ការពិនិត្យមើលប្រវត្ដិសាស្ត្ររបស់សង្គមពិភពលោកថ្មីដែលកំពុងតែមានដំណើរការ
ពេលអ្នកទស្សនាកាសែតវីដេអូនេះពីឆ្នាំ១៩៥៤ សូមគិតអំពីសំនួរទាំងនេះ : (១) ហេតុអ្វីបានជានាទីឯកសារនេះបានត្រូវផលិតមក? ហើយតើនោះបានសម្រេចការអ្វី? (២) តើស្មរបន្ទាល់ព្រះយេហូវ៉ាបោះពុម្ពប្រកាសនវត្ថុអ្វីខ្លះ? តើគេបោះពុម្ពសំរាប់អ្នកណា? ហើយហេតុអ្វី? (៣) សព្វថ្ងៃនេះ តើចំនួនទស្សនាវដ្ដីប៉មយាមដែលត្រូវបោះពុម្ពចែកចាយមានយ៉ាងណាដែរ បើប្រៀបទៅនឹងចំនួនដែលត្រូវបោះពុម្ពចែកចាយនៅឆ្នាំ១៩៥៤? (៤) នៅឆ្នាំថ្មីៗនេះ តើបច្ចេកទេសបោះពុម្ពរបស់យើងទំនើបយ៉ាងណាដែរ? (៥) តើអ្នកកោតស្ងើចនឹងលក្ខណៈអ្វីស្តីពីមហាសន្និបាតអន្តរជាតិដែលត្រូវប្រារព្ធធ្វើឡើងនៅស្ដាតយេង្គីនៅឆ្នាំ១៩៥៣? (៦) តើទីក្រុងផ្ទះសណ្ដោងនោះគឺជាអ្វី? និងតើអ្នកបានកត់សម្គាល់លក្ខណៈអស្ចារ្យៗអ្វីខ្លះ? (៧) តើអ្វីបង្ហាញថា កិច្ចការរបស់យើងមិនមែនមកពីសាសន៍តែមួយ ជាតិតែមួយ ឬក៏មនុស្សតែមួយពួកប៉ុណ្ណោះនោះ? (៨) តើដូចម្ដេចដែលអ្នកដឹងអំពីសេចក្ដីស្រឡាញ់ដែលជំរុញដំណើរការនៃអង្គការរបស់ព្រះយេហូវ៉ា? (ទំនុកដំកើង ១៣៣:១) (៩) តាមតែអ្នកនឹកស្មាននោះ តើអ្នកណាខ្លះនឹងសប្បាយចិត្តទស្សនានាទីឯកសារអំពីប្រវត្ដិសាស្ត្រសកម្មភាពរបស់សង្គមពិភពលោកថ្មីនៅទសវត្ស១៩៥០?