បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/៩៩ ទំ. ៣
  • តើអ្នកអាចជួយបានទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចជួយបានទេ?
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរគាំទ្របងប្អូនស្រីគ្រិស្តសាសនិក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • តើអ្នកប្រព្រឹត្តទៅលើស្ត្រីដូចព្រះយេហូវ៉ាឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • ‹ពួកស្ដ្រីដែលធ្វើការយ៉ាងនឿយហត់ក្នុងព្រះអម្ចាស់›
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរចូលទៅជិតក្រុមគ្រួសាររួមជំនឿរបស់អ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/៩៩ ទំ. ៣

តើ​អ្នក​អាច​ជួយ​បាន​ទេ?

១ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​សមាជិក​ក្រុមជំនុំ​ឲ្យ​«បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក»។ (កូរិនថូស​ទី​១ ១២:២៥) ដូច្នេះ​យើង​គួរ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​គួរ​សុខ​ចិត្ត​ផ្ដល់​នូវ​ជំនួយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពេល​ដែល​ត្រូវ​ការ។ ជា​ឧទាហរណ៍​មួយ បង​ស្រី​ខាង​វិញ្ញាណ​ខ្លះៗក្នុង​ចំណោម​យើង គឺ​កំពុង​តែ​ចិញ្ចឹម​អប់រំ​កូនៗរបស់​គេ​ម្នាក់​ឯង។ បង​ស្រី​ទាំង​នេះ​ទ្រាំទ្រ​បន្ទុក​ទាំង​ស្រុង​នៃ​ការ​បង្ហាត់​បង្រៀន​ខាង​វិញ្ញាណ​សំរាប់​ពួក​កូន​របស់​គេ។ ប្រាកដ​ជា​ពួក​គេ​គឺ​គួរ​នឹង​ទទួល​សេចក្ដី​លើក​ទឹក​ចិត្ត​ដ៏​សប្បុរស​របស់​យើង ហើយ​ជំនួយ​ដ៏​មាន​ប្រយោជន៍​‹ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​គេ›។ (រ៉ូម ១២:១៣​ក) តើ​អ្នក​អាច​ផ្ដល់​ជំនួយ​បាន​ទេ?

២ របៀប​អ្នក​អាច​ជួយ: សំរាប់​ពួក​អ្នក​ដែល​ត្រូវ​តែ​ពឹង​លើ​យាន​ជំនិះ​សាធារណៈ ការ​ជួយ​ជូន​ទៅ​ឯ​កិច្ច​ប្រជុំ​និង​សន្និបាត អាច​មាន​លទ្ធផល​ជា​ការ​សន្សំ​លុយ​មួយ​ចំនួន​សំរាប់​គ្រួសារ​នោះ។ នៅ​ឯ​កិច្ច​ប្រជុំ ការ​ជួយ​ម្ដាយ​ម្នាក់​ថែ​កូន​តូចៗរបស់​គាត់​នោះ ប្រហែល​ជា​នឹង​នាំ​ឲ្យ​គាត់​មាន​សមត្ថភាព​ទទួល​ប្រយោជន៍​ច្រើន​ជាង​ពី​កម្មវិធី​នោះ។ ការ​ជួយ​ម្ដាយ​ម្នាក់​ពេល​ដែល​គាត់​យក​កូនៗទៅ​ផ្សព្វផ្សាយ​ជា​មួយ នោះ​ក៏​អាច​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រួល​ជាង​។ ការ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដ៏​ស្មោះ​ស្ម័គ្រ​ទៅ​លើ​កូនៗនោះ ដោយ​ធ្វើ​ជា​មិត្ត​របស់​គេ នោះ​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ដ៏​ខ្លាំង​ទៅ​លើ​យុវជន​របស់​យើង។ យូរៗម្ដង អញ្ជើញ​គ្រួសារ​មួយ​ដែល​មាន​តែ​ម្ដាយ​ឬ​ក៏​ឪពុក ឲ្យ​ចូល​រួម​ក្នុង​ការ​សិក្សា​ជា​ក្រុម​គ្រួសារ​របស់​អ្នក នោះ​នឹង​ផ្ដល់​ឲ្យ​នូវ​ការ​ជំរុញ​ខាង​វិញ្ញាណ​ដ៏​កំសាន្ត​ចិត្ត។

៣ ធ្វើ​ការ​វិនិច្ឆ័យ: យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មិន​ទទូច​ខំ​ជួយ​ម្នាក់​ដែល​គ្មាន​អារម្មណ៍​ថា​គេ​ត្រូវ​ការ​ជំនួយ​ទេ។ យើង​ក៏​មិន​ចង់​លូក​ដៃ​ក្នុង​រឿង​គ្រួសារ​ផ្ទាល់​របស់​នរណា​ម្នាក់ ពេល​ដែល​យើង​កំពុង​តែ​ផ្ដល់​នូវ​ជំនួយ​នោះ​ឡើយ។ គឺ​ច្បាស់​ហើយ ពួក​បង​ស្រី​និង​គូ​ស្វាមី​ភរិយា​មាន​កាលៈទេសៈ​ល្អ​បំផុត​ដើម្បី​ជួយ​បង​ស្រី​ម្នាក់​ដែល​ត្រូវ​ការ​ជំនួយ។

៤ ពួក​គ្រីស្ទាន​ទាំង​អស់ គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​«ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅ​រ៉ៅ​ផង​ចុះ»​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ (រ៉ូម ១២:១៣​ខ) ការ​ជួយ​បង​ប្រុស​និង​បង​ស្រី​ខាង​វិញ្ញាណ​របស់​យើង គឺ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ច្រើន​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​ព្រះ​គ្រីស្ទ ដែល​យើង​មាន​ទៅ​វិញ​ទៅ​មក។—យ៉ូហាន ១៣:៣៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក