បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៤/០៣ ទំ. ១
  • «ចូរធ្វើចុះ!»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចូរធ្វើចុះ!»
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ពេលអ្នកនៅលីវ ចូរប្រើគ្រានោះឲ្យមានប្រយោជន៍ច្រើនបំផុត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ភាពនៅលីវ—ជាទ្វារមួយសំរាប់សកម្មភាពដែលគ្មានការរំខាន
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • សំណួរពីអ្នកអាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ឱវាទដ៏ល្អសម្រាប់អ្នកនៅលីវនិងអ្នកដែលរៀបការហើយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៤/០៣ ទំ. ១

​«​ចូរ​ធ្វើ​ចុះ!​»​

១ នៅ​គ្រា​មួយ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​នឹង​សិស្ស​របស់​ទ្រង់​អំពី​អាពាហ៍ពិពាហ៍ ហើយ​ព្រះ​យេស៊ូ​បាន​សំដៅ​ទៅ​លើ​ការ​ដែល​នៅ​លីវ គឺ​ជា‹អំណោយ​ទាន›មួយ។ បន្ទាប់​មក ទ្រង់​មាន​បន្ទូល​ថា​៖ ​«​អ្នក​ណា​ដែល​អាច​ធ្វើ​ទៅ​បាន ចូរ​ធ្វើ​ចុះ!​»។ (​ម៉ាថ. ១៩:១០-១២, ព.ថ.​) ប៉ុន្មាន​ឆ្នាំ​ក្រោយ សាវ័ក​ប៉ុល​បាន​សរសេរ​អំពី​ប្រយោជន៍​ពី​ការ​នៅ​លីវ ហើយ​បាន​លើក​ទឹកចិត្ត​អ្នក​ឯទៀត​ឲ្យ​ធ្វើ​តាម​គំរូ​របស់​គាត់​ដោយ​សំរេច​ចិត្ត​នៅ​លីវ​រហូត។ (​១កូ. ៧:៧,​ ៣៨​) បងប្អូន​ជា​ច្រើន​បាន‹ធ្វើ›តាម​មែន គឺ​ដោយ​សំរេច​ចិត្ត​នៅ​លីវ ហើយ​ពួក​គេ​កំពុង​តែ​សប្បាយ​នឹង​ផល​ប្រយោជន៍​ដែល​មក​ពី​ការ​ដែល​នៅ​លីវ។ តើ​នេះ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

២ បំរើ​ដោយ​«​ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ​»​: ប៉ុល​បាន​យល់​ដឹង​ថា បើ​គាត់​នៅ​លីវ មាន​ន័យ​ថា​គាត់​អាច​បំរើ​ព្រះ​យេហូវ៉ា​ដោយ​«​ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត​ឡើយ​»។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ បងប្អូន​ប្រុស​ម្នាក់​ដែល​នៅ​លីវ​អាច​ខិតខំ​បំពេញ​តម្រូវការ​ដើម្បី​ចូល​សាលា​បង្ហាត់​ខាង​កិច្ចបំរើ ហើយ​ធម្មតា​មនុស្ស​ម្នាក់​ដែល​នៅ​លីវ​មាន​សេរីភាព​ឲ្យ​បំរើ​ជា​អ្នក​ត្រួសត្រាយ រៀន​ភាសា​មួយ​ទៀត រើ​ទៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​ បំរើ​នៅ​បេតអែល ឬ​ទទួល​ឯក​សិទ្ធិ​ពិសេស​ឲ្យ​បំរើ​ខាង​ផ្នែក​ផ្សេង​ទៀត។ គាត់​ប្រហែល​មាន​ពេល​ទំនេរ​និង​ឱកាស​ច្រើន​ជាង​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ជ្រាល​ជ្រៅ រំពឹង​គិត ហើយ​ទាក់ទង​នឹង​ព្រះ​យេហូវ៉ា​តាម​រយៈ​សេចក្ដី​អធិស្ឋាន​អស់​ពី​ដួង​ចិត្ត។ ជា​ធម្មតា មនុស្ស​ម្នាក់​ដែល​មិន​ទាន់​រៀបការ​មាន​ពេល​ទំនេរ​ហើយ​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​ការ​ជួយ​អ្នក​ឯទៀត។  សកម្មភាព​ទាំង​នេះ​គឺ ​«​សំរាប់​ជា​ប្រយោជន៍​ដល់​»​មនុស្ស​ម្នាក់​ដែល​នៅ​លីវ។—១កូ. ៧:​៣២-​៣៥; កិច្ច. ២០:៣៥

៣ កិច្ចបំរើ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ឥត​មាន​សេចក្ដី​ណា​នាំ​ឲ្យ​ទាស់​ចិត្ត អាច​នាំ​ឲ្យ​មាន​រង្វាន់​យ៉ាង​បរិបូរ។ បង​ស្រី​ម្នាក់​ដែល​នៅ​លីវ ហើយ​បាន​បំរើ​ព្រះ​នៅ​ប្រទេស​កេនីញ៉ា​អស់​២៧​ឆ្នាំ​ហើយ បាន​សរសេរ​ថា​៖ ​«​គឺ​មាន​មិត្តភក្ដិ​ច្រើន​និង​មាន​ការ​ដែល​ត្រូវ​ធ្វើ​ជា​ច្រើន! យើង​បាន​ធ្វើ​កិច្ចការ​ជា​មួយ​គ្នា​ហើយ​ទៅ​លេង​ផ្ទះ​បងប្អូន​របស់​យើង . . . ដោយ​ព្រោះ​ខ្ញុំ​នៅ​លីវ​ហើយ​មាន​សេរីភាព​ទៅ​ណា​ក៏​បាន​តាម​ចិត្ត ខ្ញុំ​បាន​ជាប់​រវល់​ក្នុង​កិច្ចបំរើ​ផ្សាយ ហើយ​ដោយ​ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​ខ្ញុំ​ទទួល​បាន​សុភមង្គល​យ៉ាង​ច្រើន​ក្រៃលែង​»។ គាត់​និយាយ​ជា​បន្ត​ថា​៖ ​«​ក្នុង​កំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​កាន់​តែ​ជិតស្និទ្ធ​រឹតតែ​ខ្លាំង​ឡើង​ៗ​»។

៤ ការ​ប្រើ​អំណោយ​ទាន​នោះ​យ៉ាង​ត្រឹម​ត្រូវ: ព្រះ​យេស៊ូ​មាន​បន្ទូល​ថា ឆន្ទៈ​ដែល​ជំរុញ​ឲ្យ​ខ្លួន​នៅ​លីវ​គួរ​«​ដោយ​យល់​ដល់​នគរ​ស្ថានសួគ៌​»។ (​ម៉ាថ. ១៩:១២​) ការ​នៅ​លីវ​ក៏​ដូច​ជា​អំណោយ​ទាន​ណា​ផ្សេង​ទៀត​ដែរ ដ្បិត​អំណោយ​ត្រូវ​តែ​ប្រើ​យ៉ាង​ត្រឹម​ត្រូវ​ទើប​អាច​នាំ​ឲ្យ​មាន​អំណរ​ហើយ​ទទួល​ប្រយោជន៍​បាន។ ដោយ​ឆ្លៀត​យក​ឱកាស​ពី​ការ​ដែល​ខ្លួន​នៅ​លីវ ហើយ​ដោយ​ពឹង​ទៅ​លើ​ព្រះ​យេហូវ៉ា​សំរាប់​ប្រាជ្ញា​និង​កម្លាំង មនុស្ស​ជា​ច្រើន​ដែល​មិន​ទាន់​រៀប​ការ​យល់​ថា ការ​ដែល​នៅ​លីវ នោះ​មាន​ប្រយោជន៍​ជា​ច្រើន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក