ពាក្យផ្ដើម
តើលោកអ្នកគិតយ៉ាងណា?
ជីវិតយើងក្នុងពិភពលោកនេះអាចជួបនឹងទុក្ខវេទនា។ តើយើងអាចរកការសម្រាលទុក្ខនិងការណែនាំដែលគួរឲ្យទុកចិត្តនៅកន្លែងណា?
គម្ពីរចែងថា៖ «បិតានៃសេចក្ដីមេត្ដាករុណា និងជាព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។—កូរិនថូសទី២ ១:៣, ៤
ទស្សនាវដ្ដីប៉មយាមលេខនេះរៀបរាប់អំពីរបៀបដែលព្រះផ្ដល់ឲ្យយើងនូវការសម្រាលទុក្ខដែលយើងទាំងអស់គ្នាត្រូវការ។