បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp21 លេខ ១ ទំ. ១៤-១៥
  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?
  • The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
  • អត្ថបទស្រដៀងគ្នា
  • ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ឯកសិទ្ធិក្នុងការអធិដ្ឋាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • យើងអាចចូលទៅជិតព្រះតាមរយៈការអធិដ្ឋាន
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • របៀបទទួលជំនួយតាមរយៈការអធិស្ឋាន
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
មើលបន្ថែមទៀត
The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
wp21 លេខ ១ ទំ. ១៤-១៥

តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

ផាម៉ាឡា​មាន​ជំងឺ​មហារីក ហើយ​គាត់​ខំ​រក​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​នេះ។ ប៉ុន្តែ គាត់​ក៏​បាន​អធិដ្ឋាន​សុំ​កម្លាំង​ចិត្ត​ពី​ព្រះ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ដ៏​ពិបាក​នេះ​ផង​ដែរ។ តើ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​គាត់​ឬ​ទេ?

ផាម៉ាឡា​បាន​ពន្យល់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​មហា​រីក ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ហើយ​អាច​ស៊ូ​ទ្រាំ​បាន។ ខ្ញុំ​នៅ​តែ​ឈឺ​រ៉ាំរ៉ៃ ប៉ុន្តែ​សេចក្ដី​អធិដ្ឋាន​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ។ ពេល​ដែល​អ្នក​ឯ​ទៀត​សួរ​ខ្ញុំ​ថា បង​សុខ​សប្បាយ​ទេ? ខ្ញុំ​ឆ្លើយ​ថា​‹ខ្ញុំ​នៅ​តែ​ឈឺ​ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត!›​»។

ពិត​មែន យើង​មិន​បាច់​ចាំ​រហូត​ដល់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ទើប​យើង​អធិដ្ឋាន​ទៅ​ព្រះ​ឡើយ។ យើង​ទាំង​អស់​គ្នា​ប្រឈម​មុខ​នឹង​បញ្ហា​ទាំង​តូច​ទាំង​ធំ ហើយ​ជា​រឿយ​ៗ​យើង​មាន​អារម្មណ៍​ថា យើង​ត្រូវ​ការ​ជំនួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ។ តើ​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​បាន​ទេ?

គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ផ្ទេរ​បន្ទុក​ទៅ​ព្រះ​យេហូវ៉ា នោះ​លោក​នឹង​ជួយ​អ្នក លោក​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ដួល​ចុះ​ឡើយ​»។ (​ចម្រៀង​សរសើរ​ព្រះ ៥៥:២២​) នេះ​ពិត​ជា​សម្រាល​ទុក្ខ​យើង​មែន! ដូច្នេះ តើ​តាម​របៀប​ណា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​អ្នក? ពេល​ដែល​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ លោក​នឹង​ផ្ដល់​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​របស់​អ្នក។—សូម​មើល​ប្រអប់​«​តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​សេចក្ដី​អធិដ្ឋាន?​»​

តើ​អ្នក​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​សេចក្ដី​អធិដ្ឋាន?

សេចក្ដី​សុខ​សាន្ត

អ្នក​ជំនួញ​ដែល​បាត់​បង់​ការ​ងារ​នៅ​អត្ថបទ​មុន កំពុង​ញញឹម​ហើយ​ដើរ​ដោយ​មាន​ទំនុក​ចិត្ត។

​«​ចូរ​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា . . . យ៉ាង​នេះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភីលីព ៤:៦, ៧​) ពេល​ដែល​អ្នក​ប្រាប់​ព្រះ​អំពី​កង្វល់​របស់​អ្នក លោក​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ពេល​តាន​តឹង​ចិត្ត។

ប្រាជ្ញា​ពី​ព្រះ

ស្ត្រី​ដែល​ពី​មុន​អធិដ្ឋាន​ដោយ​អាន​ពាក្យ​ពី​សៀវភៅ​អធិដ្ឋាន កំពុង​អាន​គម្ពីរ​នៅ​ផ្ទះ​របស់​គាត់។

​«​ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស​ឡើយ។ ធ្វើ​ដូច្នេះ អ្នក​នោះ​នឹង​ទទួល​ប្រាជ្ញា​មែន​»។ (​យ៉ាកុប ១:៥​) ពេល​ដែល​យើង​ទទួល​ការ​បង្ខិត​បង្ខំ​យើង​មិន​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​ឡើយ។ បើ​អ្នក​អធិដ្ឋាន​សុំ​ប្រាជ្ញា ព្រះ​អាច​រំលឹក​អ្នក​អំពី​គោល​ការណ៍​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។

កម្លាំង​និង​ការ​សម្រាល​ទុក្ខ

ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ពី​មុន​នៅ​ក្នុង​មន្ទីរ​ពេទ្យ កំពុង​ដើរ​ជា​មួយ​គ្នា​នៅ​សួន។ ប្ដី​កំពុង​ជួយ​ប្រពន្ធ​យ៉ាង​ថ្នាក់​ថ្នម​ដោយ​ប្រើ​ឈើ​ច្រត់។

​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភីលីព ៤:១៣​) ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ខ្លា​បំផុត នោះ​លោក​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​លំបាក​របស់​អ្នក​ឬ​ទ្រ​ទ្រង់​អ្នក​ពេល​ដែល​អ្នក​ជួប​ទុក្ខ​លំបាក។ (​អេសាយ ៤០:២៩​) គម្ពីរ​ក៏​ហៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ជា​ព្រះ​នៃ​ការ​សម្រាល​ទុក្ខ​គ្រប់​យ៉ាង​»។ លោក​អាច​សម្រាល​ទុក្ខ​យើង​ពី​«​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។—កូរិនថូស​ទី​២ ១:៣, ៤

តើ​អ្នក​នឹង​អធិដ្ឋាន​ឬ​ទេ?

ព្រះ​យេហូវ៉ា​មិន​បង្ខំ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​លោក​ឡើយ។ តែ​ដោយ​សេចក្ដី​ស្រឡាញ់ លោក​អញ្ជើញ​អ្នក​ឲ្យ​អធិដ្ឋាន​ទៅ​លោក។ (​យេរេមា ២៩:​១១, ១២​) ចុះ​យ៉ាង​ណា​បើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ព្រះ​មិន​ឆ្លើយ​តប​នឹង​សេចក្ដី​អធិដ្ឋាន​របស់​អ្នក? សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឬ​ឈប់​ព្យាយាម​ឡើយ។ ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ប្រហែល​ជា​មិន​ជួយ​កូន​ៗ​តាម​របៀប​ដូច​គ្នា ឬជួយភ្លាម​ៗ​នៅ​ពេល​ដែល​កូន​សុំ​នោះ​ឡើយ។ ដោយ​សារ​ឪពុក​ម្ដាយ​ប្រហែល​ជា​មាន​ដំណោះ​ស្រាយ​ល្អ​ប្រសើរ​ជាង។ ប៉ុន្តែ​អ្វី​ដែល​យើង​ដឹង​ច្បាស់​គឺ ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​តែង​តែ​ជួយ​កូន​ៗ​របស់​ពួក​គាត់។

ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​បំផុត ហើយ​លោក​ក៏​ចង់​ជួយ​អ្នក​ដែរ។ បើ​អ្នក​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​នូវ​ការ​ណែនាំ​ពី​គម្ពីរ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ ព្រះ​នឹង​ឆ្លើយ​តប​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​តាម​របៀប​ដែល​ល្អ​បំផុត!—ចម្រៀង​សរសើរ​ព្រះ ៣៤:១៥; ម៉ាថាយ ៧:៧​-​១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក