បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/៩៧ ទំ. ១-៣
  • ចូរកាន់តាមព្រះយេស៊ូជានិច្ច

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរកាន់តាមព្រះយេស៊ូជានិច្ច
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការមិនរស់សំរាប់តែខ្លួនឯងទៀត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • របៀបរក្សាចិត្តគំនិតលះបង់ប្រយោជន៍ខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អញ្ជើញ«មកតាមខ្ញុំចុះ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/៩៧ ទំ. ១-៣

ចូរ​កាន់​តាម​ព្រះ​យេស៊ូ​ជានិច្ច

១ នៅ​ពេល​មួយ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា៖ «បើ​អ្នក​ណា​ចង់​មក​ដើរ​តាម​ក្រោយ​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះបង់​ខ្លួន​ឯង​ចោល និង​លី​បង្គោល​ឈើ​ទារុណកម្ម​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ជា​ដរាប​ចុះ»។ (ម៉ាថាយ ១៦:២៤; ​ព.ថ.) យ៉ាង​ប្រាកដ​ណាស់ យើង​ចង់​ធ្វើ​យ៉ាង​សកម្ម​តាម​ពាក្យ​បន្ទូល​របស់​ព្រះ​យេស៊ូ។ ចូរ​ឲ្យ​យើង​ពិចារណា​មើល​នូវ​អ្វីៗដែល​ទាក់ទង​ជា​មួយ​ឃ្លា​និ​មួយៗនៃ​ការ​អញ្ជើញ​របស់​ទ្រង់។

២ «ត្រូវ​ឲ្យ​អ្នក​នោះ​លះបង់​ខ្លួន​ឯង​ចោល»៖ ពេល​ដែល​យើង​ថ្វាយ​ខ្លួន​របស់​យើង​ដល់​​ព្រះ​យេហូវ៉ា នោះ​យើង​បាន​លះបង់​ខ្លួន​របស់​យើង​ចោល​ហើយ។ អត្ថន័យ​សំខាន់​នៃ​ពាក្យ​ក្រិក​ដែល​បាន​បកប្រែ​«ការ​​លះបង់»​គឺ​«​និយាយ ទេ»។ នេះ​មាន​ន័យ​ថា យើង​ស្ម័គ្រ​ចិត្ត​ស៊ូ​ប្ដូរ​ការ​ប្រាថ្នា​ដ៏​លើស​លុប សេចក្ដី​ចង់​បាន ការ​ស្រណុក ហើយ​និង​ការ​កំសាន្ត​ដ៏​អាត្មានិយម​របស់​យើង ដើម្បី​ផ្គាប់​ព្រះ​ហឫទ័យ​នៃ​ព្រះ​អស់កល្ប​ជានិច្ច។—រ៉ូម ១៤:៨; ១៥:៣

៣ «លី​បង្គោល​ឈើ​ទារុណកម្ម​របស់​ខ្លួន»៖ ជីវិត​របស់​គ្រីស្ទាន គឺ​ជីវិត​នៃ​ការ​ទទួល​លី​ឈើ​ទារុណកម្ម នៃ​កិច្ច​បំរើ​បូជា​ខ្លួន​ដល់​​ព្រះ​យេហូវ៉ា។ វិធី​បង្ហាញ​គតិ​នៃ​ការ​បូជា​ខ្លួន គឺ​ដោយ​ការ​ខំ​ប្រឹង​ក្នុង​ការ​ផ្សាយ។ មក​ដល់​ឆ្នាំ​នេះ អ្នក​ផ្សាយ​ជា​ច្រើន បាន​បំរើ​ដ៏​សប្បាយ​ក្នុង​កិច្ចការ​ត្រួសត្រាយ​ជំនួយ។ ​ប្រហែល​ជា​អ្នក​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​អ្នក​អាច​បញ្ជាក់​ថា ពរ​ដែល​អ្នក​បាន​ទទួល គឺ​មាន​ច្រើន​លើស​ជាង​ការ​បូជា​ដែល​អ្នក​បាន​ធ្វើ​ទៅ​ទៀត។ ពួក​អ្នក​ដែល​មិន​អាច​បំរើ​ជា​​អ្នក​ត្រួសត្រាយ​ជំនួយ ជា​ញឹកញាប់​ពួក​គេ​តែង​តែ​​រៀបចំ​ដើម្បី​ចំណាយ​ពេល​វេលា​បាន​ច្រើន​ក្នុង​កិច្ចការ​ផ្សាយ ជា​អ្នក​ផ្សាយ​ក្នុង​ក្រុមជំនុំ។ ដោយ​មាន​គោល​បំណង​នេះ ក្រុមជំនុំ​ខ្លះ​ចាត់​ចែង​កិច្ច​ប្រជុំ​សំរាប់​កិច្ច​ផ្សាយ​បំរើ​របស់​គេ ពីរបី​នាទី​មុន​ពេល​ដែល​គេ​ធ្លាប់​ចាប់​ផ្ដើម​តាម​ធម្មតា។ ដោយ​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ អ្នក​ផ្សាយ​ជា​ច្រើន​មាន​ចិត្ត​អបអរ​ដោយ​មាន​ពេល​ផ្សាយ​បាន​យូរ​ថែម​ទៀត។ អ្នក​ខ្លះ​មាន​លទ្ធផល​ល្អ​ណាស់ ពេល​ដែល​គេ​សម្រេច​ចិត្ត​ទៅ​គោះ​ទ្វារ​‹តែ​មួយ​ទៀត› ឬ​ក៏​ទៅ​ផ្សាយ​‹គ្រាន់​តែ​ពីរបី​នាទី​ទៀត›។

