បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • brwp1602 ទំ. ៣-៤
  • តើនេះពិតជាបានកើតឡើងមែនឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើនេះពិតជាបានកើតឡើងមែនឬ?
  • ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ហេតុ​ការណ៍​ពិត
  • ចុះ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ជា​រឿង​ពិត​ឬ?
  • ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើពិតជាបានកើតឡើងមែនឬ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ការប្រោសឲ្យរស់ឡើងវិញគឺជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • «ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន!»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០១
មើលបន្ថែមទៀត
ហេតុអ្វីលោកយេស៊ូរងការឈឺចាប់ហើយស្លាប់?
brwp1602 ទំ. ៣-៤
សពលោកយេស៊ូបានត្រូវយកចុះពីបង្គោល កាលដែលអ្នកកាន់តាមលោកមើលពីចម្ងាយ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

តើ​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ?

នៅ​រដូវ​ស្លឹក​ឈើ​លាស់ ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត​បាន​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត។ លោក​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​បំបះ​បំបោរ ត្រូវ​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ និង​ត្រូវ​គេ​ដំ​ដែក​គោល​ព្យួរ​លើ​បង្គោល។ លោក​បាន​ស្លាប់​ដោយ​ឈឺ​ចុក​ចាប់​ខ្លាំង​បំផុត។ ប៉ុន្តែ ព្រះ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ហើយ​៤០​ថ្ងៃ​ក្រោយ​មក​លោក​បាន​ទៅ​ស្ថាន​សួគ៌។

កំណត់​ហេតុ​ដ៏​អស្ចារ្យ​នេះ​មក​ពី​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​គម្ពីរ​សញ្ញា​ថ្មី។ តើ​ព្រឹត្ដិការណ៍​ទាំង​នោះ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ? នេះ​ជា​សំណួរ​សំខាន់​មួយ​ដែល​យើង​ចង់​ដឹង។ បើ​រឿង​នោះ​មិន​បាន​កើត​ឡើង​ទេ នោះ​ជំនឿ​របស់​គ្រិស្ត​សាសនិក​គឺ​ឥត​ប្រយោជន៍ ហើយ​សេចក្ដី​សង្ឃឹម​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​សួន​ឧទ្យាន​គឺ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ប៉ុណ្ណោះ។ (​កូរិនថូស​ទី១ ១៥:១៤​) ផ្ទុយ​ទៅ​វិញ បើ​ព្រឹត្ដិការណ៍​ទាំង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន នោះ​លោក​អ្នក​រួម​ទាំង​មនុស្ស​ទាំង​អស់​នឹង​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង។ ដូច្នេះ តើ​កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​គឺ​ជា​រឿង​ពិត​ឬ​រឿង​ប្រឌិត?

ហេតុ​ការណ៍​ពិត

សៀវភៅ​ដំណឹង​ល្អ​ខុស​គ្នា​ពី​សៀវភៅ​រឿង​ព្រេង ពី​ព្រោះ​សំណេរ​នៃ​សៀវភៅ​ដំណឹង​ល្អ​មាន​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ​និង​យ៉ាង​ល្អិត​ល្អន់។ ជា​ឧទាហរណ៍ សៀវភៅ​ដំណឹង​ល្អ​គឺ​ពោរ​ពេញ​ទៅ​ដោយ​ឈ្មោះ​នៃ​ទី​កន្លែង​ផ្សេង​ៗ ដែល​មនុស្ស​អាច​ទៅ​ទស្សនា​បាន​នៅ​សព្វ​ថ្ងៃ​នេះ។ បន្ថែម​ទៀត សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​អំពី​មនុស្ស​ដែល​មាន​ពិត​ក្នុង​ប្រវត្ដិសាស្ត្រ ហើយ​ពួក​ប្រវត្ដិវិទូ​បាន​ផ្ដល់​ទី​សំអាង​ថា​ពិត​ជា​មាន​មនុស្ស​ទាំង​នោះ​មែន។—លូកា ៣:១, ២, ២៣

ប្រវត្ដិវិទូ​មួយ​ចំនួន​នៅ​សតវត្សរ៍​ទី១​និង​ទី២​បាន​សរសេរ​អំពី​លោក​យេស៊ូ។a ការ​រៀប​រាប់​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​វិធី​ដែល​គេ​សម្លាប់​លោក​យេស៊ូ គឺ​ស្រប​គ្នា​នឹង​វិធី​កាត់​ទោស​ប្រហារ​ជីវិត​របស់​ជន​ជាតិ​រ៉ូម​នៅ​សម័យ​នោះ។ បន្ថែម​ទៅ​ទៀត កំណត់​ហេតុ​ផ្សេង​ៗ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​បាន​ត្រូវ​សរសេរ​យ៉ាង​ចំ​ៗ​និង​ដោយ​ឥត​លាក់​លៀម សូម្បី​តែ​ការ​ប្រព្រឹត្ត​មិន​ល្អ​របស់​ពួក​សាវ័ក​ខ្លះ​របស់​លោក​យេស៊ូ​ក៏​បាន​ត្រូវ​កត់​ទុក​ដែរ។ (​ម៉ាថាយ ២៦:៥៦; លូកា ២២:២៤​-​២៦; យ៉ូហាន ១៨:១០, ១១​) ទី​សំអាង​ទាំង​អស់​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​ជា​មនុស្ស​ស្មោះ​ត្រង់ ហើយ​បាន​កត់​ទុក​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ។

ចុះ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ជា​រឿង​ពិត​ឬ?

មនុស្ស​ជា​ទូ​ទៅ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ធ្លាប់​រស់​នៅ​ហើយ​បាន​ស្លាប់​ទៅ​វិញ តែ​អ្នក​ខ្លះ​សង្ស័យ​ចំពោះ​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។ សូម្បី​តែ​ពួក​សាវ័ក​របស់​លោក​ក៏​មិន​បាន​ជឿ​សេចក្ដី​រាយ​ការណ៍​ដំបូង​ដែរ ពេល​ដែល​គេ​ប្រាប់​ពួក​គាត់​ថា​លោក​យេស៊ូ​បាន​រស់​ឡើង​វិញ​ហើយ។ (​លូកា ២៤:១១​) ប៉ុន្តែ ពួក​គាត់​លែង​សង្ស័យ​ទៀត ដោយ​សារ​នៅ​ពេល​ផ្សេង​ៗ​គ្នា​ពួក​គាត់​និង​អ្នក​កាន់​តាម​ឯ​ទៀត​បាន​ឃើញ​លោក​យេស៊ូ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​មួយ​ទៀត​មាន​មនុស្ស​ជាង​៥០០​នាក់​បាន​ឃើញ​លោក​យេស៊ូ​ដោយ​ផ្ទាល់​ភ្នែក។—កូរិនថូស​ទី១ ១៥:៦

ទោះ​បី​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ត្រូវ​គេ​ចាប់​ខ្លួន​និង​សម្លាប់​ក៏​ដោយ ពួក​គេ​នៅ​តែ​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ប្រកាស​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​គេ​ថែម​ទាំង​ប្រកាស​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​ប្រហារ​ជីវិត​លោក​យេស៊ូ​ទៀត​ផង។ (​សកម្មភាព ៤:១​-​៣, ១០, ១៩, ២០; ៥:២៧​-​៣២​) បើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​ជឿ​ជាក់​ថា​លោក​យេស៊ូ​ពិត​ជា​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ តើ​ពួក​គេ​ជា​ច្រើន​នាក់​សុខ​ចិត្ត​ប្រថុយ​ជីវិត​ដើម្បី​ប្រកាស​ប្រាប់​អំពី​រឿង​នោះ​ឬ? ហេតុ​ការណ៍​ពិត​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​បាន​ធ្វើ​ឲ្យ​គ្រិស្ត​សាសនា​មាន​ឥទ្ធិពល​មក​លើ​ពិភព​លោក​តាំង​ពី​ពេល​នោះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

កំណត់​ហេតុ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​អំពី​មរណភាព​របស់​លោក​យេស៊ូ​និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ មាន​លក្ខណៈ​ផ្សេង​ៗ​ដែល​បញ្ជាក់​ថា​កំណត់​ហេតុ​ទាំង​នេះ​គឺ​ជា​រឿង​ពិត​និង​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ។ បើ​លោក​អ្នក​អាន​កំណត់​ហេតុ​ទាំង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ នោះ​លោក​អ្នក​នឹង​ជឿ​ជាក់​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​ពិត​ជា​បាន​កើត​ឡើង​មែន។ ពេល​លោក​អ្នក​យល់​អំពី​មូលហេតុ​ដែល​រឿង​នោះ​បាន​កើត​ឡើង លោក​អ្នក​នឹង​ជឿ​ជាក់​កាន់​តែ​ខ្លាំង​លើ​កំណត់​ហេតុ​ទាំង​នោះ។ អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​រឿង​នេះ។

a ប្រវត្ដិវិទូ​ឈ្មោះ​ថាស៊ីថឹស ប្រហែល​ជា​កើត​នៅ​ឆ្នាំ​៥៥ គ.ស. បាន​សរសេរ​ថា​៖ ​«​គ្រិស្ត​ដែល​ជា​ដើម​កំណើត​នៃ​ឈ្មោះ[​គ្រិស្ត​សាសនិក​] បាន​ត្រូវ​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវ​ក្នុង​កណ្ដាប់​ដៃ​របស់​ប៉ុនទាស​ពីឡាត ដែល​ជា​អភិបាល​ខេត្ត​របស់​យើង​ក្នុង​រាជ្យ​របស់​ទីប៊ើរ​»។ ម្យ៉ាង​ទៀត ព្រឹត្ដិការណ៍​អំពី​លោក​យេស៊ូ​បាន​ត្រូវ​កត់​ទុក​ដោយ​ប្រវត្ដិវិទូ​ឈ្មោះ​សូតតុននាស (​សតវត្សរ៍​ទី១​) ប្រវត្ដិវិទូ​ជន​ជាតិ​យូដា​ឈ្មោះ​យ៉ូសេហ្វឺស (​សតវត្សរ៍​ទី១​) និង​អភិបាល​ស្រុក​ប៊ីធូនា​ឈ្មោះ​ប្ល៉ាយនី (​ដើម​សតវត្សរ៍​ទី២​)។

ហេតុ​អ្វី​គ្មាន​ទី​សំអាង​ផ្សេង​ទៀត​ក្រៅ​ពី​គម្ពីរ?

កិច្ច​បម្រើ​និង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​មក​លើ​មនុស្ស​រាប់​ពាន់​លាន​នាក់​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ​ក្រៅ​ពី​គម្ពីរ តើ​យើង​អាច​រំពឹង​ថា​នឹង​មាន​ភ័ស្តុតាង​ផ្សេង​ទៀត​មក​ពី​សតវត្សរ៍​ទី១​ដែល​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​បុគ្គល​ពិត​ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មែន​ឬ? ប្រហែល​ជា​មិន​អាច​ទេ។ មូលហេតុ​មួយ សៀវភៅ​ដំណឹង​ល្អ​ក្នុង​គម្ពីរ​បាន​ត្រូវ​សរសេរ​ជិត​២.០០០​ឆ្នាំ​មុន។ ប៉ុន្តែ​ក្រៅ​ពី​គម្ពីរ មាន​ឯកសារ​បុរាណ​ផ្សេង​ទៀត​តិច​ណាស់​ដែល​បាន​នៅ​គង់​វង្ស​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ (​ពេត្រុស​ទី១ ១:២៤, ២៥​) ម្យ៉ាង​ទៀត អ្នក​ដែល​ប្រឆាំង​លោក​យេស៊ូ​ទំនង​ជា​មិន​សរសេរ​អ្វី​ដែល​ជួយ​មនុស្ស​ឲ្យ​ជឿ​និង​ទុក​ចិត្ត​លើ​លោក​យេស៊ូ​ឡើយ។

ស្តី​អំពី​ការ​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ ពេត្រុស​ដែល​ជា​សាវ័ក​ម្នាក់​របស់​លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​ព្រះ​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ក៏​អនុញ្ញាត​ឲ្យ​បង្ហាញ​ខ្លួន មិន​មែន​ដល់​បណ្ដា​ជន​ទាំង​ឡាយ​ទេ តែ​ឲ្យ​បង្ហាញ​ខ្លួន​ដល់​ពួក​សាក្សី​ដែល​ព្រះ​បាន​តែង​តាំង​ទុក​ជា​មុន គឺ​ពួក​យើង​ដែល​បាន​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​លោក​បន្ទាប់​ពី​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​»។ (​សកម្មភាព ១០:៤០, ៤១​) ហេតុ​អ្វី​មិន​មែន​ដល់​បណ្ដា​ជន​ទាំង​ឡាយ? សៀវភៅ​ដំណឹង​ល្អ​ម៉ាថាយ​ប្រាប់​ថា ពេល​ពួក​សត្រូវ​របស់​លោក​យេស៊ូ​បាន​ឮ​ដំណឹង​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​ព្យាយាម​រក​វិធី​បញ្ឈប់​ដំណឹង​នោះ​កុំ​ឲ្យ​ឮ​សុសសាយ។—ម៉ាថាយ ២៨:១១​-​១៥

តើ​នេះ​មាន​ន័យ​ថា​លោក​យេស៊ូ​មិន​ចង់​ឲ្យ​មនុស្ស​ទូ​ទៅ​ដឹង​ថា​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឬ? មិន​មែន​ទេ។ ពេត្រុស​បន្ត​និយាយ​ទៀត​ថា​៖ ​«​លោក​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រាប់​បណ្ដា​ជន ថែម​ទាំង​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​សព្វ​គ្រប់​ថា គឺ​លោក​ហើយ​ដែល​ព្រះ​បាន​ចេញ​បង្គាប់​ឲ្យ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​»។ ពិត​ណាស់ គ្រិស្ត​សាសនិក​ពិត​បាន​ធ្វើ​កិច្ច​ការ​នោះ ហើយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ពួក​គេ​ក៏​នៅ​តែ​បន្ត​ធ្វើ​កិច្ច​ការ​នោះ​ដែរ។—សកម្មភាព ១០:៤២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក