ជួយក្មេងៗក្នុងការសរសើរព្រះយេហូវ៉ា
១ តាំងពីបានបោះពុម្ពក្នុងឆ្នាំ១៩៧៨ សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ បានសឲ្យឃើញថា ជារបស់ដ៏មានតម្លៃខាងជំនួយ ដល់ឪពុកម្ដាយនិងចំពោះក្មេងៗ។ ម្ដាយម្នាក់មានចិត្តរំភើបណាស់ ពេលដែលកូនប្រុសអាយុប្រាំបួនឆ្នាំ ដែលមិនចូលចិត្តអង្គុយរៀនពីមុនសោះ បានចូលមកក្នុងផ្ទះហើយសួរថា៖ «ម៉ាក់ តើម៉ាក់អាចយកសៀវភៅថ្មីមកឲ្យខ្ញុំបានទេ»? នេះជាលទ្ធផលធម្មតាដែលសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ មានឥទ្ធិពលទៅលើក្មេងៗ។ តើមានរបៀបច្រើនណាទៀតដែលយើងអាចប្រើទេ ដើម្បីជួយក្មេងៗឲ្យសរសើរដល់ព្រះយេហូវ៉ានោះ?
របៀបដែលអាចសម្រេចបាន
២ សៀវភៅរឿងព្រះគម្ពីរ អាចប្រើដើម្បីបណ្ដុះគុណសម្បត្ដិខាងវិញ្ញាណ ក្នុងចិត្តគំនិតនៃកូនចៅរបស់អ្នក។ ជាឧទាហរណ៍ រឿង៥៨បង្ហាញគុណសម្បត្ដិនៃសេចក្ដីក្លាហាន និងការទុកចិត្តលើព្រះយេហូវ៉ា ពេលរៀបរាប់ប្រាប់អំពីដាវីឌកំពុងប្រឈមមុខនឹងកូលីយ៉ាតដ៏ធំដូចយក្សម្នាក់ ពីសាសន៍ភីលីស្ទីន។ (សាំយូអែលទី១ ១៧:៤៥-៥១) ជួលកាលក្មេងៗជួបកាលៈទេសៈដែលធំដូចយក្សចំពោះគេ។ ប្រសិនបើឪពុកម្ដាយរៀបចំកូនចៅឲ្យបានមុនពេល ក្មេងៗនឹងសរសើរព្រះនាមព្រះយេហូវ៉ាដ៏ក្លាហាន មិនថាឡើយមានការបង្ខិតបង្ខំនិងការល្បួង។—សុភាសិត ២២:៦; សូមមើល លោកុប្បត្តិ ១៨:១៩
៣ ប្រហែលជាអ្នកមិនដែលមានកូនក្មេងផ្ទាល់ខ្លួន។ ប៉ុន្តែ អ្នកអាចផ្សាយជាមួយក្មេងៗនៅក្នុងក្រុមជំនុំ ជួយគេឲ្យសរសើរដល់ព្រះនាមព្រះយេហូវ៉ា។ ពួកក្មេងគ្រីស្ទានមានការលើកទឹកចិត្ត ពេលដែលអ្នកបំរើដែលបានរើសតាំងក្នុងក្រុមជំនុំយកចិត្តទុកដាក់នឹងគេ។ (សុភាសិត ២៧:២៣) តើអ្នកអាចចំណាយពេលឲ្យបានច្រើនថែមទៀតជាមួយក្មេងៗបានទេ? ជាពិសេសមានប្រយោជន៍ណាស់ ពេលដែលយើងជួយគេក្នុងការផ្សាយ។
ផ្ដល់នូវសៀវភៅរឿងព្រះគម្ពីរ
៤ ក្នុងកំឡុងខែកញ្ញា យើងនឹងផ្ដល់សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ យើងអាចជួយក្មេងៗឲ្យមានប្រសិទ្ធិភាពក្នុងការផ្ដល់សៀវភៅនេះក្នុងការផ្សាយ។ ពួកគេប្រហែលអាចនឹងចាប់ផ្ដើមបង្រៀនដោយប្រើសៀវភៅនេះផង។
៥ យើងលើកទឹកចិត្តពួកអ្នកក្មេងៗ ឲ្យខំប្រឹងអស់ពីសមត្ថភាពក្នុងកំឡុងខែកញ្ញា ដើម្បីសរសើរព្រះយេហូវ៉ានៅសាលារបស់អ្នក។ នេះត្រូវការចិត្តក្លាហាន ប៉ុន្តែ ព្រះយេហូវ៉ានឹងផ្ដល់នូវកម្លាំងដែលអ្នកត្រូវការ។ សូមស្វែងរកឱកាសជាមួយសិស្សគ្នីគ្នាឲ្យគេដឹងនូវសៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។
៦ ឪពុកម្ដាយ សូមមើលឡើងវិញនូវរបៀបនិយាយខ្លះៗជាមួយកូនរបស់អ្នក។ សូមជួយពួកគេឲ្យប្រើបទគម្ពីរក្នុងគោលប្រធានសំរាប់ការសន្ទនា។ មិនថាក្មេងឬចាស់ទេ គេនឹងកត់សម្គាល់ពេលឃើញក្មេងដែលមានរបៀបរបបសរសើរព្រះយេហូវ៉ា។
៧ សូមយើងបង្ហាញកូនរបស់យើងពីតម្លៃនៃការកត់ទុកបញ្ជីដើរផ្សាយតាមផ្ទះ ដើម្បីឲ្យគេអាចត្រឡប់ទៅជួបអ្នកណាដែលយកចិត្តទុកដាក់។ សូមឲ្យគេមានគោលដៅក្នុងការចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ អ្នកប្រហែលត្រូវការជួយគេក្នុងការបង្រៀនព្រះគម្ពីរ ពេលដែលគេទើបតែបានចាប់ផ្ដើមបង្រៀន។
៨ យើងចង់ឲ្យក្មេងៗរបស់យើងបាននៅក្នុងចំណោមមនុស្ស ដែលអ្នកតែងបទទំនុកដំកើងថា៖ «ជីវិតទាំងឡាយដែលមានដង្ហើម—បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ»! (ទំនុកដំកើង ១៥០:៦) សូមអធិស្ឋានសុំការណែនាំរបស់ព្រះយេហូវ៉ាឲ្យផ្ដល់ជំនួយដែលត្រូវការចាំបាច់។