៤ ម្យ៉ាង​ទៀត វិធី​បង្ហាញ​គតិ​នៃ​ការ​បូជា​ខ្លួន​មួយ​ទៀត គឺ​ដោយ​មាន​ការ​រៀប​ចំ​គោល​ដៅ​ផ្ទាល់​ខ្លួន។ ដោយ​គ្រោង​ដ៏​ផ្ចិតផ្ចង់ ហើយ​ដោយ​ប្រែប្រួល​ទៅ​តាម​តារាង​របស់​គេ អ្នក​ខ្លះ​ក៏​អាច​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល​បាន​ដែរ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​រៀប​ចំ​កិច្ចការ​របស់​គេ​យ៉ាង​ណា ដើម្បី​ឲ្យ​អាច​បំរើ​នៅ​បេតអែល ឬ​ក៏​ជា​សាសនទូត។ អ្នក​ខ្លះ​ទៀត ក៏​ទៅ​បំរើ​នៅ​ទី​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​ថែម​ទៀត។

៥ «តាម​ខ្ញុំ​ជា​ដរាប​ចុះ»៖ ទោះ​ជា​ពួក​កាន់​តាម​របស់​ព្រះ​យេស៊ូ បាន​ពិសោធ​ការ​ពិបាក​ជា​ច្រើន ពួក​គេ​បាន​លើក​ទឹក​ចិត្ត​ពី​ការ​ខ្នះខ្នែង​និង​ការ​ស៊ូទ្រាំ​ក្នុង​កិច្ច​បំរើ​របស់​ទ្រង់។ (យ៉ូហាន ៤:៣៤) ពួក​គេ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដោយ​វត្តមាន​របស់​ទ្រង់។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​ណា​ដែល​បាន​កាន់​តាម​ព្រះ​យេស៊ូ នោះ​បញ្ចេញ​សេចក្ដី​អំណរ​ដ៏​ពិត។ (ម៉ាថាយ ១១:២៩) ដូច្នេះ សូម​យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ស៊ូទ្រាំ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ដ៏​សំខាន់​នៃ​ព្រះ​រាជាណាចក្រ ហើយ​និង​កិច្ចការ​បង្កើត​ឲ្យ​មាន​សិស្ស។

៦ សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ប្រព្រឹត្ត​ឲ្យ​បាន​ល្អ​តាម​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេស៊ូ​ឲ្យ​ដើរ​តាម​ទ្រង់​ជា​ដរាប ដោយ​បណ្ដុះ​ឲ្យ​មាន​គតិ​នៃ​ការ​បូជា​ខ្លួន។ បើ​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​មាន​សេចក្ដី​សប្បាយ​រីករាយ​នៅ​ឥឡូវ​នេះ ហើយ​និង​បាន​ទទួល​ពរ​ច្រើន​ថែម​ទៀត​ទៅ​អនាគត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក