ប្រអប់សំនួរ
◼ កាលណាយើងផ្សព្វផ្សាយដោយសរសេរសំបុត្រ ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នដែរ?
ជាយូរយារមកហើយ ការធ្វើបន្ទាល់ដោយសរសេរសំបុត្រ គឺជាវិធីផ្សាយដំណឹងល្អយ៉ាងមានប្រសិទ្ធិភាព។ ក៏ប៉ុន្តែ ដោយព្រឹត្ដិការណ៍ទូទាំងពិភពលោកនាពេលថ្មីៗនេះ បានបង្ខំឲ្យមនុស្សប្រុងប្រយ័ត្នពេលបើកសំបុត្រពីជនដែលគេពុំស្គាល់។ មនុស្សជាច្រើនមានមន្ទិលសង្ស័យនឹងស្រោមសំបុត្រដែលមិនមានឈ្មោះអ្នកផ្ញើ គ្មានអាស័យដ្ឋានរបស់អ្នកផ្ញើ ជាពិសេសបើបានត្រូវសរសេរដោយដៃ ឬមានទ្រង់ទ្រាយកំពីងកំប៉ោងខុសពីធម្មតា។ ម្ចាស់ផ្ទះប្រហែលជានឹងបោះចោលសំបុត្របែបនោះ ដោយសារមិនហ៊ានបើកវាអានទេ។ តើយើងត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យគេធ្វើដូចនោះ?
ចូរវាយជាអក្សរពុម្ពទាំងក្នុងសំបុត្រទាំងលើស្រោមសំបុត្រផង បើអាចធ្វើទៅបាន។ នៅលើស្រោមសំបុត្រ សូមដាក់ឈ្មោះម្ចាស់ផ្ទះផង តែកុំដាក់ពាក្យ «ម្ចាស់ផ្ទះ» ប៉ុណ្ណោះទេ។ ចូរដាក់អាស័យដ្ឋានរបស់ខ្លួនយើងផង។ បើមិនអាចដាក់អាស័យដ្ឋានរបស់ខ្លួន សូមដាក់ឈ្មោះរបស់ខ្លួន និងអាស័យដ្ឋាននៃសាលព្រះរាជាណាចក្រវិញ។ កុំផ្ញើសំបុត្រគ្មានឈ្មោះឡើយ ក៏កុំប្រើអាស័យដ្ឋានរបស់ការិយាល័យសាខាដែរ។—សូមមើលសេចក្ដីជូនដំណឹងក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែឧសភា ឆ្នាំ២០០០។
មានយោបល់ថែមទៀតនិងគំរូសំបុត្រមួយ ក្នុងសៀវភៅចូរទទួលប្រយោជន៍ពីការអប់រំក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ ទំព័រ៧១-៧៣ (ជាភាសាអង់គ្លេស)។ គោលការណ៍ណែនាំទាំងនេះនឹងជួយយើងធ្វើបន្ទាល់តាមសំបុត្រយ៉ាងណាដែលមានប្រសិទ្ធិភាព ក្នុងការផ្សាយដំណឹងល្អដល់អ្នកដទៃ។