បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/០៧ ទំ. ១-៦
  • មូលហេតុយើងទៅជួបគេម្ដងហើយម្ដងទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • មូលហេតុយើងទៅជួបគេម្ដងហើយម្ដងទៀត
  • ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីយើងត្រូវបន្ដផ្សព្វផ្សាយ?
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូររក្សាទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • តើពួកគេនឹងឮយ៉ាងដូចម្ដេច?
    ២០០៩ កិច្ចបម្រើព្រះ
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
km ៧/០៧ ទំ. ១-៦

មូលហេតុ​យើង​ទៅ​ជួប​គេ​ម្ដង​ហើយ​ម្ដង​ទៀត

១ នៅ​កន្លែង​ជា​ច្រើន​យើង​ផ្សព្វផ្សាយ​តំបន់​នោះ​ជា​ញឹកញាប់។ យើង​តែង​តែ​ទៅ​ផ្សាយ​នៅ​ផ្ទះ​ដដែល​ម្ដង​ហើយ​ម្ដង​ទៀត ទោះបី​ម្ចាស់​ផ្ទះ​ប្រហែល​បាន​ប្រាប់​យើង​ថា​គាត់​មិន​ចាប់​អារម្មណ៍​ក្ដី។ ហេតុ​អ្វី​យើង​នៅ​តែ​ទៅ​ជួប​អស់​អ្នក​ដែល​មិន​បង្ហាញ​ចំណាប់អារម្មណ៍?

២ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​មនុស្ស : មូលហេតុ​ចម្បង​ដែល​យើង​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ គឺ​ជា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។ ចិត្ត​របស់​យើង​បណ្ដាល​ឲ្យ​យើង​បន្ត​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​យើង។ (​លូ. ៦:៤៥​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​យើង​ឲ្យ​ស្ដាប់​បង្គាប់​តាម​បញ្ញត្ត​របស់​ទ្រង់ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។ (​សុ. ២៧:១១; ១យ៉ូន. ៥:៣​) មិន​ថា​ប្រតិកម្ម​របស់​មនុស្ស​យ៉ាង​ណា​ក្ដី យើង​នៅ​តែ​ស៊ូទ្រាំ​ដោយ​ស្មោះ​ចំពោះ​កិច្ចការ​នេះ។ ពេល​ពួក​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​មួយ​ត្រូវ​បាន​គេ​បៀតបៀន គេ​«​ចេះ​តែ​»​បន្ត​ផ្សព្វផ្សាយ​ជា​និច្ច។ (​កិច្ច. ៥:៤២​) ទោះ​ជា​មនុស្ស​មិន​ស្ដាប់​ក្ដី ជា​ជាង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត យើង​នៅ​តែ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​ជា​និច្ច ហើយ​តាម​របៀប​នេះ​យើង​សម្ដែង​នូវ​ជម្រៅ​នៃ​សេចក្ដី​ស្រឡាញ់ និង​ភក្ដីភាព​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា។

៣ យើង​ក៏​ខំ​ព្យាយាម​ពីព្រោះ​យើង​ស្រឡាញ់​អ្នក​ជិត​ខាង។ (​លូ. ១០:២៧​) ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​អ្នក​ណា​មួយ​វិនាស​ឡើយ។ (​២ពេ. ៣:៩​) យើង​នៅ​តែ​ជួប​មនុស្ស​ដែល​មាន​ចិត្ត​ចង់​បម្រើ​ព្រះ​យេហូវ៉ា សូម្បី​តែ​គេ​រស់​នៅ​តំបន់​ដែល​ត្រូវ​បាន​ផ្សាយ​ជា​ញឹកញាប់​ហើយ​ក៏​ដោយ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​ក្វាដិលូប៉េ​នា​កោះ​ការីប ក្នុង​ចំណោម​មនុស្ស​៥៦​នាក់​មាន​ម្នាក់​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ហើយ​មាន​២១៤​នាក់​នៅ​ឆ្នាំ​មុន​បាន​ជ្រមុជ​ទឹក។ ជិត​២០​.​០០០​នាក់​បាន​មាន​វត្តមាន​នៅ​ពិធី​បុណ្យ​រំលឹក នេះ​មាន​ន័យ​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​២២​នាក់​នៅ​កោះ​ក្វាដិលូប៉េ​នោះ​បាន​ចូល​រួម!

៤ តំបន់​ផ្សាយ​អាច​ផ្លាស់​ប្ដូរ : នៅ​តំបន់​ផ្សាយ​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ។ នៅ​ផ្ទះ​ដែល​មាន​មនុស្ស​មិន​បាន​ចាប់​អារម្មណ៍​ពី​មុន ប្រហែល​លើក​ក្រោយ​យើង​ជួប​សមាជិក​ផ្សេង​នៃ​ក្រុម​គ្រួសារ​នោះ ដែល​មិន​ធ្លាប់​ឮ ហើយ​ប្រហែល​នឹង​ស្ដាប់​សារ​របស់​យើង។ ឬ​ក៏​យើង​ប្រហែល​ជួប​ម្ចាស់​ផ្ទះ​ថ្មី​ដែល​មាន​ចំណាប់​អារម្មណ៍។ កូន​ដែល​នៅ​ផ្ទះ​ដែល​មាតា​បិតា​ប្រឆាំង បាន​ធំ​ឡើង​ហើយ​បែក​ផ្ទះ។ មនុស្ស​បែប​នេះ​ប្រហែល​សុខ​ចិត្ត​ស្ដាប់​សារ​រាជាណាចក្រ។

៥ មនុស្ស​ក៏​អាច​កែ​ប្រែ​ដែរ។ សាវ័ក​ប៉ុល​ធ្លាប់​ជា​«​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀតបៀន ហើយ​ព្រហើន​ឈ្លានពាន​»។ (​១ធី. ១:១៣​) ដូច​គ្នា​ដែរ មាន​បង​ប្អូន​ជា​ច្រើន​ដែល​កំពុង​បម្រើ​ព្រះ​យេហូវ៉ា​សព្វ​ថ្ងៃ​នេះ មិន​មាន​ចំណាប់អារម្មណ៍​ចំពោះ​សេចក្ដី​ពិត​នៅ​ដើម​ដំបូង។ អ្នក​ខ្លះ​ប្រហែល​ប្រឆាំង​នឹង​សារ​ដំណឹង​ល្អ​ពី​មុន។ នៅ​ពេល​ស្ថានភាព​ពិភពលោក​ប្រែប្រួល អ្នក​ប្រឆាំង​ខ្លះ ឬ​អ្នក​ដែល​មិន​ធ្លាប់​យក​ចិត្ត​ទុក​ដាក់​ពី​មុន ប្រហែល​មាន​ទំនោរ​ចិត្ត​ចង់​ស្ដាប់។ អ្នក​ឯ​ទៀត​ប្រហែល​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង បន្ទាប់​ពី​ពេល​គេ​ឆ្លង​កាត់​ព្រឹត្ដិការណ៍​ខ្លោចផ្សា​ផ្ទាល់​ខ្លួន ដូច​ជា​សាច់​ញាតិ​បាន​ស្លាប់ បាត់បង់​ការងារ បញ្ហា​លុយ​កាក់ ឬ​បញ្ហា​សុខភាព​ជា​ដើម។

៦ របប​លោកិយ​នេះ​កាន់​តែ​ខិត​ជិត​ដល់​ទី​បញ្ចប់​ហើយ ប៉ុន្តែ​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​របស់​យើង​គឺ​កាន់​តែ​បង្កើន​ល្បឿន​ឡើង។ (​អេសា. ៦០:២២​) ហេតុ​នេះ​ហើយ​បាន​ជា​យើង​បន្ត​ផ្សព្វផ្សាយ​ដោយ​ទឹក​មុខ​រីករាយ និង​ខំ​ប្រឹង​រក្សា​ចិត្ត​គំនិត​វិជ្ជមាន។ បុគ្គល​បន្ទាប់​ដែល​យើង​ជួប ប្រហែល​ចង់​ស្ដាប់​យើង។ យើង​ត្រូវ​តែ​បន្ត​ផ្សព្វផ្សាយ​ជា​និច្ច! ‹ធ្វើ​ដូច្នោះ នោះ​យើង​នឹង​សង្គ្រោះ​ខ្លួន​ឯង​បាន ព្រម​ទាំង​ពួក​អ្នក​ដែល​ស្ដាប់​យើង​ផង›។—១ធី. ៤:១៦

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១​. តើ​មាន​សំណួរ​អ្វី​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​យើង?

២​. តើ​អ្វី​ជា​មូលហេតុ​ចម្បង​ដែល​យើង​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

៣​. តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​នឹង​ជួយ​យើង​ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​យ៉ាង​ដូច​ម្ដេច?

៤​. តើ​តំបន់​ផ្សាយ​អាច​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច?

៥​. តើ​អ្វី​អាច​ធ្វើ​ឲ្យ​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ដំណឹង​ល្អ​ច្រើន​ជាង?

៦​. ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដោយ​ទឹក​មុខ​រីករាយ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក