បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp18 លេខ ១ ទំ. ១២-១៣
  • ៣ ជួយស៊ូទ្រាំនឹងបញ្ហា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ៣ ជួយស៊ូទ្រាំនឹងបញ្ហា
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជំងឺ​ធ្ងន់​ធ្ងរ
  • រឿង​ខ្លោច​ផ្សា
  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងពីសេចក្ដីវេទនាសព្វបែបយ៉ាង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • របៀបដែលមនុស្សខ្លះទទួលចម្លើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
wp18 លេខ ១ ទំ. ១២-១៣
ស្ត្រីម្នាក់កំពុងកើតទុក្ខនៅកន្លែងបញ្ចុះសព ស្ត្រីដែលអង្គុយលើរទេះរុញកំពុងស្ដាប់ដំណឹងពីគម្ពីរ

៣ ជួយ​ស៊ូ​ទ្រាំ​នឹង​បញ្ហា

នៅ​សព្វ​ថ្ងៃ​នេះ មាន​បញ្ហា​ដែល​មិន​អាច​ជៀស​ផុត​និង​មិន​អាច​ដោះ​ស្រាយ​បាន។ ជា​ឧទាហរណ៍ បើ​អ្នក​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់ ឬ​បើ​អ្នក​មាន​ជំងឺ​ធ្ងន់​ធ្ងរ អ្នក​ប្រហែល​ជា​មិន​អាច​គេច​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ ប៉ុន្តែ អ្នក​ខំ​រក​វិធី​យក​ឈ្នះ​ភាព​ឈឺ​ចាប់​របស់​អ្នក។ តើ​គម្ពីរ​អាច​ជួយ​ក្នុង​កាលៈទេសៈ​ដ៏​ពិបាក​បែប​នេះ​ឬ​ទេ?

ជំងឺ​ធ្ងន់​ធ្ងរ

រ៉ូស​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​ជំងឺ​ត​ពូជ។ វា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ សុខភាព​ខ្ញុំ​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​»។ អ្វី​ដែល​នាង​បារម្ភ​ខ្លាំង​បំផុត​គឺ​ពេល​ខ្លះ​នាង​ពិបាក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​សិក្សា​គម្ពីរ​និង​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ប៉ុន្តែ ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១៩:២៦ បាន​ជួយ​នាង​យ៉ាង​ខ្លាំង។ ខ​នោះ​ថា​៖ ​«​ព្រះ​អាច​សម្រេច​គ្រប់​ការ​ទាំង​អស់​បាន​»។ រ៉ូស​បាន​យល់​ថា​មិន​គ្រាន់​តែ​មាន​វិធី​មួយ​ដើម្បី​សិក្សា​គម្ពីរ​ទេ។ ដោយ​សារ​ជួន​កាល​ភាព​ឈឺ​ចាប់​របស់​នាង​ធ្វើ​ឲ្យ​នាង​ស្ទើរតែ​មិន​អាច​អាន​បាន ដូច្នេះ​នាង​បាន​ចាប់​ផ្ដើម​ស្ដាប់​ឯកសារ​ជា​សំឡេង ដូច​ជា​គម្ពីរ​និង​សៀវភៅ​ឯ​ទៀត​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។a នាង​និយាយ​ថា​៖ ​«​បើ​គ្មាន​វិធី​ទាំង​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​តាម​របៀប​ណា​ទេ!​»។

ពេល​រ៉ូស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​ធ្វើ​អ្វី​ដែល​នាង​ធ្លាប់​ធ្វើ នាង​រក​ឃើញ​ការ​សម្រាល​ទុក្ខ​នៅ​កូរិនថូស​ទី២ ៨:១២ ដែល​ថា​៖ ​«​ប្រសិន​បើ​មាន​ចិត្ត​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ​»។ ពាក្យ​ទាំង​នេះ​រំលឹក​រ៉ូស​ថា ព្រះ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​នាង​ធ្វើ ដោយ​សារ​នេះ​ជា​អ្វី​ដែល​នាង​ខំ​ធ្វើ​អស់​ពី​សមត្ថភាព។

រឿង​ខ្លោច​ផ្សា

ដេ​ហ្វីន​ដែល​បាន​ត្រូវ​រៀប​រាប់​ពី​មុន​នឹក​ចាំ​ថា​៖ ​«​ក្រោយ​កូន​ស្រី​អាយុ​១៨​ឆ្នាំ​របស់​ខ្ញុំ​បាន​ស្លាប់ ខ្ញុំ​កើត​ទុក្ខ​ខ្លាំង​ណាស់​រហូត​ដល់​មាន​អារម្មណ៍​ថា​ខ្ញុំ​មិន​អាច​រស់​នៅ​ត​ទៅ​ទៀត​បាន​ទេ។ អ្វី​ៗ​គឺ​មិន​ដូច​ពី​មុន​»។ ប៉ុន្តែ នាង​បាន​រក​ឃើញ​ការ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​នៅ​ទំនុក​តម្កើង ៩៤:១៩។ នៅ​ខ​នោះ​អ្នក​តែង​ទំនុក​តម្កើង បាន​និយាយ​ទៅ​ព្រះ​ថា​៖ ​«​គ្រា​ដែល​ទូល​បង្គំ​មាន​គំនិត​សាន់វ័ណ្ឌ[​ទុក្ខ​កង្វល់​ញាំញី​]ក្នុង​ចិត្ត​ជា​ច្រើន នោះ​សេចក្ដី​កំសាន្ត​ចិត្ត[​ការ​សម្រាល​ទុក្ខ​]នៃ​ទ្រង់​ក៏​ជា​ទី​រីក​រាយ​ដល់​ព្រលឹង​ទូល​បង្គំ​វិញ​»។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​រក​អ្វី​ផ្សេង​ៗ​ធ្វើ ដើម្បី​កាត់​បន្ថយ​ការ​ពិបាក​ចិត្ត​របស់​ខ្ញុំ​»។

នាង​បាន​ចូល​រួម​កាន់​តែ​ច្រើន​ក្នុង​កិច្ច​ការ​ស្ម័គ្រ​ចិត្ត។ ជួន​កាល​នាង​ប្រដូច​ខ្លួន​នាង​ទៅ​នឹង​គូល័រ​ទៀន​របស់​កូន​ក្មេង ទោះ​ជា​វា​បាក់​ក៏​ដោយ វា​នៅ​តែ​អាច​ប្រើ​ផាត់​ពណ៌​បាន។ ស្រដៀង​គ្នា​ដែរ ទោះ​ជា​នាង​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ក៏​ដោយ នាង​យល់​ថា​នាង​នៅ​តែ​អាច​ជួយ​អ្នក​ឯ​ទៀត​បាន។ នាង​នឹក​ចាំ​ថា​៖ ​«​ពេល​ខ្ញុំ​ប្រើ​គោល​ការណ៍​គម្ពីរ​ដើម្បី​សម្រាល​ទុក្ខ​សិស្ស​គម្ពីរ​របស់​ខ្ញុំ ភ្លាម​ៗ​ខ្ញុំ​យល់​ឃើញ​ថា​នោះ​ជា​របៀប​ដែល​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​»។ នាង​បាន​ធ្វើ​បញ្ជី​អំពី​បុគ្គល​នៅ​ក្នុង​គម្ពីរ ដែល​ធ្លាប់​ឆ្លង​កាត់​រឿង​ខ្លោច​ផ្សា។ នាង​បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​ពិត​ជា​មនុស្ស​ដែល​អធិដ្ឋាន​ទៅ​ព្រះ​»។ នាង​ក៏​ប្រាប់​ដែរ​ថា​៖ ​«​យើង​អាច​យក​ឈ្នះ​បញ្ហា​បាន លុះ​ត្រា​តែ​យើង​អាន​គម្ពីរ​»។

ការ​សិក្សា​គម្ពីរ​បាន​បង្រៀន​ដេ​ហ្វីន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត​កាល មិន​មែន​អតីតកាល​ទេ។ សេចក្ដី​សង្ឃឹម​នៅ​សកម្មភាព ២៤:១៥ បាន​សម្រាល​ទុក្ខ​នាង។ ខ​នោះ​ថា​៖ ​«​មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ តើ​នាង​ជឿ​ជាក់​ខ្លាំង​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​កូន​ស្រី​នាង​ឲ្យ​រស់​ឡើង​វិញ? ដេ​ហ្វីន​ឆ្លើយ​ថា​នាង​ជឿ​ជាក់​ថា​នាង​នឹង​ឃើញ​កូន​ស្រី​របស់​នាង​ម្ដង​ទៀត​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​ស្រមៃ​ឃើញ​ថា​ខ្ញុំ​កំពុង​អង្គុយ​ជា​មួយ​កូន​ស្រី​ខ្ញុំ​នៅ​ក្នុង​សួន​ច្បារ​របស់​យើង​ក្រោយ​ពី​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ស្ថានភាព​នេះ​គឺ​ពិត​ជា​ដូច​ថ្ងៃ​ដែល​កូន​ស្រី​ខ្ញុំ​បាន​កើត​មក​»។

a ឯកសារ​ជា​សំឡេង​ជា​ច្រើន​បែប​នេះ​មាន​នៅ​ក្នុង​គេហទំព័រ​jw.org។

គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ការ​សម្រាល​ទុក្ខ​សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត​ក៏​ដោយ

តើ​ព្រះ​អាច​ជួយ​យើង​តាម​របៀប​ណា?

គម្ពីរ​មាន​ចម្លើយ​យ៉ាង​ច្បាស់។ គម្ពីរ​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​នៅ​ជិត​នឹង​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់ គឺ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ទ្រង់​ដោយ​ពិត​ត្រង់។ ទ្រង់​នឹង​បំពេញ​បំណង​ចិត្ត​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ​នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង​»។ (​ទំនុក​តម្កើង ១៤៥:១៨, ១៩​) នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​កក់​ក្ដៅ​ក្នុង​ចិត្ត​ណាស់ មែន​ទេ? ប៉ុន្តែ តើ​ព្រះ​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ក្នុង​ការ​ស្វែង​រក​ការ​ណែនាំ​ពី​លោក​យ៉ាង​ដូច​ម្ដេច?

ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង:

បញ្ហា​ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត អស់​កម្លាំង អស់​អារម្មណ៍ ហើយ​ពិបាក​រក្សា​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ (​សុភាសិត ២៤:១០​) ប៉ុន្តែ ព្រះ​យេហូវ៉ា​«​រមែង​ចំរើន​កំឡាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ​»។ (​អេសាយ ៤០:២៩​) សាវ័ក​ប៉ូល​ដែល​ធ្លាប់​រង​ទុក្ខ​យ៉ាង​ខ្លាំង បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភីលីព ៤:១៣​) ប៉ូល​បាន​ទទួល​កម្លាំង​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ អ្នក​ក៏​អាច​សុំ​ព្រះ​ឲ្យ​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែរ។—លូកា ១១:១៣

ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ប្រាជ្ញា:

ចុះ​យ៉ាង​ណា​បើ​អ្នក​ត្រូវ​ការ​ជំនួយ​ដើម្បី​យល់​និង​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ? យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ សរសេរ​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្តី​បន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន​»។ (​យ៉ាកុប ១:៥​) អ្នក​អាច​ប្រព្រឹត្ត​ឲ្យ​សម​ស្រប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​ដោយ​អាន​គម្ពីរ​និង​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន​ពី​គម្ពីរ។ (​យ៉ាកុប ១:២៣​-​២៥​) កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ឃើញ​ថា​ឱវាទ​ក្នុង​គម្ពីរ​គឺ​មាន​ប្រយោជន៍​យ៉ាង​ណា។

ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សុខ​សាន្ត:

ទោះ​ជា​ពេល​អ្នក​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ស្ងប់។ បណ្ដាំ​របស់​លោក​ចែង​ថា​៖ ​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ តែ​ដោយ​អធិដ្ឋាន អង្វរ​សុំ ព្រម​ទាំង​ថ្លែង​អំណរ​គុណ ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភីលីព ៤:៦, ៧​) បើ​ដូច្នេះ សូម​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​សេចក្ដី​សុខ​សាន្ត​ដល់​អ្នក។

តែ​ចុះ​យ៉ាង​ណា​បើ​បញ្ហា​របស់​អ្នក​មិន​បាន​ត្រូវ​ដោះ​ស្រាយ​ភ្លាម​ៗ​? សូម​កុំ​សន្និដ្ឋាន​ថា​ព្រះ​បាន​បោះ​បង់​អ្នក​ឡើយ។ ទោះ​បើ​បញ្ហា​របស់​អ្នក​នៅ​តែ​បន្ត​ក៏​ដោយ ព្រះ​អាច​ឲ្យ​អ្នក​នូវ​ចិត្ត​ក្លាហាន​និង​កម្លាំង​ដើម្បី​ស៊ូ​ទ្រាំ។ (​កូរិនថូស​ទី១ ១០:១៣​) គម្ពីរ​ក៏​បាន​សន្យា​ដែរ​ថា នឹង​មាន​គ្រា​មួយ​ដែល​យើង​នឹង​លែង​មាន​បញ្ហា​ជា​រៀង​រហូត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក