អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«នៅក្នុងសាសនាស្ទើរតែទាំងអស់ មានមនុស្សដែលស្រឡាញ់សេចក្ដីពិត។ ក៏ប៉ុន្តែ ធម្មតាសាសនាធ្វើឲ្យមនុស្សបែកបាក់គ្នា។ តើអ្វីអាចធ្វើឲ្យមនុស្សដែលមានចិត្តស្មោះសសាមគ្គីគ្នានោះ? [ក្រោយម្ចាស់ផ្ទះឆ្លើយ សូមអាន សេផានា ៣:៩] ទស្សនាវដ្ដីនេះបង្ហាញរបៀបចំណេះអំពីព្រះពិតកំពុងតែធ្វើឲ្យមនុស្សនៅគ្រប់កន្លែងមានសាមគ្គីភាព»។
ប៉មយាម ថ្ងៃទី១ ខែធ្នូ
«សព្វថ្ងៃនេះ មានអ្វីជាច្រើនដែលធ្វើឲ្យសង្គមមនុស្សយើងបែកបាក់គ្នា។ អ្វីមួយនោះគឺសាសនា។ តើអ្នកគិតថាយើងអាចរកឃើញសាសនាពិតបានទេ? [ក្រោយម្ចាស់ផ្ទះឆ្លើយ សូមអាន យ៉ូហាន ៨:៣១, ៣២] ដូច្នេះ យើងអាចរកសាសនាពិតបានមែន! ទស្សនាវដ្ដីនេះបង្ហាញរបៀបសាសនាពិតធ្វើឲ្យមនុស្សមានសាមគ្គីភាពគ្នា»។