បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០២ ទំ. ៨
  • ហេតុអ្វីយើងត្រូវបន្ដផ្សព្វផ្សាយ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីយើងត្រូវបន្ដផ្សព្វផ្សាយ?
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • មូលហេតុយើងទៅជួបគេម្ដងហើយម្ដងទៀត
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរចាំយាមជានិច្ចដូចយេរេមា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • សូមកុំឈប់ព្យាយាមឡើយ!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០២ ទំ. ៨

ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ផ្សព្វផ្សាយ?

១ តើ​សហគមន៍​របស់​អ្នក​បាន​ត្រូវ​គេ​ផ្សព្វផ្សាយ​តាំង​ពី​យូរ​មក​ហើយ​ទេ? (ម៉ាថ​. ២៤:១៤) ប្រសិន​បើ​ដូច្នេះ​មែន អ្នក​ប្រហែល​ជា​នឹក​ស្មាន​ថា​តំបន់​ផ្សាយ​របស់​ក្រុមជំនុំ​អ្នក​បាន​ត្រូវ​ផ្សព្វផ្សាយ​សព្វ​គ្រប់​រួច​រាល់​អស់​ហើយ។ ឥឡូវ​ប្រហែល​ជា​ពេល​អ្នក​ទៅ​ផ្សព្វផ្សាយ មនុស្ស​ភាគ​ច្រើន​ហាក់បី​ដូច​ជា​ព្រងើយ​កន្តើយ​នឹង​សារ​ព្រះ​រាជាណាចក្រ​ហើយ​មើល​ទៅ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​​ទំព័រ​ទី១៤​១​ក្នុង​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​បទ​ទំនាយ​របស់​លោក​អេសាយ​ក្បាល​ទី២​បាន​បញ្ជាក់​អំពី​សិស្ស​ពិត​របស់​ព្រះ​យេស៊ូ។ «នៅ​កន្លែង​ខ្លះ លទ្ធផល​នៃ​កិច្ច​បំរើ​ផ្សាយ​របស់​គេ​ប្រហែល​ជា​មើល​ទៅ​ដូច​ជា​តិច​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ព្យាយាម​និង​ការ​នឿយ​ហត់​របស់​គេ​នោះ។ យ៉ាង​ណា​ក៏​ដោយ​ ពួក​គេ​នៅ​តែ​ស៊ូ​ព្យាយាម»។ ក៏​ប៉ុន្តែ ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ផ្សព្វផ្សាយ?

២ ចូរ​នឹក​ចាំ​អំពី​លោក​យេរេមា: ការ​តស៊ូ​ព្យាយាម​របស់​យើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​មិន​គួរ​អាស្រ័យ​ទៅ​លើ​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​នោះ​ទេ។ យេរេមា បាន​ផ្សព្វផ្សាយ​អស់​៤០​ឆ្នាំ​នៅ​តំបន់​ដដែល​ ទោះបី​ជា​មនុស្ស​តែ​បន្ដិច​បន្តួច​បាន​ស្ដាប់​គាត់ ហើយ​ទោះ​ជា​មនុស្ស​ជា​ច្រើន​បាន​ប្រឆាំង​នឹង​គាត់​ក៏​ដោយ​។ ហេតុ​អ្វី​បាន​ជា​យេរេមា​ខំ​តស៊ូ​ព្យាយាម​ដូច្នេះ? ពីព្រោះ​គាត់​ចង់​បំពេញ​កិច្ចការ​ដែល​​ព្រះ​បាន​បញ្ជា​ឲ្យ​គាត់​ធ្វើ។ មួយ​ទៀត គាត់​ដឹង​រួច​ហើយ​អំពី​អ្វី​ដែល​​នឹង​កើត​ឡើង​នា​ពេល​អនាគត ហើយ​នេះ​ក៏​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ចង់​ផ្សព្វផ្សាយ​ដែរ។—យេ. ១:១៧; ២០:៩

៣ កាលៈទេសៈ​របស់​យើង​គឺ​ស្រដៀង​គ្នា​ដែរ។ ព្រះ​យេស៊ូ​បាន​«ផ្ដាំ​មក​យើង​រាល់​គ្នា ឲ្យ​ប្រកាស​ប្រាប់​ដល់​​បណ្ដាជន​ទាំង​ឡាយ ហើយ​ឲ្យ​ធ្វើ​បន្ទាល់​សព្វ​គ្រប់​ថា គឺ​ព្រះ​អង្គ​នេះ​ហើយ ដែល​​ព្រះ​បាន​តាំង​ឡើង ឲ្យ​ជំនុំជំរះ​ដល់​​ទាំង​មនុស្ស​រស់ នឹង​មនុស្ស​ស្លាប់​ផង»។ (កិច្ច​. ១០:៤២) សារ​ដែល​​យើង​ផ្សព្វផ្សាយ​គឺ​ជា​រឿង​ជីវិត​ស្លាប់​រស់​ដល់​​អ្នក​ដែល​​ឮ។ មនុស្ស​នឹង​ត្រូវ​ជំនុំជំរះ​ដោយ​​ផ្អែក​លើ​ហេតុ​ដែល​​ថា គេ​បាន​ស្ដាប់​តាម​ឬ​មិន​ស្ដាប់​តាម​ដំណឹង​ល្អ​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ យើង​មាន​ភារកិច្ច​ធ្វើ​តាម​អ្វី​ដែល​​យើង​ត្រូវ​បញ្ជា​ឲ្យ​ធ្វើ​នោះ។ សូម្បី​តែ​ពេល​មនុស្ស​មិន​ព្រម​ស្ដាប់ នេះ​ឲ្យ​យើង​មាន​ឱកាស​បង្ហាញ​ជម្រៅ​ចិត្ត​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​និង​ភាព​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​​ស៊ូ​ព្យាយាម​បំពេញ​ភារកិច្ច​របស់​យើង។ ក៏​ប៉ុន្តែ នៅ​មាន​ហេតុ​ផ្សេង​ទៀត។

៤ យើង​ទទួល​ប្រយោជន៍: មិន​ថា​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ស្ដាប់​ឬ​មិន​ស្ដាប់​តាម​យើង​ក៏​ដោយ​ ប្រសិន​ជា​យើង​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​នោះ យើង​មាន​អារម្មណ៍​សុខ​ស្រួល មាន​ការ​ពេញ​ចិត្ត និង​មាន​សុភមង្គល​ដែល​​យើង​មិន​អាច​ទទួល​បាន​ពី​ប្រភព​ណា​ផ្សេង​ទៀត​ឡើយ។ (ទំនុក. ៤០:៨) ជីវិត​របស់​យើង​ចាប់​ផ្ដើម​មាន​គោល​បំណង​ពិត។ ពេល​យើង​ចូល​រួម​កិច្ច​បំរើ​ផ្សាយ​កាន់​តែ​ច្រើន​នោះ ចិត្ត​គំនិត​របស់​យើង​ត្រូវ​ផ្ចង់​ទៅ​លើ​សេចក្ដី​សង្ឃឹម​និង​អំណរ​នៃ​ការ​រស់​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ។ ការ​រំពឹង​គិត​អំពី​សេចក្ដី​សន្យា​ទាំង​នេះ​ក្នុង​បទ​គម្ពីរ ជួយ​បង្កើន​ភាព​ខាង​វិញ្ញាណ​របស់​យើង​ហើយ​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។

៥ សូម្បី​តែ​ពេល​យើង​មិន​អាច​មើល​ឃើញ​លទ្ធផល​ភ្លាមៗពី​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​ក៏​ដោយ​ ប្រហែល​ជា​សេចក្ដី​ពិត​ខ្លះៗបាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​របស់​អ្នក​ស្ដាប់ ហើយ​ក្រោយ​មក​តាម​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា ពូជ​នៃ​សេចក្ដី​ពិត​នោះ​អាច​ដុះដាល​ឡើង។ (យ៉ូន​. ៦:៤៤; ១​កូ​. ៣:៦) គ្មាន​យើង​ណា​ម្នាក់​ទេ​ដែល​​អាច​ដឹង​ថា មនុស្ស​ប៉ុន្មាន​នាក់​ទៀត​នឹង​រៀន​អំពី​ព្រះ​រាជាណាចក្រ តាម​រយៈ​ការ​ព្យាយាម​របស់​រាស្ត្រ​នៃ​ព្រះ​យេហូវ៉ា​នៅ​តាម​តំបន់​យើង​ឬ​ក៏​កន្លែង​ផ្សេង​ទៀត​ទូទាំង​ពិភពលោក។

៦ យើង​ត្រូវ​អនុវត្ត​ជា​បន្ទាន់​លើស​ជាង​មុនៗទៀត នូវ​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ​ដែល​​ថា៖ «ចូរ​ប្រុង​ប្រយ័ត ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ផង ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ពេល​កំណត់​នោះ​ទេ។ ឯ​សេចក្ដី​ដែល​​ខ្ញុំ​ប្រាប់​ដល់​​អ្នក​រាល់​គ្នា​នេះ នោះ​ខ្ញុំ​ក៏​ប្រាប់​ដល់​​មនុស្ស​ទាំង​អស់​ដែរ គឺ​ថា ចូរ​ចាំ​យាម​ចុះ!»។ (ម៉ាកុស ១៣:៣៣, ៣៧) ដូច្នេះ ចូរ​ឲ្យ​យើង​ទាំង​អស់​គ្នា​បន្ត​ប្រកាស​ប្រាប់​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ ព្រម​ទាំង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះទ័យ​រីករាយ​នឹង​យើង ពេល​ដែល​​យើង​បង្ហាញ​ថា​ព្រះ​នាម​ដ៏​ឧត្តុង្គ​ឧត្តម​និង​បរិសុទ្ធ​របស់​ទ្រង់​គឺ​វិ​សុទ្ធ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក