង​ទទួល​ពរ​ជា​ច្រើន​ដូច​ជា: យើង​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​ថែម​ទៀត យើង​កាន់​តែ​យល់​ច្បាស់​អំពី​បុគ្គលិក​លក្ខណៈ​របស់​លោក ហើយ​សំខាន់​បំផុត យើង​ស្រឡាញ់​ព្រះ​កាន់​តែ​ខ្លាំង​ឡើង។ នេះ​ជា​ជីវិត​ដ៏​ល្អ​បំផុត!​»។

បើ​លោក​អ្នក​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ សាក្សី​ព្រះ​យេហូវ៉ា​រីក​រាយ​បង្រៀន​លោក​អ្នក​ពី​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ។ បន្ថែម​ទៀត សាក្សី​ព្រះ​យេហូវ៉ា​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ឯ​សាល​ប្រជុំ​ក្នុង​តំបន់​លោក​អ្នក។ នៅ​ទី​នោះ​លោក​អ្នក​អាច​សេពគប់​មនុស្ស​ដែល​កំពុង​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។a ពេល​លោក​អ្នក​ធ្វើ​ដូច្នេះ នោះ​លោក​អ្នក​នឹង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​ថា​៖ ​«​ឯ​ទូល​បង្គំ ដែល​ទូល​បង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូល​បង្គំ​»។—ទំនុក​តម្កើង ៧៣:២៨

a ដើម្បី​ស្នើ​សុំ​រៀន​គម្ពីរ​ឬ​រក​សាល​ប្រជុំ​ដែល​នៅ​ក្នុង​តំបន់​របស់​លោក​អ្នក សូម​សួរ​អ្នក​ដែល​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​នេះ ឬ​សូម​ចូល​គេហទំព័រwww.jw.org/km ហើយ​ចុច​ទាក់​ទង​យើង​នៅ​ខាង​ក្រោម​ទំព័រ​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក